Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រ​ពេក​បែកគំនិត ៖ កូរ៉េខាងជើង ដាក់​បង្ហាញ​សម្លៀកបំពាក់ “​ទប់ទល់​ការ​…​អត់ឃ្លាន​បាន​!”

spot_img

​តាម Daily Mail សម្លៀក​បំពាក់​ថ្មី​ទាំងនេះ​ត្រូវបាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សម្លៀក​បំពាក់ ចំណុះ​ក្រសួង​ស្បៀងអាហារ និង​ផលិតផល​ចាំបាច់​បំផុត​ប្រចាំ​ថ្ងៃ​កូរ៉េខាងជើង​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ។​

​សម្លៀក​បំពាក់​នេះ​សមស្រប​សម្រាប់​ការ​ចែវ​ទូក ឡើង​ភ្នំ ហើយ​អាច​…​បរិភោគបាន ។​

​តាម Catalougue របស់​មជ្ឈមណ្ឌល​នេះ​សរសេរថា ៖ “​សម្លៀក​បំពាក់​ត្រូវបាន​ផលិត​ពី​ប្រភេទ​ក្រណាត់ flannelette សិប្បនិម្មិត រួម​មាន​បណ្តា​សារធាតុ​ដូចជា protein axit amin ទឹក​ផ្លែឈើ , ម៉ាញ៉េ​ស្យូម ដែក កាល់ស្យូម អាច​បរិភោគបាន​ដើម្បី​បញ្ច្រាប​ពី​ការអត់ឃ្លាន​! ។​

​ស្តង់ដារ ប៉ុណ្ណឹង​គឺ​… ទំនើប​ហើយ​ស៊ី​វិស័យ​នៅ​កូរ៉េ​ខាងជើង ។​

​ក្នុង Catalougue ក្រៅពី​ខោអាវ ក៏​នៅ​មាន​សំពត់​កាបូប​សម្រាប់​ស្ត្រី ។​

​មនុស្ស​យើង​គិតៗ​ទៅ​គ្មាន​អ្វី​ហៅថា “​ទាល់ច្រក​” នោះទេ ជាអាទិ៍​សម្លៀកបំពាក់ ប្រឆាំង​ការអត់ឃ្លាន​នេះ​បង្ហាញឲ្យឃើញថា ពួកគេ​ពិតជា​គិត​បាន​វែងឆ្ងាយ​គ្រា​ផលិត​របស់​ប្រើប្រាស់ មាន​មុខងារ​ច្រើន​ពិសេស​គឺ​មុខងារ អាច​ទប់ទល់​ការអត់ឃ្លាន​បាន ពិសេស​នៅ​ប្រទេស​១​ដែល​បាន​កំពុង​នឹង​បន្ត​ប្រឈម​នឹង​ការ​…​អត់ឃ្លាន​នោះ ! ចន្ទ្រា​

spot_img
×