Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម្បី​តែ​សត្វ​ក៏​ចេះ​ដឹងគុណ ម្លេះ​សម​មនុស្ស​ខ្លះ​…

spot_img

​ថ្មីៗ​នេះ​លើ​វេទិកា Reddit ដ៏​ល្បីល្បាញ​របស់​អាមេរិក បាន​បង្ហោះ​ផ្សាយ​រូបភាព ឆ្កែ​មួយ​ក្បាល​រងរបួស​កំពុង​អង្គុយ​នៅលើ​ដី ។ ក្បាល​និង​ក​របស់​វា​ប្រឡាក់​ទៅដោយ​ឈាម ។ ពិត​ណាស់​វា​ទើប​ឆ្លង​ឆាកប្រយុទ្ធ​មួយ​ដ៏​សាហាវ ។​

…​ចៀម​មួយ​ក្បាល​ក្នុង​ហ្វូង​បាន​ដើរ​មក​ក្បែរ ហើយ​យក​ក្បាល​វា​ទៅ​ប៉ះ​ស្រាលៗ​នឹង​ក្បាល​ឆ្កែ​នេះ ។ ប្រាកដ​ណាស់​! វា​ជា​កាយវិការ​ថ្លែងអំណរគុណ​ចំពោះ​ឆ្កែ​នេះ ព្រោះ​បាន​ការពារ​វា ហើយ​ត្រូវ​ប្រយុទ្ធ​ជាមួយ​ហ្វូង​ចចក​ដ៏​កាច​សាហាវ​… ។​

​អ្នកទស្សនា​ចោទសួរ​ថា ៖ ចុះ​ម្ចាស់​វា​ទៅណា​បាត់​? ខណៈពេល​ដែល​ទុក​បណ្តោយ​ឲ្យ​ឆ្កែ​របស់​ខ្លួន​ការពារ​សម្បត្តិ​ទ្រព្យ (​ចៀម​) ហើយ​ពេលណេះ​វា​រងរបួស​… ។​

​គិត​ទៅ​ពេល​ខ្លះ​សត្វ​មាន​មនោសញ្ចេតនា គ្រាន់បើ​ជាង​មនុស្ស​មួយចំនួន ដែល​ហ៊ាន​លើកដៃ​វាយប្រហារ​អ្នក​ក្នុង​អម្បូរ​ដូចគ្នា​ថែមទៀត​ផង ។​

​មែន​ទេ​ប្រិយមិត្ត​!

​ចន្ទ្រា​

spot_img
×