Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ប្រាប់​នគរបាល​គ្រប់​កម្រិត​ទាំងអស់ ត្រូវ​ត្រៀមខ្លួន​អនុវត្តន៍ បទបញ្ជា​របស់​តុលាការ​ទាក់ទង​នឹង​ទណ្ឌិត សម រង្ស៊ី

spot_img

​ខេត្តព្រៃវែង ​៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អំពាវនាវ​ដល់​នគរ​បាល ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន រាល់​ព័ត៌មាន​បំពុល ខណៈ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា មានការ​ប្រឈម​ជាក់ស្តែង ចំពោះ​ព័ត៌មាន​បំពុល បរិយាកាស ដោយសារ តែ​បច្ចេកវិជ្ជា ទំនើប និង​ដោយ​សេរី​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​ស្នងការ​នគរបាល​ខេត្តព្រៃវែង កាលពី​ថ្ងៃទី​១​ខែកុម្ភៈ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត​នេ​ត សាវឿន បាន​មានប្រសាសន៍ ទៅកាន់​កងកម្លាំង​នគរបាល​ខេត្ត​ទាំងមូល ដោយ​សង្កត់ធ្ងន់​បន្ថែម​ទៅលើ​ការអនុវត្ត​តួនាទី ភារកិច្ច ដែល​បានកំណត់ គឺ​កងកម្លាំង​នគរបាល​គ្រប់​ថ្នាក់ ត្រូវ​ពង្រឹង​តួនាទី ធ្វើជា​សេនាធិការ ជូន​គណៈបញ្ជាការ ឯកភាព​គ្រប់​ថ្នាក់​។ ចាត់វិធានការ​ពង្រឹង​ស្ថានភាព​សន្តិសុខ សណ្តាប់ ធ្នាប់​សាធារណៈ ក្នុង​ខេត្ត ចាត់​វិធានការណ៍​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ និង​ត្រូវ​បង្កើន​ការ​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ សេវា​បម្រើ​ប្រជាពលរដ្ឋ ។ ត្រូវ​ពង្រឹង​យន្តការ​ដឹកនាំ​គ្រប់​ថ្នាក់ ប្រើប្រាស់​ធនធានមនុស្ស តាម​ជំនាញ ឲ្យ​ចំ​គោលដៅ និង​ដោយ​ការទទួលខុសត្រូវ​ខ្ពស់ ។ ត្រូវ​ធានា​ការគ្រប់គ្រង​កម្លាំង​ប្រចាំការ នៅតាម​ទីស្នាក់ការ​គ្រប់​ថ្នាក់ បើកទ្វារ​ពេញ​២៤​ម៉ោង ។ យកចិត្តទុកដាក់​ក្នុងការ​ពង្រឹង​ការហ្វឹកហាត់ កម្លាំង​អន្តរាគមន៍ ។ ត្រៀម​ការធ្វើ ប្រតិកម្ម​រហ័ស​។ កម្លាំង​នគរបាល​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​រាល់​ព័ត៌មាន ខណៈ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា មានការ​ប្រឈម​ជាក់ស្តែង​ចំពោះ​ព័ត៌មាន​បំពុលបរិយាកាស ដោយសារតែ​បច្ចេកវិទ្យា​ទំនើប​និង​ដោយ​សេរី​នោះ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​លើកឡើងថា នាពេល​បច្ចុប្បន្ន នេះ​ប្រទេស​កម្ពុ​ជាមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ប្រភេទ ដោយ​ព័ត៌មាន ខ្លះ​បាន ផ្សាយ​ដោយ​បំពុលបរិយាកាស ដើម្បី​វាយប្រហារ​ការដឹកនាំរ​បស់​រាជរដ្ឋាភិបាល ព័ត៌មាន​ខ្លះ​ក្លែងក្លាយ​ដើម្បី​ផលប្រយោជន៍ ផ្ទាល់ខ្លួន និង​ព័ត៌មាន​ខ្លះ​មាន​លក្ខណៈ កណ្តាល​។ ដូច្នេះ​ក្នុងនាម​យើង​ជា​អាជ្ញាធរ ត្រូវធ្វើ​ការពិចារណា​ឲ្យ​បាន​ល្អិតល្អន់ ក្រោយពេល ទទួលបាន​ព័ត៌មាន​ទាំងនោះ​ហើយ​។​

​លោកនាយ​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បាន​សង្កត់ ធ្ងន់​ថា “​យើង​កំពុងតែ ប្រឈម ជាក់ស្តែង​នៅ​កម្ពុជា​យើង ក្នុង​ការបំពុល​ព័ត៌មាន​។ វា​ជា​រឿង​ធំ​ណាស់ សម្រាប់​ព័ត៌មាន​នេះ ដោយសារតែ​បច្ចេកវិជ្ជា​ទំនើប ដោយ​បច្ចុប្បន្ន សង្គ្រាម​ចេញពី​ហ្វេ​ស​បុក ចេញពី​អន​ឡាញ ចេញពី​យូ​ធ្យូ​ប​។​ល​។ ហើយ​មួយវិញទៀត គឺ​ចេញពី​បណ្តាញ​ប៉ុស្តិ៍​វិទ្យុ មានដូចជា វិទ្យុ​សច្ចៈ​ធម៌ មាន​វិទ្យុ ដែល​អយុត្តិធម៌ មាន​លក្ខណៈ​លម្អៀង​បែប​នយោបាយ និង​មាន​ប៉ុស្តិ៍​វិទ្យុ ដែល​នៅ​កណ្តាល​ជាដើម​”​។​

​លោក​អគ្គស្នងការ បាន​បន្តទៀតថាៈ ដោយសារ​តែមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ នេះ​ច្រើន​ហើយ ផ្សាយ​ចេញ​មាន​លក្ខណៈខុសៗ​គ្នា​នោះ ខ្ញុំ​បានធ្វើការ​អំពាវនាវ ដល់​នគរបាល​ទាំងអស់ ត្រូវ​អប់រំ​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​បានច្បាស់លាស់​ទាក់ទង​និង​ព័ត៌មាន​នេះ ដើម្បី​ជៀសវាង​ការភាន់ច្រឡំ និង​បណ្តាល​ឲ្យ​មាន​ចលាចល ក្នុងសង្គម​និង​ប្រទេស​ជាដើម​។​

​ជាមួយគ្នា​នោះដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​ប​ណ្ដិ​ត នេ​ត ស​វឿន ក៏បាន អំពាវនាវ​ដល់ នគរបាល​គ្រប់​កម្រិត​ទាំងអស់ ត្រូវ​ត្រៀមខ្លួន​អនុវត្តន៍ បទបញ្ជា របស់ តុលាការ​ទាក់ទង​នឹង​ទណ្ឌិត សម រង្ស៊ី​ផងដែរ ខណៈ​សំណុំរឿង ចំនួន​បី​របស់​ទណ្ឌិត ក្រៅច្បាប់​មួយ​នេះ ត្រូវបាន​តុលាការ​ប្រគល់​ឲ្យ​ចាត់វិធានការ​៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×