Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ អ្នក​រវល់​ខ្លាំង​ទាំង​កិច្ចការ​សាធារណៈ និង​កិច្ចការឯកជន សម្ពាធ​ការងារ​ជួនកាល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ទាល់ច្រក និង​បង់​ព្រលែង​ចោល ។ ប្រសិន​អាច​ចុះ​ផ្លាស់ប្តូរ​របៀប​ធ្វើការ​ក៏ដូចជា​ពឹង​គ្នា​ឲ្យ​ជួយ ។ អ្នក​ងាយ​មាន​អារម្មណ៍​ឆេវឆាវ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្នុងថ្ងៃនេះ ។ ក្នុង​រឿង​មនោសញ្ចេតនា គួរ​ប្រយ័ត្នប្រយែង ភាព​ប្រ​ញ៉េប​ប្រញាប់​អាច​នឹងធ្វើ​ឲ្យ​គម្លាត​រវាង​អ្នក​ទាំង ២ កាន់តែ​ធំ​ជាង​មុន ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៨​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ស្វាយ , ប្រផេះ ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , ឆ្លូវ ៕

​ឆ្នាំឆ្លូវ ៖ អ្នកជា​មនុស្ស​ស្វាហាប់ ឧស្សាហ៍​ជួយ​អ្នកដទៃ ដោយ​មិន​ចង់បាន​សគុណ​មកវិញ ។ ប៉ុន្តែ​ជួនកាល​អ្នក​យឺតយ៉ាវ រអាក់រអួល​ក្នុង​រឿង​មួយចំនួន​ពុំមែន​ដោយសារ​ខ្វះ​ថាមពល តែដោយសារ អ្នក​ឱបក្រសោប​កិច្ចការ​របស់​អ្នកដទៃ​ច្រើនពេក ។ អ្នក​គួរ​អទិភាព​រឿង​សំខាន់​របស់ខ្លួន​មុន ចៀសវាង​កិច្ច​ការខ្លួន​ពុំទាន់​រួច​ធ្វើ​ឲ្យ​ឥទ្ធិពល​ដល់​កិច្ចការ​ក្នុងការ​ស្វែងរក​គូស្នេហ៍ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ត្នោត , ប្រផេះ ។ ឆ្នាំ​អ្នកយក​អាសា វក , ចរ ៕

​ឆ្នាំខាល ៖ អ្នក​កំពុង​ខ្វាយខ្វល់​មិនដឹង​ធ្វើ​ដូចម្តេច​ចំពោះ​ប​ណ្ហា​លុយកាក់​ដែល​កើតមាន តែដោយសារ​យីអ៊ុន​នៅមាន ហេតុនេះ​គ្រប់យ៉ាង​បាន​ស្ថិរភាព​សន្សឹមៗ ។ រឿង​មនោសញ្ចេតនា មាន​ភាពល្អប្រសើរ គូព្រេង​របស់​អ្នក​កាន់តែ​ជិត​មកដល់ អ្នក​និង​គេ​អាច​រួមគ្នា​សាង​គ្រួសារ​មួយ​ដ៏​មាន​សុភមង្គល ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ១,២​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ផ្កាឈូក , ទឹកប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , ចរ ៕

​ឆ្នាំថោះ ៖ ការងារ​រីកចម្រើន គ្រប់យ៉ាង​សុទ្ធតែ​សម្រេចបាន​ជោគជ័យ បញ្ហា​លុយកាក់​ពុំមាន​អ្វី​គួរ​ឲ្យ​បារម្ភ ព្រោះ​ប្រភព​ចំណូល​របស់​អ្នក​ស្ថិរភាព ។ រឿង​មនោសញ្ចេតនា​ក៏​ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ សុភមង្គល ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ១,៣​ពិន្ទុ ។ ម៉ោង​ល្អ 5h-7h ។ ពណ៌​ស , ប្រផេះ ។ ឆ្នាំ​អ្នកយក​អាសា រកា , ឆ្លូវ ៕

​ឆ្នាំរោង ៖ ថ្ងៃនេះ​អ្នក​អាច​បង្ហាញ​យ៉ាងច្រើន​សមត្ថភាព​របស់​ខ្លួន ក្នុងការ​រៀបចំ​សម្រួល​ការងារ​ទាំង​នៅ​កន្លែងធ្វើកា​ករ និង​នៅផ្ទះ ។ អ្នក​ថែមទាំង​នៅ​ធ្វើ​ឲ្យ​អ្នកផ្សេង​ភ្ញាក់ផ្អើល​ដោយ​ភាព​ច្នៃប្រឌិត​ថ្មីៗ​របស់ខ្លួន ។ សភាព​ផ្លូវចិត្ត​ល្អប្រសើរ ហើយ​អ្នក​ក៏​សប្បាយ និង​គម្រោង​ការល្អ​ក្នុង​ឆ្នាំ​ថ្មី​នេះ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ស , ក្រហម ។ ឆ្នាំ​អ្នកយក​អាសា មមែ , ស ៕

​ឆ្នាំម្សាញ់ ៖ ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​នឿយហត់​មួយ​ចំពោះ​អ្នក ។ ប្រសិនជា​អ្នកជំនួញ​នោះ​ត្រូវ​ព្រមព្រៀង​ឲ្យ​បានជា​មួយ​ដៃគូ​សហការ ។ រឿង​មនោសញ្ចេតនា​ប្រែ​ជាមាន​ភាពកក់ក្តៅ​ជាង​មុន ប្រសិន​មុននេះ​ធ្លាប់មាន​ទំនាស់​នោះ​ចូរ​ជ្រើស​យក​ពេលនេះ ដើម្បី​វិធី​សម្រុះសម្រួល​គឺ​ល្អ​បំផុត ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ២,៣​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ផ្កាឈូក , ស ។ ឆ្នាំ​អ្នកយក​អាសា កុរ , ថោះ ៕

​ឆ្នាំមមី ៖ គ្រប់យ៉ាង​របស់​អ្នក​ក្នុងថ្ងៃនេះ​អំណោយផល​ល្អ​បំផុត ។ មិនតែប៉ុណ្ណោះ​ពេល​អ្នកសម្រេច​កិច្ចការ​អ្វីមួយ​នោះ​រួច​នៅបាន​ការសរសើរ​មិន​ដាច់​ពី​មាត់ ។ ចំណូល​ប្រចាំខែ​ស្ថិរភាព អ្នក​មិនចាំបាច់​ខ្វាយខ្វល់​ច្រើន​អំពី​រឿង​លុយកាក់ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៥,៣​ពិន្ទុ ។ ម៉ោង​ល្អ 15h-17h ។ ពណ៌​ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា រោង , រកា ៕

​ឆ្នាំមមែ ៖ ការងារ​ជួប​ឱកាសល្អៗ​ច្រើន ចូរ​ចាប់យក​ឲ្យ​ជាប់​កុំ​ឲ្យ​របូត​នៅ​ដៃ​អ្នកផ្សេង ។ គួរ​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើនជាង​មុន​សម្រាប់​គ្រួសារ បង្កើត​ភាពកក់ក្តៅ​ចំពោះ​គ្រប់គ្នា​នោះ​ជីវិត​អ្នកនឹង​កាន់តែ​រីករាយ , សុភមង្គល ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ០,២​ពិន្ទុ ។ ម៉ោង​ល្អ 15h-17h ។ ពណ៌​ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា រកា , វក ៕

​ឆ្នាំវក ៖ ថ្ងៃនេះ​ប្រសិន​អ្នកមាន​អារម្មណ៍​ថា​ខ្លួន​ជិត​សម្រេចបាន​ជោគជ័យ​ថ្មី​មួយ​ក្នុង​ការងារ ចូរ​រក្សា​សុភមង្គល​នោះ​សម្រាប់​ខ្លួន​ផ្ទាល់​កុំ​សាស័ព្ទ​ប្រាប់​ដទៃ ព្រោះ​ពុំមែន​នរណា​ក៏​អបអរ​ពិតប្រាកដ​ចំពោះ​អ្នក​ឡើយ ។ ភាគ​ជោគជ័យ​របស់​អ្នក​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ពិបាក​ទ្រាំ និង​អាចមាន​គំនិតអាក្រក់​ចំពោះ​អ្នក ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 15h-17h ។ ពណ៌​លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា មមី , ជូត ៕

​ឆ្នាំរកា ៖ អ្នក​កំពុងមាន​អារម្មណ៍​ថា​មាន​បញ្ហា​ជាច្រើន​ដោយ​ស្ថានភាព​ហិរញវត្ថុ​មាន​ផ្នែក​មិន​ស្ថិរភាព ។ បញ្ហា​ពុំមែន​ថា​អ្នក​មិន​រកប្រាក់​បានតែ​គឺ​ដោយសារ​អ្នក​ឲ្យ​នរណា​នោះ​ខ្ចី ទារ​មកវិញ​មិនបាន ហើយ​ជួនកាល​ទិញ​របស់​ជ្រុលដៃ ។ អ្នក​គួរ​រៀប​ផែនការ​ចំណាយ​ឲ្យ​ច្បាស់លាស់ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៩​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ប្រាក់ លឿង ។ ឆ្នាំ​អ្នកយក​អាសា ថោះ , កុរ ៕

​ឆ្នាំចរ ៖ ការងារ​ជួប​បញ្ហា​រំខាន​ចិត្តច្រើន អ្នកមាន​អារម្មណ៍​នឿយណាយ​តប់ប្រមល់​ចិត្ត ចូរ​តាំងស្មារតី​បំពេញ​កិច្ចការ​ឲ្យ​បានល្អ​នោះ​គ្រប់យ៉ាង​នឹង​អាច​ដោះស្រាយបាន ។ អ្នកនឹង​ទទួលបាន​ដំណឹង​រីករាយ​អំពី​លុយកាក់ ។ រឿង​មនោសញ្ចេតនា​កាន់តែ​មាន​ភាព​ជ្រាលជ្រៅ​ពោរពេញ​ដោយ​ក្តីសង្ឃឹម​សម្រាប់​អនាគត​ដ៏​ស្រស់ស្អាត ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ក្រហម , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា រកា , វក ៕

spot_img
×