Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមឱ្យ​អាមេរិក​បញ្ឈប់​ជាបន្ទាន់ នូវ​ការ​ប្រឌិត​ញុះញង់ លាប​ពណ៌ និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង របស់​ប្រទេស​កម្ពុជា​តទៅទៀត​

spot_img

ភ្នំពេញ ​៖ សេចក្តីថ្លែងការណ៍​រប​ស់ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​ ។ ជាថ្មី​ម្តងទៀត ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រកាស​ថ្កោលទោស និង​ច្រានចោល​ទាំងស្រុង ចំពោះ​របាយការណ៍​ញុះញង់​គ្មាន​មូលដ្ឋាន​បែប​វិទ្ធង្សនា របស់​មន្ទីរ​ចារកម្ម​ជាតិ​សហរដ្ឋអាមេរិក​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០១៩ ដើម្បី​បង្ក​ឲ្យ​មានការ​ភាន់ច្រឡំ​ដល់​សាធារណមតិ និង​អន្តរជាតិ មក​មកលើ​ឯករាជ្យភាព​របស់​កម្ពុ​ជា​។​

តាមរយៈ​សេចក្តីថ្លែងការណ៍​របស់ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត បានបញ្ជាក់​ថា របាយការណ៍ស្ដីពីការវាយតម្លៃ​លើ​ការគំរាមកំហែង ទូទាំង​ពិភពលោក របស់​សហរដ្ឋអាមេរិក បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​នូវ ចេតនា​អាក្រក់​មួយ ក្នុងការ​ជ្រៀតជ្រែក​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​កិច្ចការ​ផ្ទៃ ក្នុង​របស់​រដ្ឋ​អធិបតេយ្យ និង​ជាការ​ប៉ុនប៉ង​បំផ្លិចបំផ្លាញ លាប​ពណ៌​មកលើ ភាព​ឯករាជ្យ អ​ព្យា​ក្រឹត្យ​អចិន្ត្រៃយ៍ របស់​ព្រះរាជាណាចក្រ​កម្ពុជា ទោះបី​ជាមាន ការបំភ្លឺ​ផ្លូវច្បាប់ និង​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់លាស់ ម្តង​ហើយ​ម្តងទៀត​ពី​សំណាក់ រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​វត្តមាន​កងទ័ព​បរទេស​ក៏ដោយ​។​

​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឆ្លងកាត់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ ដែល​ផ្តើមចេញពី រដ្ឋប្រហារ​គាំទ្រ​ដោយសហរដ្ឋអាមេ​រិក ឆ្នាំ​១៩៧០ និង​ធ្លាប់​រងគ្រោះ​ដោយ​វត្តមាន​កងទ័ព​បរទេស​នៅលើ​ទឹកដី បានធ្វើ​ប្រជាជន​យល់ដឹង​កាន់តែច្បាស់​អំពី​តម្លៃ​សន្តិភាព មិន​ចង់ឱ្យ​ប្រវត្តិសាស្ត្រ​នេះ​វិល​មកជា​ថ្មី គ្រា​ដែល​ប្រទេស​កំពុងមាន​សន្តិភាព​ពេញ​លេញ​នោះឡើយ ហើយ​កម្ពុជា​ក៏​មិនចាំបាច់​កែ​រដ្ឋធម្មនុញ្ញ ដើម្បី​ទទួល​វត្តមាន​កងទ័ព​បរទេស​នោះដែរ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់បាន​មានប្រសាសន៍​​បញ្ជាក់​ជំហរ​យ៉ាងច្បាស់​លាស់​ហើយ​ថា ទោះជា​កម្ពុជា​ពេលនេះ មានលទ្ធភាព​កែប្រែ​រដ្ឋធម្មនុញ្ញ​ក៏ដោយ ក៏​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រកាស​មិន​កែប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី​អនុញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស ឬ​បញ្ជូន​យោធា​កម្ពុជា ទៅ​ក្រៅប្រទេស ក្រៅពី​បេសកកម្ម​ជាមួយ​អង្គការសហប្រជាជាតិ​នោះឡើយ​។​

​ក្រសួងការពារជាតិ​ក​ម្ពុ​ជា​ស្វាគមន៍​ជានិច្ច ចំពោះ​មន្ទីរ​ចារកម្ម​ជាតិ​សហរដ្ឋអាមេរិក ដែលមាន​បំណង ចង់​ស្វែងរក​ការពិត លើ​ការសង្ស័យ​ណាមួយ ពាក់ព័ន្ធ​នឹង​មូលដ្ឋានទ័ព​បរទេស នៅលើ​ទឹកដី​កម្ពុជា និង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​អំពី​បញ្ហា​នេះ តែ​ផ្ទុយទៅវិញ ក្នុងករណី​ដែល​រក​មិនឃើញ​ភស្តុតាង ឬ​ទឡ្ហីករណ៍​ច្បាស់លាស់​ទេ សូមឱ្យ​អាមេរិក​បញ្ឈប់​ជាបន្ទាន់ នូវ​ការ​ប្រឌិត​ញុះញង់ លាប​ពណ៌ និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង របស់​ប្រទេស​កម្ពុជា​តទៅទៀត ​៕ ដោយ​ ៖ ​កូ​ឡាប​

spot_img
×