Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ដែល​លួច​ខ្សែភ្លើង ក្នុង​ការដ្ឋាន​សំណង់​ខុន​ដូ​ព្រីមស៍​ផ្លា​ហ្សា ត្រូវ​សន្តិសុខ​ចាប់ចង​រុំ​ខ្សែភ្លើង​ធ្វើ​ទារុណកម្ម​

spot_img

ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវបាន សន្តិសុខ​យក​ខ្សែភ្លើង​ជាច្រើន​ចង​រុំ​ទ័ព្ធ​ជុំវិញខ្លួន នៅក្នុង​ការដ្ឋាន​សំណង់​ខុន​ដូ “​ព្រីមស៍ ផ្លា​ហ្សា​”​ក្នុង​ខណ្ឌ​ចំការមន​។ ការចាប់​ចង​បុរស​រូប​នោះ ដោយសារ​តែ​បាន​លួច​ខ្សែភ្លើង​ពី​ក្រុមហ៊ុន​សំណង់​នោះ​។​

​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហោ សុ​ភី អាយុ​៣០​ឆ្នាំ ត្រូវបាន​សន្តិសុខ​ក្នុង​ការដ្ឋាន​សំណង់​ខុន​ដូ​”​ព្រី​នស៍ ផ្លា​ហ្សា​” យក​ខ្សែភ្លើង​ជាច្រើន​ចាប់ចង ក្រោយ​ជនសង្ស័យ​លួច​ខ្សែភ្លើង​យកទៅលក់ បង្ក​ការភ្ញាក់ផ្អើល កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​ធ្នូ តាម​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​ពាក់ព័ន្ធ​ករណី​នេះ​អ្នក​ដែល​ចាប់ចង​បុរស​រូប​ក៏​ទទួលរង​នូវ​ទោសទណ្ឌ​ផងដែរ ទី​១ ការ​ប្រឈម​បទល្មើស​លួច ដែល​ប្រព្រឹត្ត​ដោយ​ជនសង្ស័យ និង ទី​២ ការ​ប្រឈម​របស់​សន្តិសុខ ក្រោម​ការបង្គាប់បញ្ជារ​បស់​ម្ចាស់​ការដ្ឋាន​សំណង់ ជុំវិញ​ការ​ចាប់ចង​ជនសង្ស័យ ក្រោម​រូបភាព​នៃ​ការធ្វើ​ទារុណកម្ម ។​

​កន្លងមក គេ​តែងតែ​សង្កេតឃើញថា រាល់​មាន​បទល្មើស​កើតឡើង​ពិសេស បទ​ឆក់​ឬ​បទ​ប្លន់ ជាដើម ប្រជាពលរដ្ឋ​តែង​ប្រព្រឹត្ត​ហិង្សា​លើ​ជនសង្ស័យ ដែល​ពេល​ខ្លះ​អាច​ដល់​ស្លាប់​ថែម​ទៀង​ផង ។ បញ្ហា​នេះ អ្នកច្បាប់ និង មជ្ឈដ្ឋាន​មួយចំនួន សំណូមពរ​ដល់​សាធារណជន មេត្តា​យល់​ឲ្យច្បាស់​ពី​បញ្ហា​នេះ ដែល​ពេល​ខ្លះ អាច​ក្លាយ​ខ្លួន​ជា​ជនល្មើស​ដោយ​មិន​ដឹង​ខ្លួន ។ រាល់​បទល្មើស​កើតឡើង គប្បី​ទុកឲ្យ​សមត្ថកិច្ច មន្ត្រីនគរបាល​យុត្តិធម៌ និង​តុលាការ ជា​អ្នក​មាន​ចំណាត់ការ​ផ្លូវច្បាប់​វិញ ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×