Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនស្រីណាមិនស្រណោះ ទប់​ទឹក​ភ្នែក​បាន​ទៅ! ខណៈ​ថ្ងៃ​មង្គល​ការ ឃើញ​តែ​ឪពុក​ម្តាយ​គេ ចំណែក​ឪពុក​ខ្លួន​បែរ​ជា….

spot_img

​ឪពុក​-​ម្តាយ គឺជា​អ្នកមានគុណ​ខ្លាំងណាស់ គុណ​លោក​ទាំងពីរ​មិនអាច​ឲ្យ​កូនៗ​សង​ឲ្យ​អស់​បានទេ ព្រោះ​គាត់​ជា​អ្នកបង្កើត​ពួកយើង​មក ។ លោក​ទាំងពីរ​តែងតែ​ធ្វើ​ឲ្យ​បំណងប្រាថ្នា​របស់​កូនៗ​គ្រប់រូប​បានសម្រេច ។ ដើម្បី​កូនៗ លោក​ទាំងពីរ​ហ៊ាន​លះបង់​សព្វគ្រប់​បែបយ៉ាង​ទាំង​ពេលវេលា ទ្រព្យសម្បត្តិ និង​អាយុជីវិត ដោយ​មិន​រុញ​រា​ឡើយ ។ ហេតុនេះ យើង​គ្រប់ៗ​គ្នា​ជា​កូន ចាំបាច់​ត្រូវតែ​ធ្វើ​អ្វីៗ​ដែល​ការ​តបស្នង ទាន់​លោក​ទាំងពីរ​នៅមាន​ដង្ហើម ក្នុងនោះ​ធ្វើខ្លួន​ជា​កូន​ដ៏​ល្អ ត្រូវ​ចេះ​មើលថែរ​ដូចដែល​ពួកគាត់​បាន​លះបង់​ដ៏​ធំធេង ដើម្បី​មើលថែ​ចិញ្ចឹម​បីបាច់​ពួកយើង​តាំងពី​បាត់​ជើង​ក្រហម ។​

​ពិតជា​ប្រពៃ គួរ​ឲ្យ​សរសើរ​ខ្លាំងណាស់ គ្រា​ដែល​នារី​ជា​កូនក្រមុំ​ម្នាក់ នៅក្នុង​ថ្ងៃ​មង្គលការ​របស់ខ្លួន បាន​រំជួលចិត្ត​យ៉ាងខ្លាំង នៅពេល​នាង និង​ស្វាមី បាន​នាំយក​ទឹកក្រូច ផ្លែឈើ​… មក​ជូន​ឪពុក​ដែល​ដេក​នៅ​នឹង​គ្រែ​ទៅហើយ ។​

​បើយោងតាម​រូបភាព និង​សារ​រៀប​រាប់ទាំង​ទឹកភ្នែករបស់កូនក្រមុំ ដែលត្រូវ​បាន​ចែក​រំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ បាន​ឲ្យដឹងថា៖ «​ប៉ា​ទោះបីជា​ប៉ា​ឈឺ​គេង​នៅ​នឹង​កន្ទេល​មិនអាច​មក ចូលរួម​ពិធីមង្គលការ​របស់​កូនស្រី​បាន​ថ្ងៃនេះ​កូន​បាន​ដឹក​ដៃ ស្វាមី​របស់​កូន​មកជួប​ប៉ា និង​បញ្ចុក​ផ្លែឈើ​ដល់​រូប​ប៉ា ដើម្បី​ជា​កិច្ច​
​តបស្នង​សងគុណ​ដែល​ប៉ា​បាន​ខិតខំ​ចិញ្ចឹម​បីបាច់​ថែរក្សារ​ដល់​រូប​កូន​រហូតមក កូន​មាន​ថ្ងៃនេះ​។ ទោះបីជា​យ៉ាងណា ប៉ា​នៅតែ​ជា​ប៉ា​ដែល​កូន​គោរព​និង​ស្រលាញ់​បំផុត !:'( ? ?» ៕ រក្សា

spot_img
×