Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

…​គ្រា​ដែល​ទស្សនិកជន​អង្គុយ​ទាំង​កាយ​អាក្រាត​ដើម្បី​ទស្សនា​ល្ខោន​…​ននល​គោក​!

spot_img

​នេះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ហើយ ដែល​មាន​ល្ខោន​មួយ​ត្រូវបាន​ស្រាត​ទាំងអស់ ៖ អ្នក​សម្តែង​និង​អ្នកទស្សនា ។​

ក្នុង​រោង​មហោស្រព​ទាំងមូល​គ្មាន​អ្នក​ស្លៀក​សម្លៀក​បំពាក់​ទេ ។​

“Nu et approuve” (​អាក្រាត និង​បាន​ការយល់ព្រម​) -​ជា show អាក្រាត​មួយ​នៅ​មហោស្រព Palace of Ice នៅ Paris ប្រទេស​បារាំង​បាន​ធ្វើឲ្យ​គេ​ចាប់អារម្មណ៍ ខណៈពេល​ក្លាយជា​ល្ខោន​អាក្រាតកាយ​ដំបូង​ដែល​គេ​អនុញ្ញាត​ឲ្យ​សម្តែង ក្នុង​លក្ខណៈ​ពិសេស​គឺ​ទាំង​អ្នក​សម្តែង និង​ទស្សនិកជន​ត្រូវ​ជម្រុះ​សម្លៀក​បំពាក់​ទាំងអស់ ។​

​គេហទំព័រ Daily Mail ឲ្យដឹងថា ពេល​បង្ហាញ​វត្តមាន​ដំបូង​នៅ Paris ល្ខោន​អាក្រាត​នេះ​ទទួលបាន​នូវ​ការវាយតម្លៃ​យ៉ាង​វិជ្ជមាន ។ ទស្សនិកជន​ពេល​ចូល​ក្នុង​រោង​មហោស្រព​គឺ​ត្រូវ​ស្រាត​ទាំងអស់ ហើយ​ពួកគេ​បាន​ស្ម័គ្រចិត្ត​ធ្វើ​យ៉ាង​…​រីករាយ ។​

​ទស្សនិកជន​ពេល​ទស្សនា​ឆាកល្ខោន​បានបង្ហាញ​កាយវិការ​រីករាយ ចូលចិត្ត ទោះបី​ពេលនោះ​នៅ​ខាងក្រៅ​រោង ធាតុអាកាស​ពិតជា​ត្រជាក់​យ៉ាងណាក្តី ។​

​ទស្សនិកជន​យក​តាម​កន្លែង​ខ្លួនឯង​ដើម្បី​ទ្រាប់​អង្គុយ ។​

​នៅ​ច្រក​ចេញ​គេ​ដាក់​ស្លា​មួយ​ប្រាប់ថា ៖ កុំ​ចេញ​ក្រៅ​បើ​មិន​ស្លៀក​អ្វី​នោះ -​ដូច​ជា​ការ​ក្រើនរំលឹក ក្រែងលោ​ភ្លេច​ថា ខ្លួន​ពុំ​មាន​ស្លៀក​អ្វី​?

​តួ​សម្តែង​ក៏​គ្មាន​សម្លៀកបំបាក់​អ្វី ហើយ​ក៏​ហាក់​គ្មាន​ចំណាប់អារម្មណ៍​ចំពោះ​បញ្ហា​នេះ​។​

​ឱ​សេរីភាព​! នេះ​ពិត​ជា​ការបង្ហាញ​សិទ្ធិ​បែប​…​បារាំង​មែន ។​

spot_img
×