Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការ ស្នើ​ឲ្យ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន

spot_img

​ភ្នំពេញ ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្ដីណែនាំ​ស្តីពី​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន វៀតណាម និង​កូរ៉េ ដើម្បី​ធានា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និង​សុវត្ថិភាព​សង្គម បានល្អ​ប្រសើរ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ធ្វើការ​ណែនាំ​ដល់​ប្រធាន​នាយកដ្ឋាន​-​អង្គភាព និង​ស្នងការដ្ឋាន នគរបាល​រាជធានី​-​ខេត្ត ត្រូវ​ពង្រឹង​នូវ​វិធាន​ការធានា​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដោយ​ផ្តោតលើ​ការងារ​មួយចំនួន ដូចខាងក្រោម​៖ យកចិត្តទុកដាក់​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​ក្តាប់​ឲ្យ​បាន​នូវ​ឧបាយកល សកម្មភាព​បង្ក​អសន្តិសុខ ឬ​ការ​ញុះញង់​នានា ធ្វើ​ឲ្យ​សង្គម​មាន​ចលាចល​។ ចាត់វិធានការ​ការពា​រ​សន្តិសុខ សណ្តាប់ធ្នាប់ នៅតាម​ទី​អា​រ៉ា​ម ព្រះវិហារ​ចិន វៀតណាម កូរ៉េ ក៏ដូចជា ទីសក្ការៈ និង​រមណីយដ្ឋាន​មួយចំនួន ដែល​មានការ​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ ដោយ​យកចិត្តទុកដាក់​បង្ការ ទប់ស្កាត់​មិន ឲ្យ​មាន​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ជាពិសេស​សកម្មភាព​បង្ក​ការអុកឡុក ដោយ​ក្មេង​ទំនើង និង​ត្រូវ​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ​ល្អប្រសើរ​។ យកចិត្តទុកដាក់​រៀប​ចំ សណ្តាប់ធ្នាប់​ចរាចរណ៍ បង្ការ និង​បញ្ចេ​សភាព​កកស្ទះ និង​បង្កើន​ការ​រឹតបន្ដឹង ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​បង្កលក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ទៅសួរសុខទុក្ខ​បងប្អូន ឬ​ទៅ​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​នានា ប្រព្រឹត្ត​ទៅដោយ​ក្តីសប្បាយ​រីករាយ និង​សុវត្ថិភាព​។ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី រំលឹក​ដាស់តឿន​ប្រជាពលរដ្ឋ ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យ ជាពិសេស​ទៀនធូប នៅពេល​សែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿង​ឆេះ ព្រមទាំង​ហាមឃាត់​មិន​ឲ្យ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​ផ្សេងៗ​។ ជាមួយគ្នា​នោះ ត្រូវ​ប្រមូលផ្តុំ​កម្លាំង និង​មធ្យោបាយ​ប្រចាំការ ដើម្បី​ត្រៀម​ចេញ​អន្តរាគមន៍​ពន្លត់ និង​សង្គ្រោះ ហេតុការណ៍​អគ្គិភ័យ ដែល​អាច​កើតឡើង​ជាយថាហេតុ​។ ត្រូវ​ពង្រឹង​បន្ថែម​ការងារ​ប្រចាំ បញ្ហា​គ្រប់​ថ្នាក់ និង​ការងារ​ផ្តល់ព័ត៌មាន ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ដោះស្រាយ សភាពការណ៍ ដែល​កើតមានឡើង​ជាយថាហេតុ ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។

​នាយក​ឧ​ត្ត​ម​សេនីយ៍​អគ្គស្នងការ បានស្នើ​ដល់​គ្រប់​អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ចាត់តាំង​អនុវត្ត​ប្រក​ដោយ​ស្មារតី​ទទួល​ខ្ពស់ តាម​ខ្លឹមសារ​ខាងលើនេះ​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×