Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាំ​ដុះ​ស្មៅ sorghum បម្រើ​គោលដៅ ឧស្សាហកម្ម ផលិត​ជា​ប្រេង​ជីវចម្រុះ អគ្គិសនី ស្ករស និង​ចំណី​សត្វពាហនៈ​

spot_img

​ភ្នំពេញ ​៖ ដំណាំ​ស្មៅ sorghum ត្រូវបាន​លោក Segoshi ជា​ជនជាតិ​ជប៉ុន​និង​ជា​ពាណិជ្ជករ​ជប៉ុន និង​ក្រុមហ៊ុន​Yanmar សហការ​ជាមួយ​អង្គភាព​ស៊ីម៉ាក់ ដើម្បី​ស្រាវជ្រាវ​សាកល្បង ដោយមាន​ការគាំទ្រ​ពី​ក្រសួងកសិកម្ម ប្រើ​អស់​រយៈពេល​ជិត​៥​ឆ្នាំ​មកហើយ​។​

​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១​ខែកុម្ភៈ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែងថា លោក​Segoshi ជា​ជនជាតិ​ជប៉ុន និង​ជា​ពាណិជ្ជករ​ជប៉ុន​មួយរូប បាន​ខិតខំ​ប្រឹងប្រែង គិតគូរ និង​រក​គ្រប់​មធ្យោបាយ​​ដើម្បី​ជួយ​ធ្វើ​ទំនើបកម្ម កសិកម្ម នៅ​កម្ពុជា តាមរយៈ​ការដាំដុះ​ស្មៅ sorghum ដែលជា​ប្រភេទ​ដំណាំ​កសិកម្ម​អាច​បម្រើ​គោលដៅ ឧស្សាហកម្ម ដូចជា ផលិត​ជា​ប្រេង​ជីវចម្រុះ អគ្គិសនី ស្ករស និង​ចំណី​សត្វពាហនៈ​ជាដើម​។ ដំណាំ​នេះ មាន​ដាំ​ដុះ​ខ្លាំង​នៅ​អាមេរិក អូស្ត្រាលី ប្រេ​ស៊ី​ល​ជាដើម​។ ជាពិសេស​ក្នុង​ការផលិត​ជា​ចំណី​សត្វពាហនៈ​ជា​កញ្ចប់ ដែល​អាច​រក្សាទុក​បាន​យូរ មាន​អនាម័យ និង​គុណភាព​ខ្ពស់​។ ដំណាំ​sorghum ត្រូវបាន​លោក Segoshi និង​ក្រុមហ៊ុន​Yanmar សហការ​ជាមួយ​អង្គភាព​ស៊ីម៉ាក់ ដើម្បី​ស្រាវជ្រាវ​សាកល្បង ដោយមាន​ការគាំទ្រ​ពី​ក្រសួងកសិកម្ម ប្រើ​អស់​រយៈពេល​ជិត​៥​ឆ្នាំ​មកហើយ​។ ដំណាក់កាល​ឆ្នាំ​២០១៨-២០១៩​នេះ បានទទួល​ការគាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​អង្គការ JICA ដោយបាន​ផ្តល់​ថវិកា​ជិត​១​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ឃ្លាំង ទិញ​សម្ភារ​រួមមាន​ត្រាក់ទ័រ ម៉ាស៊ីន​ច្រូតកាត់​និង​វេច​ខ្ចប់​ជាដើម​។​

​លោក​អគ្គនាយក​ស៊ីម៉ាក់ បាន​បន្ថែមថា វិញ្ញាសា​ទាក់ទង​ទំនើបកម្ម​កសិកម្ម​នេះ ជា​ទិសដៅ​តែមួយគត់​នៃ​បដិវត្តន៍ ផ្លាស់ប្តូរ​សហការ ជាមួយនិង​ឥរិយាបថ​របស់​ប្រជាកសិករ ឱ្យ​វិវត្តន៍​ប្រែប្រួល ទៅតាម​តម្រូវការ​ទីផ្សារ​និង​វិទ្យាសាស្ត្រ ដែល​បង្កើន​ផលចំណេញ និង​កាត់បន្ថយ​ហានិភ័យ​ផ្សេងៗ​។ ខែ្មរ​អាចធ្វើ​បាន ផលិត​បាន​លើ​ការធ្វើ​ទំនើបកម្ម​កសិកម្ម​នេះ តាមរយៈ​ពង្រឹង​ចំណេះដឹង សម្ភារ​បច្ចេកទេស ប្រព័ន្ធធារាសាស្ត្រ សហគមន៍​កសិកម្ម និង​ទំនាក់ទំនង​ទីផ្សារ ទាំង​ក្នុង​និង​ក្រៅប្រទេស​។ កសិករ​គឺជា​ពាណិជ្ជករ​លើដី​ស្រែចំការ​ខ្លួនឯង​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×