Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ​! ស៊ុន អ៊ូ​ខុង និង​លោក​បង​ប៉ាច​ជេ ត្រូវ​ប៉ូលីស​ចាប់ខ្លួន ក្នុងករណី​ជាប់​ពាក់ព័ន្ធ​ជម្លោះ​វាយតប់​គ្នា​ជាមួយ​ភ្ញៀវទេសចរ​នៅលើ​ដងផ្លូវ​សាធារណៈ (​វីដេអូ​)

spot_img

​បុរស​២​នាក់​ដែល​ដើរតួ​ជា ស៊ុន អ៊ូ​ខុង និង​លោក​បង​ប៉ាច​ជេ នៅក្នុង​រឿង​ភាគ​ប្រលោមលោក​បុរាណ​​ដ៏ល្បី​របស់​ចិន «​ដំណើរ​ឆ្ពោះទៅកាន់​ភាគ​ខាងលិច​» ថ្មីៗ​នេះ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ចូលរួម​ពាក់ព័ន្ធ​ជម្លោះ​មាន​វាយតប់​គ្នា​នៅលើ​ដងផ្លូវ​សាធារណៈ ជាមួយ​ភ្ញៀវទេសចរ នៅក្នុង​ទីក្រុង Dali ប្រទេស​ចិន ។​

​ជម្លោះ​នេះ​បានកើត​ឡើង​នៅ​កាលពី​យប់​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន នៅក្នុង​ទីប្រជុំជន​ទេសចរណ៍​វ័យ​ចំណាស់​នៃ​ទីក្រុង Dali ទីកន្លែង​ដែល «​ស៊ុន អ៊ូ​ខុង​» និង «​ប៉ា​ជេ​» កំពុង​នាំគ្នា​ចេញ​ដើរ​តាម​ដងផ្លូវ ដើម្បី​ស្វែងរក​ភ្ញៀវទេសចរ​ដែល​ចង់​ចំណាយលុយ បាន​ថតរូប​ជាមួយ​ពួកគេ ។​

​យោងតាម Shanghaiist ភ្ញៀវទេសចរ​នៅក្នុង​ផ្នែក​នៃ​ទីក្រុង Dali ជាធម្មតា បាន​បង់ថ្លៃ​តិចតួច ទៅ​ឲ្យ​អ្នក​សម្តែង​ទាំងពីរ ដើម្បី​បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ពួកគេ ។​

​ក្នុង​វីដេអូ​ដែល​កំពុង​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម បានបង្ហាញ​ឲ្យ​ឃើញ​បុរស​២​នាក់ ក្នុង​សម្លៀកបំពាក់​ជា​តួអង្គ ស៊ុន អ៊ូ​ខុង និង​ប៉ាច​ជេ បាន​កំពុង​ព្រួត​គ្នា​វាយ​ទៅលើ​បុរស​ម្នាក់ទៀត ។​

​បើតាម​អាជ្ញាធរ​ក្នុង​តំបន់ បញ្ជាក់ប្រាប់​កាលពី​ថ្ងៃ​ចន្ទ តួអង្គ​ទាំងពីរ​នេះ រួមទាំង​ភ្ញៀវទេសចរ​២​នាក់ ត្រូវបាន​ចាប់ខ្លួន​ហើយ ។ ទោះយ៉ាងណា មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​អំពើហិង្សា​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ពុំ​ត្រូវបាន​បញ្ចេញ​នៅក្នុង​របាយការណ៍​នោះទេ ។​

បើយោង​តាម​ប្រភព​នៅលើ​បណ្តាញ​សង្គម នេះ​ពុំមែនជាលើក​ទី១ទេ ​ដែល​អ្នក​ដើរ​តួ​ទាំង​ពីរនេះ បាន​​កើត​​មាន​ជម្លោះ​វាយ​តប់​គ្នា​ជាមួយ​​ភ្ញៀវ​ទេសចរ ។

​គួរ​រម្លឹក​ឲ្យ​ដឹងផង​ដែរ​ថា ស៊ុន អ៊ូ​ខុង ពិត​តួឯក​ក្នុង​រឿង «​ដំណើរ​ទៅ​ភាគ​ខាងលិច​» នៅក្នុង​ឆ្នាំ​១៩៨៦ គឺ​សម្ដែង​ដោយ​លោក Dong Lu Xiaoling ហើយ​បច្ចុប្បន្ននេះ លោក​មាន​អាយុ ៦០ ឆ្នាំ​ហើយ ។ ចំណែក​ដៃគូ​ដ៏​ស័​ក្ខិ​សម​គាត់ គឺ​ប៉ាច​ជេ ដែល​សម្តែង​ដោយ​លោក Ma Lau ឆ្នាំនេះ​គាត់​មាន​អាយុ ៧៣ ឆ្នាំ​ហើយ ៕ រក្សា​

spot_img
×