Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យាន​ដឹកជញ្ជូន​ធំជាងគេ​ពិភពលោក​ពិត​ជា​ធំ​…​ស្មាន​ពុំ​ដល់​មែន​!

spot_img

យាន​ដឹកជញ្ជូន ដ៏​ធំ​សម្បើម​នេះ​មាន​ទម្ងន់ ២.៧២១​តោន បើក​១​គីឡូម៉ែត្រ ស៊ីប្រេង​អស់​… ៣៥០​លីត្រ ហើយ​ពេល​បញ្ឆេះ​ថា​តម្រូវឲ្យ​មនុស្ស ៣០​នាក់​ឯណោះ ។​

​អាច​ច្រឡំ​ថា វា​ជា​រថក្រោះ តែ​អ្នក​ច្រឡំ​ហើយ គេ​ផលិត​វា​ដើម្បី​ដឹក​ជញ្ជូន​កាំ​ជ្រួច Saturn V និង Saturn IB ។​

​ឥឡូវ​គេ​ប្រើ​វា​សម្រាប់​ដឹកជញ្ជូន​យានអវកាស​ពី​រោង​តម្លើង​ទៅកាន់​ទម្រ​បាញ់​បង្ហោះ ។​

Crawler Transporter មាន​បណ្តោយ​ប្រវែង ៤០​ម៉ែត្រ ទទឹង ៣៥​ម៉ែត្រ កម្ពស់ ៨​ម៉ែត្រ ទម្ងន់ ២៧២១​តោន ហើយ​មាន​សមត្ថភាព​ដឹក​បរិក្ខា​ទម្ងន់​ដឹក​ដល់​ទៅ ៦.០០០​តោន ។​

Crawler Transporten មាន​ម៉ាស៊ីន ១៦ ហើយ​ម៉ាស៊ីន​នី​មួយៗ​ចលនា​បាន​អាស្រ័យ​ដោយ​ម៉ាស៊ីនភ្លើង ៤ មាន​កម្លាំង ១.០០០ Kw និង​ម៉ាស៊ីន Diesel (​ម៉ា​ស្ស៊ូ​ត​) មាន​ថាមពល ២.៧៥០ សេស ។​

​មាន​កាប៊ីន​បញ្ជា​២ ស្ថិត​នៅ​ក្បាល​មាន​ចំនួន ២​ដែរ ។ ល្បឿន​ការដឹក​គឺ ៣.៥km/h ហើយ​ពេល​ផ្ទុក​បរិក្ខារ​នោះ​ធ្លាក់ចុះ​នៅ​សល់ ១,៦ Km/h ។​

​គេ​ប្រើ​សន្លឹក​ដែកថែប​ប្រវែង ២,២៨​ម៉ែត្រ ៤៥៦​សន្លឹក ទទឹង ០,៤៥​ម៉ែត្រ ដើម្បី​ធ្វើ​ជា​ច្រ​វ៉ាក់​កង់វា ។ ច្រ​វ៉ាក់​១​កង់​ទម្ងន់ ០,៩​តោន ។​

​ធុង​ស្តុក​ប្រេង​មាន​ចំណុះ ១៩ m³ បើក ១km ស៊ី​អស់ ៣៥០​លីត្រ ។​

​ពេល​ដឹក​ជញ្ជូន​យានអវកាស​ត្រូវបាន​គេ​ផ្ទុក​ជាប់​លើ​ប្រព័ន្ធ​ពិសេស​មួយ​ហៅថា Mobile Launcher Platform ។ ប្រព័ន្ធ​នេះ មាន​២​ជាន់ បណ្តោយ​ប្រវែង ៤៩​ម៉ែត្រ ទទឹង ៤១​ម៉ែត្រ ទម្ងន់​សរុប ៣,៧៣០​តោន ។​

​យាន​ដ៏​ធំ​សម្បើម​នេះ​ប្រើប្រាស់​ប្រព័ន្ធ​នាំ​ផ្លូវ Laser ហើយ​មាន​សមត្ថភាព​រក្សា​លំនឹង​ដ៏​អស្ចារ្យ ។ យ៉ាងនេះក្តី វា​ទាមទារ​ឲ្យមាន​វិស្វករ អ្នកឯកទេស​… ៣០​នាក់ ទើប​អាច​បញ្ឆេះ​បាន ។​

​យានពិសេស​តម្រូវឲ្យ​មាន​ផ្លូវ​ពិសេស​ទំហំ​ស្មើ ៨​ដង នៃ​ផ្លូវ​ហាយវ៉េ ។​

​មកទល់ពេលនេះ Crawler Transporter ជា​យាន​រក្សា​ឯ​កត្តទ​ក​ម្មធំ​បំផុត​ពិភពលោក ។​

​ព្រោះ​តែ​វា​ដឹក​កាំជ្រួច​ហេតុនេះ​រោង​រក្សា​វា​ក៏​ខ្ពស់​ហើយ​ធំ​ណាស់​។​

​ប្រវត្តិ​នៃ​យាន្ត​ដឹកជញ្ជូន​ធំជាងគេ​ពិភពលោក​នេះ ផ្សាភ្ជាប់​នឹង​ឧស្សាហកម្ម​អវកាស​អាមេរិក ៕ ចន្ទ្រា​

spot_img
×