Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន UN ថ្កោលទោស​ការចាប់ខ្លួន​អ្នក​ការ​សែត ​របស់​អាជ្ញា​មី​យ៉ាន​ម៉ា និង​ស្នើ​ឲ្យមាន​ដោះលែង​ពួកគេ​

spot_img

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​ថ្កោលទោស​ការចាប់ខ្លួន​អ្នកការ​សែត​ចំនួន ២​នាក់​នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា និង​ហៅ​ការចាប់ខ្លួន​របស់​ពួកគេ​ថា​ជា​សញ្ញា​នៃ​ការ​សឹករិចរឹល​នៃ​សេរីភាព​សារព៌តមាន នៅក្នុង​ប្រទេស​មួយ​នេះ​។​

​អ្នកការ​សែត​សារព៌តមាន Reuters ចំនួន ២​នាក់ (​ម្នាក​ឈ្មោះ Wa Lone និង​ម្នាក់​ទៀត​ឈ្មោះ Kyaw Soe Oo) ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ នៅពេលដែល​ពួកគេ​កំពុងតែ​ធ្វើ​កិច្ចការ​របស់​ពួកគេ អំពី​រឿង​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​។​

​លោក Antonio Guterres ថ្លែង​នៅក្នុង​ស​ន្និសិត​សារព៌តមាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នៅ​ទីក្រុង​តូ​ក្យូ​ថា “​ហេតុផល​ដែល​បណ្តាល​ឲ្យ​អ្នកការសែត​ទាំងនេះ​ត្រូវ​ចាប់ខ្លួន ប្រហែល​មកពី​ពួកគេ​ធ្វើ​សេចក្តី​រាយ​ការណ៏​ពី​អ្វី​ដែល​ពួកគេ​បាន​ឃើញ​ទាក់ទង​ទៅនឹង​សោកនាដកម្ម​លើ​មនុស្ស​ដ៏​ច្រើន​”​។​

​ការបង្ក្រាប​ដ៏​ឃោរឃៅ​របស់​កងកំលាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​កន្លង​ទៅ​លើ​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ី​យ៉ាង ក្នុង​រដ្ឋ​រ៉ា​ឃី​ន បាន​បណ្តាល​ឲ្យ​ជនជាតិដើម​ភាគតិច​ទាំង​នោះ​ចំនួន ជិត ៧.០០០​នាក់​ស្លាប់​បាត់បង់​ជីវិត និង​ជាង ៦០០.០០០​សែន​នាក់​បាន​រត់​ភៀសខ្លួន​ទៅ​កាន់​ប្រទេសជិតខាង បង់​ក្លា​ដេស ចាប់តាំងពី​អំពើហឹង្សា​កើតឡើង​ពី​ខែ​សីហា​មក​។​

​បើ​តាម​សេចក្តី​រាយ​ការណ៏​របស់ Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍​ពេល​ល្ងាច រដ្ឋាភិបាល​មី​យ៉ាន​ម៉ា​មិនបាន​ធ្វើ​ការទាក់ទង​ជា​ផ្លូវការ​ណាមួយ​ជាមួយនឹង​តំណាង​របស់​អ្នកការ​សែត​ទាំងនោះ​ទេ ហើយ​ចំណែក​ទីកន្លែង​ឃុំ​ខ្លួន​របស់​ពួកគេ​ក៏​មិនទាន់​បាន​ដឹង​នៅឡើយ​ដែរ​។ អ្នកការ​សែត​ទាំង​ពីរ​នាក់​ជា​ជនជាតិ​មី​យ៉ាន​ម៉ា​។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ថ្លែងថា “​ខ្ញុំ​គិតថា វា​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ដែល​សហគម​ន៏​អន្តរជាតិ​ត្រូវ​ធ្វើ​អ្វី​មួយ​ដើម្បី​ឲ្យមាន​ការដោះលែង​ពួកគេ​។​

​ចំនែក​សម្ព័ន្ធ​សារព៌តមាន​អាស៊ីអាគ្នេ​យ៏ ដែល​តំណាង​ឲ្យ​ក្រុមអ្នកការសែត​ចំនួន ១២​ក្រុម ក៏​បាន​ថ្កោលទោស​នឹង​ការចាប់ខ្លួន​អ្នកការ​សែត​ទាំងនោះ​ផងដែរ និង​ស្នើ​ឲ្យមាន​ការដោះលែង​ពួកគេ​៕ សុភ័ក្ត្រ​

 

spot_img
×