Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ថា ស្ថានទូត​ប្រទេស​មហាអំណាច មួយ​ប្រចាំ​កម្ពុជា​ថា ប្រទេស​ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហា​សម័យ លន់ នល់ រហូត​មាន​សង្គ្រាម​រ៉ាំរ៉ៃ​

spot_img

​ភ្នំ​ព​ញ​ ៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បានឲ្យដឹងថា ស្ថានទូត​ប្រទេស​មហាអំណាច មួយ​ប្រចាំ​កម្ពុជា​ថា ប្រទេស​ខ្លួន​មិន​មាន​ជាប់ទាក់ទង​អ្វី​ជាមួយនឹង​រដ្ឋប្រហា​សម័យ លន់ នល់ ដែល​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើង​សង្ក្រាម​រ៉ាំរ៉ៃ។​

​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​១​ខែ​កុម្ភៈ តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវការ បាន​លើកឡើង​ថា « ក្នុង​ពេល​ថ្មីៗ​នេះ ស្ថានទូត​ប្រទេស​មហាអំណាច​មួយ​ប្រចាំ​កម្ពុជា បាន​លើកឡើង​ជា​សាធារណៈ​ថា ប្រទេស​ខ្លួន​មិន​មាន​ជាប់ទាក់ទង​អ្វី​ជាមួយនឹង​រដ្ឋប្រហា​សម័យ លន់ នល់ នៅក្នុង​ប្រទេស​កម្ពុជា​កា​លពី​ដើម​ទសវត្សរ៍​ទី​៧០ នៃ​សតវត្សរ៍​មុន​ទេ​។ ជា​ការពិត​ណាស់ រដ្ឋប្រហា​ដែល​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើង​សង្ក្រាម​រ៉ាំរៃ​អស់​រយៈពេល​យ៉ាង​យូរ​នោះ​មិន​មាន​ទំនាក់ទំនង​អ្វី​នឹង​“US”​ទេ ប៉ុន្តែ​មាន​ទាក់ទង​នឹង​“CIA” »​។​

​ជាមួយ​នឹង​ករណី​នេះ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ក៏​ជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នកកាសែត​កម្ពុជា នៅ​ថ្ងៃ​ទី​២​កុម្ភៈ​នេះ បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុ​កថា «​បរទេស​ណា​បដិសេធ ដើម្បី​ដោះដៃ​ក្នុង​យុទ្ធនាកា​រលុប​ប្រវត្តិសាស្ត្រ គឺ​មិន​ចម្លែក​ទេ​។ ប៉ុន្តែ បើ​ខ្មែរ ភ្លេច​ប្រវត្តិសាស្ត្រ​ជាតិ​ខ្លួនឯង ទើប​វា​ចម្លែក​ខ្លាំង​។ យើង​មាន​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង ជើងឯក និង​ទី​រក្សា​ឆ្អឹង​ខ្មោច​ជាច្រើន​កន្លែង នៅ​ទូទាំង​ប្រទេស​។ ហើយ ទោះបី​យើង​មិន​បាន​រក្សា​ស្នាម​រណ្តៅ​ទម្លាក់​គ្រាប់បែក និង​ធ្វើ​សារមន្ទីរ​សង្គ្រាម ដូច​នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ ក្បាល​គ្រាប់ គ្រាប់បែក​គីមី គ្រាប់បែក​ចង្កោម រណ្តៅ​គ្រាប់ B-52 មាន​នៅឡើយ នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន រហូតដល់ ម្តុំ​ទន្លេបាទី ក្នុង​ខេត្ត​តាកែវ និង​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​។ តាម​ការសម្ភាសន៍​ជាមួយ​អតីត​កងទ័ព​ខ្មែរក្រហម គឺ​មាន​មូលដ្ឋាន​ធំ​៣​យ៉ាង ដែល​គេ​ចូល​ធ្វើ​កងទ័ព​ខ្មែរក្រហម នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង​ដើម ទសវត្សរ៍ ១៩៧០៖ ១- កំហឹង​ចេញពី​ការទម្លាក់​គ្រាប់បែក​និង​ការឈ្លានពាន​ពី​បរទេស​។ ២- កំហឹង​ពី​រដ្ឋប្រហារ​ទម្លាក់​សម្តេច សីហនុ​។ ៣-​មានជំនឿថា ការចូលរួម​ជាមួយ​បដិវត្តន៍ នឹង​ធ្វើឲ្យ​ប្រទេស​ជាតិ​គេ​បាន​ល្អប្រសើរ​។ ប៉ុន្តែ វដ្ត​នៃ​សង្គ្រាម គឺ​បង្កើត​កំហឹង​បង្ហិនបង្ហោច និង​សម្លាប់​រង្គាល​។ មេរៀន​ប្រវត្តិសាស្ត្រ​នេះ នៅ​ថ្មីៗ​នៅឡើយ​។ បញ្ហា​រវាង​ខ្មែរ និង ខ្មែរ គឺ​ឆាប់​ចប់ តែបើ​បរទេស​លូកដៃ បញ្ហា​នោះ​នឹង​ពិបាក​បង្រួម ហើយ​មាន​តែ​ការពង្រីក​រហូត មាន​ការកាប់សម្លាប់​គ្នា​ដូច​មាន​ក្នុង​ប្រវត្តិសាស្ត្រ​រាប់រយ​ឆ្នាំ​មុន​ដែល​ពឹង​បរទេស​ខាងលិច​ខាងកើត និង​ក្នុង​សម័យ​សង្គ្រាមត្រជាក់​១៩៧០​។ សម័យ IT Facebook កម្ពុជា​៖ កុំ​ក្លាហាន​ដើរ​ជាន់​ដាន​អតីតកាល​ម្តងទៀត​ឲ្យសោះ​»៕​ ​ដោយ​ ៖ ​កូឡាប​

spot_img
×