Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នារី​ម្នាក់​រវល់​តែ​ចុច​ទូរស័ព្ទ ខណៈ​ឡាន​ក៏​អត់​ភ្នែក​ក្រោយ មានអី រឺ​យ៉ែ​ថយក្រោយ​បុក​… គួរ​ឲ្យ​រន្ធត់ (​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​នៅក្នុង​ប្រទេស​ចិន ប៊ិះ​ត្រូវ​រថយន្ត​១​គ្រឿង​ថយក្រោយ​​មិន​ប្រយ័ត្ន​បុក​ស្លាប់ ខណៈ​នាង​កំពុង​ឈរ​រវល់​ចុច​ទូរស័ព្ទ នៅលើ​គំនូស​អ្នក​ថ្មើរជើង នៃ​ផ្លូវ​ប្រសព្វ​មួយ កាលពីពេលកន្លង​ទៅនេះ ។​

​តាមរយៈ​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ ស្ត្រី​ម្នាក់​កំពុងស្ថិត​នៅលើ​គំនូស​ថ្មើ​ជើង​រង់ចាំ​ឆ្លងកាត់ ប៉ុន្តែ នាង​បែរជា​ឈរ​បែរខ្នង​ទៅកាន់​ទិស​ផ្សេង និង​ផ្តោតទៅលើ​ការ​ចុច​ទូរស័ព្ទ ។ ខណៈពេល​នោះ រថយន្ត​ដឹកទំនិញ​១​គ្រឿង​ដែល​ស្ថិតនៅ​ហួស​ចំណុច​ផ្លូវ​ប្រសព្វ​បន្តិច ដោយសារតែ​មើល​ក្រោយ​ពុំ​ឃើញ បាន​រឺ​យ៉ែ​ថយក្រោយ បណ្តាល​ឲ្យ​បុក​នាង​យ៉ាង​ពេញទំហឹង​តែម្តង ។

ប៉ុន្តែ ចាត់ទុក​ជា​សំណាង​ហើយ ដែល​ស្ត្រី​នោះបាន​ដួល ហើយនាង​ខំ​ប្រឹង​​​​ត្រឡប់​ខ្លួន​យ៉ាង​លឿន​ ដើម្បី​​ឲ្យ​ផុតពី​កង់​រថយន្ត​​​ទាំង​​​ព្រលឹង​ហោះ​ចេញ​ពី​​ខ្លួន​ កុំ​អី​ប្រហែលជា​…​ចប់សព្វគ្រប់​ហើយមើលទៅ!! ៕ រក្សា​

spot_img
×