Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនមែន​ទាល់តែ​មាន​ទើប​ចែករំលែក​នោះទេ ក្មេង​ម្នាក់​នេះ​បាន​ធ្វើ​រឿង​មួយ​ដែល​សូម្បី​មនុស្ស​ចាស់​ក៏​…​នឹក​មិនឃើញ​ដែរ​! (​វីដេអូ​)

spot_img

​ហេតុការណ៍​នេះ​កើតឡើង ខណៈពេលដែល Cheikh Faizal អាយុ ៩​ឆ្នាំ កំពុង​ដើរ​លេង​ជាមួយ​ឪពុក​ខ្លួន ឆ្លងកាត់​តំបន់​ស្ថានីយ៍​រថភ្លើង នៅ​រដ្ឋធានី​កូឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ។​

​នៅ​ស្ថានីយ៍​នេះ Cheikh បាន​សំឡឹង​ឃើញ​ក្មេង​អនាថា​ម្នាក់ មាន​អាយុ​តិច​ជាង​វា​កំពុង​អង្គុយ​សុំទាន​ជាមួយ​ម្តាយ វា​មាន​អារម្មណ៍​អាណិត​ក្មេង​នោះ​ជា​ពន់ពេក ព្រោះ​អាវ​គ្មាន​ពាក់ ដើរ​ជើង​ទទេ ។ Cheikh ប្រញាប់​ឱន​ដោះ​ស្បែកជើង​របស់​វា​រួម​ទាំង​ស្រោមជើង​ផង ខួរ​ពាក់​ឲ្យ​ក្មេង​នេះ​ថែម​ទៀត ។ មុន​ចាកចេញ​ទៅ​វា​នៅ​ឱន​ថើប​ក្មេង​នោះ​ដោយ​ពុំ​មាន​ការរើសអើង ឬ​ខ្ពើម ។​

​ឪពុក​របស់ Cheikh លោក Sofian ពិតជា​ស្រឡាំងកាំង តែ​មួយ​សន្ទុះ​ក្រោយ​គាត់​ពិតជា​រំភើប និង​មោទនភាព​ចំពោះ​កូន​ប្រុស​ខ្លួន ។ លោក​ពោល ៖ “​សង្ឃឹមថា មនុស្ស​ទាំងអស់​លើ​ពិភពលោក​អាច​បាន​ឃើញ​សារ​វិជ្ជមាន​មួយ​ពី​ទង្វើ​របស់ Cheikh ហើយ​យើង​អាច​ជួយ​ឲ្យ​ជីវិត​មនុស្ស​គ្រប់រូប​បាន​ល្អ​ប្រសើរ​ជាង​មុន​” ។​

“​កូនប្រុស​ខ្ញុំ​បាន​បង្ហាញ​នូវ​ក្តីស្រឡាញ់​ចំពោះ​មនុស្ស​ទាំងអស់ សូម្បីតែ​មនុស្ស​អនាថា ។ ចុងក្រោយ Cheikh បាន​ដើរ​ជើង​ទទេ​មក​ផ្ទះ​វិញ ក្នុង​អារម្មណ៍​រីករាយ​សប្បាយចិត្ត​ណាស់​” ។​

​ប្រិយមិត្ត ! ចុះ​បើ​អ្នក​វិញ​តើ​ហ៊ាន​ធ្វើ​ដែរឬទេ​!?

​ចន្ទ្រា​

spot_img
×