Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សាហាវ​មែន​! ចោរ​២​នាក់​បើក​រថយន្តបុក​ទម្លុះ​ហាង​លក់ទំនិញ ដើម្បី​លួច​យក​ទូរ ATM ក្នុងនោះយ៉ាង​ទី​ណាត់​ទី​ណែង តែ​លទ្ធផល​ចុងក្រោយ​… (​វីដេអូ​)

spot_img

​ចោរ​២​នាក់​បាន​បើករថយន្ត​បុក​ទម្លុះ​ចូលក្នុង​ហាង​លក់ទំនិញ​មួយកន្លែង នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី និង​បន្ទាប់មក​បាន​បើក​ចេញ​វិញ រួច​នាំគ្នា​ប្រញាប់ប្រញាល់​ទៅ​ចាប់​អូសទាញ​ទូរ ATM នៅក្នុង​ហាង​នោះ ដួល​យ៉ាង​ប៉​ផាត់​ប៉​ភីង​តែម្តង ។ នេះ​បើ​យោងតាម​នាយកដ្ឋាន​ប៉ូលីស​កូ​ឡុំ​ប៊ី ។​

​យោងតាម​របាយការណ៍​ប៉ូលីស ហេតុការណ៍​ដ៏​សាហាវ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ កន្លងទៅនេះ ស្ថិតនៅ​ស្ថានីយ៍ Shiv Food Mart Shell នៅក្នុង​ប្លុក 3100 នៃ​មហាវិថី North Beltline ។ មន្ត្រី​ប៉ូលីស​បាន​ឆ្លើយតប​នឹង​អំពើចោរកម្ម​មួយ​នៅឯ​ហាង​នោះ​បន្ទាប់ពី​វេលា​ម៉ោង​១ ព្រឹក ហើយ​ត្រូវបាន​គេ​ប្រាប់ថា មាន​បុរស​២​នាក់ កំពុងបើក​រថយន្តបុក​ទម្លុះ​ហាង និង​ព្យាយាម​លួច​ទូរ ATM ។​

​ប៉ូលីស​និយាយថា នៅពេល​ពួកគេ​បានមក​ដល់ ពួកគេ​បានឃើញ​បុរស​២​នាក់ បាន​ឡើង​រថយន្ត ដែល​ត្រូវបាន​ចងភ្ជាប់​ជាមួយ​ទូរ ATM កំពុង​ត្រូវបាន​អូស ។ ទោះយ៉ាងណា ដោយសារតែ​ដឹង​ច្បាស់​ថា ពុំ​អាច​គេច​ផុតពី​ការ​តាម​ប្រ​ម៉ាញ់​របស់​ប៉ូលីស ពួកចោរ​ទាំងពីរ​ក៏បាន​ឈប់​រថយន្ត​នៅ​ចំណុច Rosewood Drive ក្បែរផ្លូវ Deerwood ហើយ​បាននាំគ្នា​ចុះ​ពី​រថយន្ត រត់គេចខ្លួន​បាត់ស្រមោល​តែម្តង ៕​ រក្សា

spot_img
×