Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គមេបញ្ជាការ ៖ អង្គភាព​មួយ​មិន​ត្រូវឲ្យមាន ឪ កូន សាច់ញាតិ ធ្វើការ​ជាមួយគ្នា​

spot_img

​កំពង់ស្ពឺ​ ៖ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែងថា នៅក្នុង​អង្គភាព​មួយ មិន​គួរ​មាន​ឪពុក និង​កូន ឬក៏​សាច់ញាតិ​ធ្វើការ​នៅ​កន្លែង​ជាមួយគ្នា​នោះទេ ។​

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ថ្លែង​បែប​នេះ ក្នុងឱកាស​អញ្ជើញ​ប្រកាស​តែងតាំង នាយក​សាលា​នាយទាហាន​សកម្ម ត្មាត​ពង ដោយ​ឧត្តមសេនីយ៍ឯក ប៊ុត សុភាព ជំនួស​ឧត្តមសេនីយ៍ឯក ច័ន្ទ សុ​ភក្ត្រា ដែល​ទទួល​ភារកិច្ច​ថ្មី គឺ​នាយក​ទីចាត់ការ​ហ្វឹកហ្វឺន​អគ្គបញ្ជាការ នា​ព្រឹក​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​ខេត្ត​កំពង់ស្ពឺ​។​

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​លើកឡើង​ថា បើសិនជា​មាន​ឪពុក និង​កូន ឬក៏​សាច់ញាតិ ធ្វើការ​នៅ​ក្នុង​អង្គភាព​តែមួយ ទោះ​ជា​ធ្វើ​ល្អ​យ៉ាងណាក៏ដោយ ក៏​គេ​មិនសូវ​កោតសរសើរ​នោះទេ ប៉ុន្ដែ​ផ្ទុយទៅវិញ មាន​តែ​គេ​ចោទថា «​ប្ដី​វា ប្រពន្ធ​វា ឪ​វា កូន​វា​ហ្នឹង​។

ក្នុងនាម​ជា​មេដឹកនាំ ក្នុង​អង្គភាព ខ្ញុំ​ពិតជា​ខ្លាច​ខ្លាំងណាស់ ចំពោះ​រឿង​បញ្ហា​នេះ ព្រោះ​វា​មាន​តិច​ណាស់ ដែល​គេ​កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ ប៉ុន្ដែ​បើសិនណា​ជា​កូនចៅ​របស់​គេ ធ្វើ​អាក្រក់​វិញ ប្រាកដ​ណាស់ ច្បាស់​ជា​គេ​រិះគន់​ជាមិនខាន​។​

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​បន្ថែមថា «​នៅក្នុង​អង្គភាព ខ្ញុំ​ថា បើ​ល្អ​បំផុត យើង​នៅក្នុង​អង្គភាព​របស់​យើង​នេះ ដែល​មាន​កូន​របស់​ខ្លួន​ឯង ចៅ​របស់​ខ្លួនឯង បងប្អូន​របស់​ខ្លួនឯង ត្រូវ​ធ្វើ​យ៉ាងម៉េច គ្រប់គ្រង​ឲ្យបាន ក្លាយទៅជា​មនុស្ស​ល្អ ដើម្បី​ជៀសវាង​ពី​ការរិះគន់ ។ បើសិនជា​មាន​កូនចៅ ឬក៏​សាច់ញាតិ​នោះ គួរតែ​យក​ឲ្យទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង​ឲ្យ​ខុស​ពី​កន្លែង​របស់ខ្លួ​ន ដើម្បីឲ្យ​គេ​ចេញ​ខិតខំ ប្រឹងប្រែង​ដោយ​ខ្លួនឯង និង​មិន​ចេះ​អាង​»៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×