Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ថ្ងៃនេះអ្នកដណ្តើមបានឱកាសច្រើនដើម្បីអាចរកប្រាក់ដោយកម្លាំងរបស់ខ្លួន ដោយមិនចាំបាច់ខ្វាយខ្វល់ច្រើន ។​ រឿងការងារក៏មានភាពរលូនល្អ ទោះបីមិនទាន់ដល់គោលដៅខ្លួនប៉ង ។ ប៉ុន្តែផ្ទុយមកវិញ រឿងមនោសញ្ចេតនាហាក់មានភាពតានតឹងងាយកើតវិវាទឈ្លោះប្រកែកគ្នា ។

-បុព្វហេតុ ៣ពិន្ទុ ។ លាភ៥ពិន្ទុ ។ សុខភាព ៥ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៥,៨ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ទឹកសមុទ្រ , ស ។ ឆ្នាំអ្នកយកអាសា រកា , វក , ម្សាញ់ ៕

ឆ្នាំឆ្លូវ ៖ អ្នកអាចធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងរឿងមនោសញ្ចេតនា ។ គ្រប់យ៉ាងសុទ្ធតែមានវិធីដោះស្រាយ ។ ចំណងប្តីប្រពន្ធកាន់តែផ្អែមល្ហែម សុខដុមរមនា ។ ថ្ងៃនេះចូរប្រយ័ត្នប្រយែងក្នុងការងារ ត្រូវចេះស្តាប់យោបល់មនុស្សជុំវិញខ្លួន កុំអត្តនោម័តឲ្យសោះ ។

-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ២,៥ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ត្នោត , លឿង ។ ឆ្នាំអ្នកយកអាសា ថោះ , ចរ , កុរ ៕

ឆ្នាំខាល ៖ គ្រួសារពុំនៅជាកន្លែងកក់ក្តៅសម្រាប់អ្នក ម្នាក់ៗមានយោបល់ផ្សេងៗគ្នា ពុំព្រមស្តាប់តាមនរណាឡើយ ធ្វើឲ្យអ្នកមានអារម្មណ៍ធុញទ្រាន់ និងលៃពេលវេលាច្រើនជាងសម្រាប់ការងារ ។ តាមពិតពេលនេះនរណាក៏ចង់ត្រឡប់ទៅផ្ទះ តែអ្នកឆ្នាំខាលបែរជាចង់នៅធ្វើតែការងារ ។

-បុព្វហេតុ ៥ពិន្ទុ ។ លាភ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៧ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសា មមែ, ចរ, កុរ ៕

ឆ្នាំថោះ ៖ មិនត្រូវធ្វេសប្រហែសក្នុងការងារ ។ ត្រូវកំពុងឃ្លាំចាំឱកាសតាំងពីយូរមកហើយ កុំឲ្យគេឆ្លៀតចាប់កំហុសអ្នកបាន ។ មនោសញ្ចេតនា ពុំបានល្អ បរាជ័យក្នុងការងាររបស់អ្នកធ្វើឲ្យដៃគូមានអារម្មណ៍នឿយណាយ មិនគំនិតអសកម្មច្រើន ។

-បុព្វហេតុ ៣ពិន្ទុ ។ លាភ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៣ពិន្ទុ ។ ម៉ោងល្អ 7h-3h ។ ពណ៌ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសា ចរ , កុរ , មមែ ៕

ឆ្នាំរោង ៖ ថ្ងៃនេះអ្នកងាយចាយវាយខ្ជះខ្ជាយពីលើការទិញរបស់សម្រាប់ពិធីចូលឆ្នាំចិន ត្រូវថ្លឹងថ្លែងឲ្យម៉ត់ចត់ ទើបអ្នកមិនជួបភាពអត្តខាត់នៅថ្ងៃមុខ ។ រឿងស្នេហា​ល្អប្រសើរ ប្រសិនជាអ្នកនៅលីវ នោះនឹងមានឱកាសបានជួបមនុស្សថ្មីៗថែមទៀត តាមរយៈពិធីជប់លៀង ។ មនោសញ្ចេតនារវាងអ្នកទាំងពីរបែរជារឹងមាំជាង ។

-បុព្វហេតុ ៤ពិន្ទុ ។ លាភ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៣,៦ពិន្ទុ ។ ម៉ោងល្អ 11h-19h ។ ពណ៌លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ចរ , រកា , វក ៕

ឆ្នាំម្សាញ់ ៖ ថ្ងៃនេះអ្នកនឹងឆ្លងផុតរាល់ការលំបាកក្នុងការងារ ព្រោះនឹងមានអ្នកជួយយកអាសាជ្រោមជ្រែង ។ តាំងពីដើមមកអ្នកបានធ្វើរឿងល្អជាច្រើន ដូច្នេះពេលនេះសក្តិសមនឹងបានទទួលសំណាងល្អ ។ រឿងមនោសញ្ចេតនា ល្អប្រសើរ រាល់ការយល់ច្រឡំចំពោះគ្នាពីមុនមកត្រូវបានដោះស្រាយដោយភាពស្រុះស្រួល ។

-បុព្វហេតុ ៥ពិន្ទុ ។ លាភ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៩ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ក្រហម , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា រកា , ឆ្លូវ , វក ៕

ឆ្នាំមមី ៖ ថ្ងៃនេះអ្នកជួបរឿងសំណាងល្អច្រើនណាស់ ។​​ អ្នកបានដោះស្រាយទំនាស់ជាមួយសាច់ញាតិ មិននៅមានឧបសគ្គក្នុងទំនាក់ទំនងមនោសញ្ចេតនាទៀត ។ អ្នកចង់ឆាប់បាននៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ តែពុំមែនបំណងប្រាថ្នាពេលណាក៏ក្លាយជាការពិតឡើយ ។ ការអត់ធន់រង់ចាំ ។ ការងាររីកចម្រើនខ្លាំងអ្នកត្រូវបានគ្រប់គ្នាកោតសរសើរពេលដោះស្រាយបញ្ហាក្តៅកគុក ដែលគ្មាននរណាហ៊ានទទួល ។

-បុព្វហេតុ ៥ពិន្ទុ ។ លាភ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ២,៣ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ , ខាល ៕

ឆ្នាំមមែ ៖ ការងារល្អបំផុត ដោយភាពតាំងចិត្តព្យាយាមរបស់អ្នកគ្រប់យ៉ាងសុទ្ធតែសម្រេចបានជោគជ័យ ។ រឿងមនោសញ្ចេតនាក៏ពោរពេញដោយភាពសោមនស្សរីករាយ សុភមង្គលក្នុងជីវិត ។

-បុព្វហេតុ ៥ពិន្ទុ ។ លាភ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៥,៨ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌ទឹកក្រូច , ត្នោត ។ ឆ្នាំអ្នកយកអាសា កុរ , ថោះ , មមី ៕

ឆ្នាំវក ៖ មនោសញ្ចេតនារឹងមាំជាងមុន ។ បន្ទាប់ពីរងព្យុះ ទឹកក៏ស្ងប់រលក គ្រួសារស្រឡាញ់ក្នា និងជឿជាក់លើគ្នា ចែករំលែកជាមួយគ្នាគ្រប់យ៉ាងក្នុងជីវិត ពុំមានទំនាស់ទៀត ។ ប៉ុន្តែការងារត្រូវប្រយ័ត្នប្រយែងក្រែងបាត់ឱកាសល្អ ។ ដែលខ្លួនខំប្រឹងប្រែងជាយូរទើបដណ្តើមបាន ។

-បុព្វហេតុ ៣ពិន្ទុ ។ លាភ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៨,៧ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌លឿង , ស ។ ឆ្នាំអ្នកយកអាសា ជូត , រោង , រកា ៕

ឆ្នាំរកា ៖ ថ្ងៃនេះអាចអ្នកនឹងជាមនុស្សសុភងម្គលបំផុតក្នុងចំណោមឆ្នាំទាំង១២ ។ អ្នកស្មានថាស្នេហាបានបែរខ្នងដាក់ តែនិស្ស័យនៅមាន ហេតុនេះបានប្រែជាមានភាពជ្រាលជ្រៅកក់ក្តៅ ។ របស់ដែលស្មានថាបាត់ទៅបែរជាបានមកវិញ ។ ថ្ងៃនេះទោះធ្វើអ្វីក៏ដោយ ក៏ងាយស្រួលដណ្តើមបានជោគជ័យ ។

-បុព្វហេតុ ៥ពិន្ទុ ។ លាភ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៣,៦ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ប្រាក់ , លឿង ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , រោង , ម្សាញ់ ៕

ឆ្នាំចរ ៖ ថ្ងៃនេះអ្នកអាចត្រូវប្រឈមមុខនឹងការខាតបង់ប្រាក់កាសរបស់របរ ចូរតាំងស្មារតីកុំនឿយណាយក្នុងជីវិត ។ អ្នកខ្វះភាពថ្លឹងថ្លែងម៉ត់ចត់ដោយងាយជឿសម្តីគេ ។ មនោសញ្ចេតនា គ្រួសារជាបង្អែកដ៏រឹងមាំសម្រាប់អ្នកក្នុងពេលវេលានេះ ។

-បុព្វហេតុ ៤ពិន្ទុ ។ លាភ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ១,៦ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ត្នោត , ស ។ ឆ្នាំអ្នកយកអាសា រកា , វក , មមី ៕

ឆ្នាំកុរ ៖ ថ្ងៃនេះនិយាយស្តីអ្វីត្រូវប្រយ័ត្នប្រយែង ។ ចូរប្រមូលផ្តុំក្នុងការងារ សំខាន់របស់ខ្លួន ព្រោះថ្នាក់លើកំពុងចាប់អារម្មណ៍លើអ្នកយ៉ាងច្រើន ។ មនោសញ្ចេតនា ពុំបានល្អប្រសើរ អ្នកទាំងពីរមានរឿងរកាំរកូសនឹងគ្នាមិនចេះចប់ ចូរអត់ឱនអធ្យាស្រ័យឲ្យគ្នានោះទើបជីវិតស្នេហាល្អជាងមុន ។

-បុព្វហេតុ ៥ពិន្ទុ ។ លាភ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៩ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌ប្រាក់ , ស ។ ឆ្នាំអ្នកយកអាសា ជូត , ឆ្លូវ , មមែ ៕

spot_img
×