Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខេត្ត​ព្រៃវែង ស្នងការ​នគរបាល ចាស់​ចូលនិវត្តន៍ តែង​តែង​ស្នងការ​ថ្មី មាន​វ័យក្មេង​

spot_img

ព្រៃវែង​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ លោក​ជា សុ​មេធី អភិបាល​ខេត្ត​ព្រៃវេង និង​លោក នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង លោក​ឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ ជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ជំនួស​លោក​ឧត្តមសេនីយ៍ទោ ស្រេង ជា ដែល​ត្រូវ​ចូលនិវត្តន៍ ។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ លោក​ជា សុ​មេធី ថ្លែង​កោតសរសើរ ចំពោះ​ការអនុវត្តន៍​ការងារ របស់​លោក​ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ​កន្លងមក តែង​បាន​អនុវត្ត​នូវ​តួនាទី​ភារកិច្ច បាន​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ព្រៃវែង ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ និង​ក្រមសីលធម៌ វិជ្ជាជីវៈ ។ ដោយឡែក​លោក​អភិបាលខេត្ត ក៏​អប​អរ​សាទរ ចំពោះ​លោក​ឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ដែល​ទទួល​តំណែង​ថ្មី និង​សូម​ផ្តាំផ្ញើ​ធ្វើយ៉ាងណា ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់ អនុវត្ត​ឱ្យបាន​ខ្លាំងក្លា​ថែម​ទៀត ក្នុង​សកម្មភាព​ចាត់តាំង​អនុវត្ត គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ឲ្យ​រឹងមាំ​នៅ​គ្រប់​មូលដ្ឋាន និង​ចាត់វិធានការ បង្ការ បង្ក្រាប មុខសញ្ញា និង​បទល្មើស​នានា ឲ្យបាន​ទាន់​ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ថែមទៀត និង​សូម​រក្សា​នូវ​សាមគ្គី​​ភាព ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ​ប្រសើរ​បំផុត ៕ ដោយ ​៖​ កូឡាប​

spot_img
×