Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកចម្រៀង “​ស្រុកស្រែ​” ក្លាយជា​ជន​ល្បីល្បាញ​ព្រោះ​មាន​រូបរាង​ដូច​…​នាយករដ្ឋមន្ត្រី​កាណាដា​!

spot_img

​បេក្ខជន​ម្នា​ក់មក​ចូលរួម​កម្មវិធី​ទេពកោសល្យ​តន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​មួយប៉ប្រិចភ្នែក​បានក្លាយ​ជា​ជន​ល្បីល្បាញ ព្រោះ​គេ​ឃើញ​គាត់​ពិតជា​ដូចនឹង​នាយករដ្ឋមន្ត្រី​កាណាដា Justin Trudeau ។​

Anh Salam Maftoon តារាចម្រៀង “​តាម​មង្គលការ​” រស់នៅ​ភូមិ​មួយនា​ខេត្ត Badakhshan ដ៏​ក្រីក្រ និង​ដាច់ស្រយាល ។ ព្រោះតែ​ទម្ងន់​នៃ “​មុខមាត់​” ដូច​នាយករដ្ឋមន្ត្រី​កាណាដា Salam ដែលមាន​អាយុ ២៩​ឆ្នាំ បាន​ឈានចូល​វគ្គច​ម្រុះ ដែលមាន​បេក្ខភាព​សល់​តែ​៨​នាក់ ។​

Salam មានកូន ៤​នាក់​ហើយ ហើយ​គាត់​រស់នៅ​ពឹងពាក់​លើ​ការលេង​ភ្លេង​ច្រៀង​តាម​មង្គលការ បុណ្យ​កំណើត ដោយ​ឥឡូវ​គាត់​បាន​ល្បី ព្រោះ​ដូច​នាយករដ្ឋមន្ត្រី ការធ្វើ​ឲ្យ​គាត់​សង្ឃឹមថា របរ​រកស៊ី​នឹង​កាក់កប​ជាង​មុន ។​

​លោក​ចែករំលែក​ទាំង​មោទនភាព​ថា ៖ ឥឡូវ​គេ​លែង​ហៅ​ឈ្មោះ​របស់ខ្ញុំ​ហើយ គេ​ហៅ​ខ្ញុំ​ថា “Justin Trudeau” ! ។ ខ្ញុំ​សង្ឃឹមថា បែបនេះ​ខ្ញុំ​អាចមាន​សង្ឃឹម​ឈ្នះ​ក្នុងការ​ប្រកួត ។ លោក​ក៏​បញ្ជាក់​បន្ថែមថា មុននេះ​ខ្ញុំ​ពុំដែល​ដឹង​ទេ ទើប​គេ​ផ្អើល ខ្ញុំ​រក​ឯកសារ​មើល​ទើប​ដឹង ។​

​ចុងក្រោយ Salam បាន​បញ្ជូន​សា​ថា ៖ ខ្ញុំ​ចង់​ជួប​លោក Justin Trudeau ប្រសិនជា​គាត់​ចង់​នោះ ។ គាត់​ជា​ឥស្សរជន​នយោបាយ​ល្បីល្បាញ​ពិភពលោក រីឯ​ខ្ញុំ​គ្រាន់តែ​ជា​មនុស្ស​ក្រីក្រ​នៅ​តំបន់​ដាច់ស្រយាល នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ប៉ុណ្ណោះ​!” ៕​

spot_img
×