Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុង​ព្រះសីហនុ ស្នើ​ដល់​អាជីវករ ចូលរួម​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ ជាមួយ​អាជ្ញាធរ​

spot_img

​ខេត្ត​ព្រះសីហនុ ៖ រដ្ឋបាល​ក្រុង​ព្រះសីហនុ សហការ​ជាមួយ​ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ​មន្ទីរ​បរិស្ថាន និង​មន្ទីរ​សាធារណ​:​ការ និង​ដឹកជញ្ជូន​ខេត្ត បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ផ្លូវ​ផែ​ទូក​ទេសចរណ៍ ៥០២ មាន​ទីតាំង​នៅ​ម្តុំ​ឆ្នេ​រអូរ​ឈើទាល ដោយបាន​ចាប់​យក​សម្ភារៈ​មួយចំនួន ដែល​អាជីវករ ឬ​ប្រតិបត្តិ​ករ​ទេសចរ ដាក់តាំង​លើ​ចំណី​ផ្លូវ​សាធារណៈ នាំអោយ​ប៉ះពាល់​ដល់​ការធ្វើដំណើរ ដោយ​យក​សម្ភារៈ​ទាំងនោះ យក​មក​រក្សាទុក​នៅ​សាលាក្រុង ហើយ​មិន​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ទេ​។​

​អភិបាលក្រុង​ព្រះសីហនុ លោក អ៊ី សុខ​ឡេង បានអោយ​ដឹង​ក្នុង​បណ្តាញ​សង្គម​ហ្វ៊ែស​ប៊ុក Facebook) របស់​លោក​ថា មុន​នឹង​ក្រុម​ការងារ​ចុះ​ចាប់​យក​សម្ភារៈ​ទាំងនោះ គឺ​ក្រុម​អាជ្ញាធរ​ក្រុង​បាន​ចុះ​វាស់វែង និង​បាន​បាញ់ថ្នាំ កំណត់​ចិញ្ចើមផ្លូវ​ច្បាស់លាស់ និង​បាន​ចុះ​អប់រំ ណែនាំ ដល់​ប្រតិបត្តិ​ករ​ទេសចរ ឬ​ប្រជាពលរដ្ឋ​រស់នៅ​អម​ផ្លូវ​ផែ ៥០២ ចំនួន ៥​លើក រួចមកហើយ ប៉ុន្តែ​នៅ​មាន​ប្រជាពលរដ្ឋ និង​អាជីវករ​មួយចំនួន​តូច មិន​អនុវត្ត​តាម ទើប​អាជ្ញាធរ ចាត់វិធានការ រដ្ឋបាល​ចុះ​ចាប់​យក​សម្ភារៈ​ទាំងនោះ​។​

​ករណីនេះ លោក​ថា អាច​នឹង​មាន​វិធានការ​ផ្លូវ​ច្បាប់​ជា​បន្ត​នា​ថ្ងៃ​ខាងមុខ​ទៀត បើ​មាន​អាជីវករ​ផ្សេងទៀត មិន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ក្រុងព្រះសីហនុ លើ​ការងារ​ថែរក្សា​សណ្តាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ​តាម​ផ្លូវ​ផែ​ទូក​ទេសចរណ៍ ៥០២ និង​នៅតាម​ផ្លូវ​សាធារណៈ​មួយចំនួនទៀត ដែល​ក្រុម​ការងារ​រដ្ឋបាល​ក្រុងព្រះសីហនុ បាន​ចុះ​អប់រំ និង​ណែនាំ នា​ពេល​កន្លងមក​នោះ​ទេ​៕ ដោយ​៖ ដែន សីមា​

spot_img
×