Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នៅ​ភ្នំពេញ ជាប់​លេខ​១ រាល់​ឆ្នាំ រឿង​គ្រោះថ្នាក់​ចរាចរ​

spot_img

​ភ្នំពេញ​ ៖ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​៣១​មករា លោក​ឃួង​ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ បាន​ទាញ​អា​រម្ម​ណ៍ សមាជិក​អង្គប្រជុំ មក​ពី​អង្គភាព​ជំនាញ និង​អាជ្ញាធរ​ដែនដី ក៏​ដូច​កំ លាំ​ង មាន​សមត្ថកិច្ច ក្នុង​រាជធានី​ភ្នំពេញ​ថា ភ្នំពេញ​ជាប់​លេខ​១ រាល់​ឆ្នាំ ពី​រឿង​គ្រោះថ្នាក់​ចរាច​រណ៏​ច្រើនជាងគេ​។ ដូច្នេះ​ទាំង​អាជ្ញាធរ​ដែនដី ទាំង​សមត្ថកិច្ច​ជំនាញ ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់​បន្ថែមទៀត ទៅលើ​ការកាត់បន្ថយ គ្រោះថ្នាក់​ចរាចរ ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​បន្តថា យើង​អាច​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស គ្រប់​ប្រភេទ​បាន​ល្អប្រសើរ​,​ការពារ​សុវត្ថិភាព សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ តែ​បែរជា​មក​ទប់​មិនបាន ពី​រឿង​គ្រោះថ្នាក់​ចរាចរ​ទៅ​វិញ ដូច្នេះ​ការពង្រឹង​ការអនុវត្ត ច្បាប់​ចរាចរ​ត្រូវតែ​ម៉ត់ចត់ បន្ថែម​ទៀត​ទើប​បាន​។​

​កន្លងមក​គេ​សង្កេតឃើញថា គ្រោះថ្នាក់​ចរាចរ​កើត​មាន​ពេល​យប់​ច្រើន​ជាង​ពេល​ថ្ងៃ ដែល​បណ្តាលឲ្យ​មាន​អ្នកស្លាប់ និង​របួស​រៀងរាល់ថ្ងៃ ក្នុង​ចំនួន​ច្រើន ហើយ​ចំណុច ដែល​គួរអោយ​ហូ​ស​ចិត្ត នោះ​គឺ​សូម្បីតែ​រថយន្ត​ដឹក​ទឹកកក ដ៏​ចាស់​ទ្រុឌទ្រោម ក៏​មាន​បិទ​ស្លាក បាន​ត្រួតពិនិត្យ​បច្ចេកទេស​ដែរ​។​

​តាម​សេចក្តី​រាយ​ការ របស់​លោក​ឧត្តមសេនីយ៏ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានបង្ហាញ​ថា​ក្នុង​ខែ​មករា ឆ្នាំ​២០១៩​នេះ​បទល្មើស គ្រប់​ប្រភេទ​បាន​ថយ​ចុះ​ច្រើន​។​

​ជាមួយគ្នានេះ លោក​អភិបាល​បាន​ថ្លែងអំណរគុណ ដល់​កំលាំង​សមត្ថកិច្ច​, អាជ្ញាធរ​ដែនដី ដែល​បាន​ប្រឹងប្រែង​ចូលរួម ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សា​ធា​រ ក្នុង​រាជធានី​ភ្នំពេញ​បាន​ល្អប្រសើរ និង​ទទួលបាន ការកោតសរសើរ​ពី​ប្រជាពលរដ្ឋ និង​ពី​ថ្នាក់ដឹកនាំ សំរាប់​ពិធី​សំខាន់ៗ ចំនួន​៣​កន្លងមកនេះ មាន​ពិធី​សម្ពោធ​វិ​មានឈ្មះៗ​, ពិធី​ឆ្លង​ឆ្នាំ​សកល និង​បុណ្យ​៧​មករា​ជា​ដើម​៕ ​ដោយ​ ៖ ​កូឡាប​

 

spot_img
×