Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​អ៊ីស្រាអែល​ម្នាក់ ត្រូវ​ឃាត់ខ្លួន ករណី​ជួញ គ្រឿងញៀន​ជាង​២​គីឡូ​

spot_img

​ស្វាយរៀង​ ៖ ជនជាតិ​អ៊ីស្រាអែល​ម្នាក់​ជួញដូរ​​គ្រឿងញៀន​ជាង​២​គីឡូ​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​បាន​ក្នុង​ផ្ទះសំណាក់​ផ្ទះសំណាក់ ជី​ង ឡុង ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង បានធ្វើ​ឡើង​នា​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ហើយ​ត្រូវបាន​បញ្ជូនទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​លោក​វរសេនីយ៍ឯក កែវ សុថា ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន ក្រោយពី​សមត្ថកិច្ច​ជំនាញ​បានទទួល​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​សំណាក់​ថា មានការ​សង្ស័យ​លើ​ជនបរទេស​មក​ស្នាក់នៅ​បន្ទប់​ជួល និង ដោយមាន​ការសុំ​សម្របសម្រួល​ពី​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍ មន្ទីរ​សុខាភិបាល​ខេត្ត អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង និង​អា​ជ្ញ​ធរ​មូលដ្ឋាន​ពាក់ព័ន្ធ ចុះបង្ក្រាប​មុខសញ្ញា​សង្ស័យ​រក្សាទុក​សារធាតុ​គីមី​ផ្សំ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន ១​នាក់ និង​បញ្ជូនទៅ​សាកសួរ និង​ធ្វើតេស្ត​ទឹក​ម៉ូ​ត្រ​លទ្ធផល​មាន​ជាតិ​កញ្ឆា​។​

​ជនជាតិ​អ៊ីស្រាអែល​នោះ​មានឈ្មោះ Trillessky Ran ភេទ​ប្រុស អាយុ​៤១​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ ២៣២៩៣៤១២ ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧​។​

​វត្ថុតាង​ដែល​សមត្ថកិច្ច​ដ​ត​ហូត​បាន រួមមាន ម៉ូតូ​១​គ្រឿង ទូរស័ព្ទដៃ​៣​គ្រឿង កុំព្យូទ័រ​យួរដៃ​២​គ្រឿង ម្ស៉ៅ Depakine chrono មាន​សារធាតុ​ជា​មេ​តំ​ហ្វេ​តា​មីន​ចំនួន ១​កញ្ចប់​ធំ រុក្ខជាតិ និង​សារ​ធាតុគីមី​ផ្សំ​ចំនួន ២១​មុខ​ផ្សេងទៀត ថ្នាំពេទ្យ​គ្រប់​ប្រភេទ​ជាង ២.៣​គីឡូក្រាម (​បានប្រគល់​ឱ្យ​មន្ទីរ​សុខាភិបាល​រក្សាទុក​) ថវិកា និង​សម្ភារៈ​មួយចំនួន​។ ករណីនេះ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ

spot_img
×