Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំបែកសំណុំរឿង​ឃាតកម្ម សម្លាប់​មនុស្ស​ម្នាក់ ចាប់​ជន​ដៃដល់ ​៤​នាក់​

spot_img

កណ្ដាល​ ៖ ក្រោយពី​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល កងរាជអាវុធហត្ថ​ខេត្តកណ្តាល ជនសង្ស័យ​មាន​គ្នា ៤​នាក់ ជា​បន្តបន្ទាប់ រសៀល​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ​។​

​ឃាតកម្ម​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ រំលងអធ្រាត្រ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​វាលស្រែ ស្ថិត​ក្នុងភូមិ​ត្រពាំង​បា​គូ ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ ជនរងគ្រោះ​មានឈ្មោះ ខន សាវ៉ា​ត់ អាយុ​១៩​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ជាមួយ​ម្តាយ​ឈ្មោះ នួន ណាក់ អាយុ​៤៦​ឆ្នាំ ស្ថិត​ក្នុងភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះ​និ​ពា​ន្វ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ ។​

សង្ស័យ​មាន​គ្នា ៤​នាក់ រួមមាន ​៖

១. ឈ្មោះ ព្រុំ វ៉ាន់ដា អាយុ​៣១​ឆ្នាំ ឃាត់ខ្លួន​ព្រឹក​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​សំណង់​កំពុង​សាងសង់​ភូមិ​អន្លង់​រមៀត​ខាងត្បូង ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

២. ឈ្មោះ ព្រុំ សម្បត្តិ (​ហៅ យួន​) អាយុ​១៩​ឆ្នាំ​។​

៣. ឈ្មោះ ប៉ោង សំណាង (​ហៅ ពៅ​) អាយុ​១៨​ឆ្នាំ ឃាត់ខ្លួន​ល្ងាច​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅផ្ទះ​ភូមិ​ព្រៃ​ទួល​ថ្មី ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង​។​

៤. ឈ្មោះ ម៉ម ហ័ត អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​និមិត្ត ឃុំ​ទីពោ​ធិ៍ ស្រុក​សន្ទុក ខេត្តកំពង់ធំ ឃាត់ខ្លួន​រសៀល​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង និង​ជំនាញ​ខេត្ត ដឹកនាំ​បញ្ជា​ដោយ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ​ភ្លាមៗ ដោយបាន​ធ្វើការ​តាម​ជំនាញ​របស់ខ្លួន​យ៉ាង​យកចិត្តទុកដាក់​។​

​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ​ត្រី សំ តុលា បាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ​ស៊ើបអង្កេត​ស្រាវជ្រាវ ដោយ​ក្នុងនោះ​លោក​វរសេនីយ៍ឯក ទូច អ៊ី​ណាន មេបញ្ជាការរង​ទទួល​ការងារ​យុត្តិធម៌ និង​កម្លាំង​ជំនាញ អស់​រយៈពេល​៣​ថ្ងៃ ទើប​ឈានដល់​ការកំណត់​មុខសញ្ញា​ក្រុម​ជនសង្ស័យ​បាន និង​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​នៅ​ថ្ងៃ​បន្ទាប់​។ កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្តកណ្តាល និង​ស្រុក​កណ្តាលស្ទឹង សហការ​ជាមួយ​ស្នងការដ្ឋាន​យុត្តិធម៌ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​ខេត្តព្រៃវែង និង​រាជធានី​ភ្នំពេញ បាន​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ​តាម​បទពិសោធន៍ បច្ចេកទេស​ជំនាញ ដោយ​ដឹងថា​ជនសង្ស័យ​ម្នាក់​រត់គេច​ទៅ​លាក់ខ្លួន​នៅក្បែរ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ឯ​ពីរ​នាក់រ​ត់ទៅ​ស​ង្ងំ​លាក់ខ្លួន​នៅផ្ទះ​ស្រុកកំណើត ភូមិ​ព្រៃ​ទួល​ថ្មី ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង និង​ម្នាក់ទៀត​នៅ​រាជធានី​ភ្នំពេញ​។​

​ការសម្រេចបាន​នូវ​លទ្ធផល​ដ៏​ល្អប្រសើរ​ខាងលើ ក៏ដោយ​សារ​មានការ​សម្របសម្រួល​កិច្ច​នីតិវិធី ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ខេត្តព្រៃវែង និង​រាជធានី​ភ្នំពេញ ក្នុងការ​ពន្លាត​សមត្ថកិច្ច​ដែនដី និង​ដោយ​មានការ​កិច្ចសហការ​ល្អ​រវាង​ជំនាញ​កងរាជអាវុធហត្ថ​គ្រប់លំដាប់​ថ្នាក់​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ខេត្តកណ្តាល ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​សារភាពថា ក្រោយពី​ពួកគេ​ចាញ់​ការបោក​បញ្ឆោត​ពី​ជនរងគ្រោះ ថា​មាន​លុយ​ប៉ាវ​ផឹកស៊ី​ច្រៀង​កា​រ៉ា​អូ​ខេ ពេលទៅដល់​កន្លែង​កា​រ៉ា​អូ​ខេ បែរជា​ជនរងគ្រោះ​ថា ខ្លួន​គ្មាន​លុយ​ទេ​អញ​កុហក​ពួក​ឯង​ទេ ក៏​កើតជា​រឿង​ជេរ​បញ្ចោរ​គ្នា ដោយមាន​កំហឹង​ពេលធ្វើ​ដំណើរ​តាមផ្លូវ​មក​ផ្ទះជួល​វិញ ឆ្លៀតឱកាស​ជ​រងគ្រោះ​ចូល​ព្រៃ​ដើម្បី​បទ​ជើង ពួកខ្លួន​ក៏​នាំគ្នា​ធ្វើ​សកម្មភាព​ដោយមាន​អ្នក​គ្រៀ​កក អ្នក​ចាប់ដៃ​ចាប់ជើង អ្នកយក​ខ្សែក្រវាត់​ជនរងគ្រោះ​មក​រឹត​ក និង​វាយ​ជនរងគ្រោះ​រហូតដល់​ស្លា​ប់ ហើយក៏​នាំគ្នា​អូស​ជនរងគ្រោះ​ចេញពី​កន្លែងកើតហេតុ​មក​កណ្តា​ល​វាលស្រែ និង​យក​ចំបើង​គ្រប​សព រួច​ក៏​នាំគ្នា​មក​ផ្ទះជួល​វិញ រហូតដល់​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ទើប​នាំគ្នា​គេចខ្លួន និង​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​តែម្តង​។​

បច្ចុប្បន្ន ក្រុម​ជនសង្ស័យ​ទាំង​បួន​នាក់ កម្លាំង​មន្ទីរជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×