Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​កសិកម្ម​ថា ការធ្លាក់​ចុះ​តម្លៃ​ស្រូវ នាពេលនេះ មិនទាន់​ដល់​កម្រិត​មួយ​ថា ខាតបង់​កម្រៃ​នៅឡើយ​

spot_img

តាកែវ ​៖ ​បើ​តាម​ប្រសាសន៍​បន្ថែម​លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​ណែនាំ​ឱ្យ​កសិករ​រៀបចំ​ចងក្រង​ជា​សហគមន៍​ផលិត​ទាំង​ស្រូវ​ចំណី និង​ស្រូវពូជ រួច​សហការ​ផលិត​ជាមួយ​ដៃគូ​ឯកជន​តាមរយ​:​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ប្រយោជន៍​ដើម្បី​ធានា​តម្លៃ បរិមាណ​ផ្គត់ផ្គង់ ផលិត​ពូជ​សុទ្ធ​ល្អ អង្ករ​មាន​គុណភាព និង​គួរ​ប្រើប្រាស់​ពូជ ណា​ដែល​ទីផ្សារ​ត្រូវការ​។​

​នៅ​ទឹកដី​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​០២ ខែ​កុម្ភ​: ឆ្នាំ​២០១៩ លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​ជាមួយ​សហការី​បាន អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​បង្កបង្កើនផល និង​ប្រមូល​ផល​ស្រូវប្រាំង​របស់​បងប្អូន​ប្រជា​កសិករ​នៅ​ភូមិ​ភ្នំ​ដា ឃុំ​គោកធ្លក ស្រុក​អង្គរ​បូរី​។​

​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តតាកែវ​បានឱ្យដឹងថា នៅ​ទូទាំង​ខេត្ត​មាន​ផ្ទៃ​ដី​ដំ​ដុះ​ស្រូវប្រាំង​ចំនួន​ជាង ១០​ម៉ឺន​ហ​ត ក្នុងនោះ​ស្រុក​អង្គរ​បូរី​មាន​ចំនួន ១,៩ ម៉ឺន​ហ​ត ទិន្នផល​ទទួល​បាន​គិត​ជា​មធ្យម ៧-៧,៥០​តោន​ក្នុង​១​ហ​ត ថ្ងៃ​នេះ​ស្រូវ​ចំណី​មានតម្លៃ ៧២០​រៀល​ក្នុង​១kg​។ ម្ចាស់​ស្រែ​បាន​ប្រាប់ថា​ដោយសារ​តំបន់​នេះ​ប្រភព​ទឹក​អំណោយផល ក្នុង​១​ឆ្នាំ កសិករ​អាចធ្វើ​បាន ២-៣​ដង ហើយ​ក្នុង​១​ហ​តម ចំណាយ​ថ្លៃដើម​ជា​មធ្យម ៣,៥-៤​លាន​រៀល​។ យោង​លើ​តម្លៃ​ស្រូវ​ប​ច្ច​ប្បន្ន កសិករ​អាច​ទទួលបាន​កម្រៃ ១,៩​លាន​រៀល​/​ហ​ត បើ​ធ្វើ​បាន ៣​ដង​ក្នុង​១​ឆ្នាំ នោះ​កសិករ​អាច​ទទួល បាន​ចំណូល ៥,៧​លាន​រៀល ចំណូល​នេះ​មានការ​ធ្លាក់ចុះ​បន្តិច​បើ​ប្រៀប​ទៅ​ឆ្នាំ​២០១៧​។ ចំពោះ​ទីផ្សារ​ស្រូវ​ចំណី​គឺ​ភាគច្រើន​ឈ្មួញ​វៀតណាម​មក​ទិញ​ដល់​ស្រែ​តែម្តង ហើយ​នាំ​ចេញ និង​មួយចំនួនទៀត​ឈ្មួញ​ក្នុង​ស្រុក​ទិញ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។​

​លោក​រដ្ឋមន្ត្រី​មាន​មតិ​សំណេះសំណាល ជាមួយ​ម្ចាស់​ស្រែ​ដោយបាន​គូសបញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន សម្តេច​តេជោ ជា​នាយករដ្ឋមន្ត្រី បាន​ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ពេញលេញ ជាពិសេស​វិស័យ​កសិកម្ម ជាក់ស្តែង​បងប្អូន​ប្រជា​កសិករ​ដែល​ទម្លាប់​ធ្វើស្រែ ដោយ​ប្រើ​កំលាំង​ពលកម្ម​គោ ក្របី និង​កំលាំង​មនុស្ស មក​ប្រើ​គ្រឿងយន្ត​តាំងពី​ការរៀបចំ​ដី ការ​ស្ទូង​ឬ​ព្រោះ ការប្រមូល​ផល និង​ការដឹកជញ្ជូន ជារួម​ម្ចាស់​ស្រែ​ដល់​ថ្ងៃ​ប្រមូល​ផល​ចាំតែ​ទូទាត់​ប្រាក់​ជាមួយ​ឈ្មួញ​នៅលើ​ភ្លឺស្រែ​ជា​ការ​ស្រេច​។ ចំពោះ​តម្លៃ​ស្រូវ មាន​មតិ​ទៅ​កាន់​ប្រជាកសិករ​ម្ចាស់​ស្រែ លោក​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​កសិក​រថា​ថ្មីៗ​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រជុំ​ពិភាក្សា​ជាមួយ​ស្ថានទូត​វៀតណាម​ដើម្បី​ពិនិត្យមើល​បញ្ហា​ប្រឈម​នានា ដែល​ជា​ដើមចម​ធ្វើឱ្យ​តម្លៃ​ស្រូវ​ធ្លាក់ចុះ និង​បាន​រួមគ្នា​ដាក់ចេញ​នូវ​វិធានការ​ដោះស្រាយ​សម្រាប់រ​យ​:​ពេល​ខ្លី និង​រយ​:​ពេល​វែង ដោយ​តប​តាម​សំណូមពរ​របស់​ក្រសួង ស្ថានទូត​វៀតណាម​ថា​នឹង​រិះរក​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យបាន​ឆាប់ ទាន់ពេលវេលា ធ្វើយ៉ាងណា​សង្ឃឹមថានឹង អាច​ស្តារ​ស្ថានភាព​តម្លៃ​ស្រូវ​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ​ក្រោយពេល​ចូលឆ្នាំ​ចិន​-​វៀតណាម​រួច​។ មួយវិញទៀត លោក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​ស្រូវ​ធ្លាក់ចុះ​មក​ពី​ក្នុង​អំឡុងពេល​ចូល​ឆ្នាំ​ចិន​-​វៀតណាម ឈ្មួញ​វៀតណាម មិន​បាន​ចុះ​ប្រមូល​ទិញ​ស្រូវ រួម​ជាមួយ​ប្រជាកសិករ​យើង​ខ្វះ​ឃ្លាំង​ស្តុក ឡ​សម្ងួត និង​ចំ​ពេល​វេលា​ដែល​ចាំបាច់​ត្រូវ​តែ​ប្រមូល​ផល​បាន​ផ្តល់ឱកាស​ឱ្យ​ឈ្មួញកណ្តាល​ទម្លាក់​តម្លៃ​ស្រូវ​។ តែ​ទោះជា​យ៉ាងណា ការធ្លាក់​ចុះ​តម្លៃ​ស្រូវ​នាពេល​នេះ​មិន​ទាន់​ដល់​កម្រិត​មួយ​ថា​ខាតបង់​កម្រៃ​នៅឡើយ គ្រាន់តែ​ថា​ចំណូល​បាន​តិច​ជាង​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៨៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×