Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​កូន​ភ្លេច​សោរ​ផ្ទះ ម្តាយ​ម្នាក់នេះ បង្ខំ​ឲ្យ​កូនប្រុស​អាយុ ១៣​ឆ្នាំ ចេញ​តាម​បង្អួច ឈោង​តោង​យ៉​ផ្ទះ គម្លាត​១​ម៉ែត្រ​នៅ​ជាន់​ទី ៣ (​វីដេអូ​)

spot_img

​ខ្សែ​វីដេអូ​បង្ហោះ​ផ្សាយ​លើ​គេហទំព័រ Daily Mail បង្ហាញ​ឲ្យ​ឃើញ​ក្មេងប្រុស​ម្នាក់​ឈ្មោះ Osama រស់នៅ​អគារ Giza ប្រទេស​អេ​ហ្សី​ព កំពុង​ប៉ែល​ប៉ោល​លើ​អគារ​ជាន់​ទី ៣ ខណៈពេល​ម្តាយ​របស់​វា​ប្រឹង​ច្រាន​ឃើ​ង​ទាំង​២ ឲ្យ​ចេញពី​បង្អួច ខណៈ​ដៃ​វា​ប្រឹង​ឈោង​តោង​បង្កាន់ដៃ​យ៉​ផ្ទះ​មួយទៀត ។​

ក្មេង​ជំទង់​ត្រូវ​ម្តាយ​បង្ខំ​កំពុង​ប៉ែល​ប៉ោល​នៅ​អគារ​ជាន់​ទី ៣

​ម្តាយ​របស់​ក្មេង​នេះ យកដៃ​ច្រាន​ជើង​កូន​ផង ចង្អុល​ប្រាប់​កន្លែង​ដែល​វា​ត្រូវ​តោង​ដើម្បី​ឆ្លង​… ប៉ុន្តែ​ក្មេង​នេះ​បាន​ស្រែក​យ៉ាង​តក់ស្លុត​ប្រឹង​យក​ជើង​ច្បាម​ជាន់​នឹង​គែម​បង្អួច ។ ចុងក្រោយ វា​ត្រូវ​ត្រឡប់​ចូលមក​បង្អួច​វិញ។​

​ព្រោះ​ទង្វើ​អាក្រក់​បែបនេះ ឥឡូវ​ស្រី​ជា​ម្តាយ​បាន​ត្រូវ​ចាប់ខ្លួន ។ នៅ​ចំពោះមុខ​ប៉ូលិស ម្តាយ​អាក្រក់​រូបនេះ​បន្ត​អះអាងថា ៖ មិនមាន​ចេតនា​នាំ​គ្រោះថ្នាក់​ដល់​ក្មេង​ទេ​!​។​

​ក្មង​ប្រុស​ជា​កូន​ប្រាប់​ប៉ូលិស​ថា ម្តាយ​របស់​វា​បាន​វាយដំ ព្រោះតែ​ពុំ​អាច​ឆ្លងទៅ​យ៉​ផ្ទះថ្ម​ម្ខាង​ទៀត​បាន ។ វា​ពិតជា​ស្លុតចិត្ត ហើយ​កំពុង​សម្រាក​ព្យាបាល​ចិត្តសាស្ត្រ​នៅ​មន្ទីរពេទ្យ ។​

​ម្តាយ​របស់​វា​បន្ត “​សម្រាក​ក្នុង​គុក​” រង់ចាំ​ការកាត់ទោស ដោយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ស្រី​ជា​ម្តាយ​រូបនេះ ប្រឈម​នឹង​ការជាប់គុក​យ៉ាងតិច​៦​ខែ ហើយនឹង​បង់ប្រាក់​ពិន័យ​មួយចំនួន ។​

​ធ្វើ​ម្តាយ​គេ​! មិន​ស្រឡាញ់​កូន តើ​អ្នកបង្កើត​វា​មក​ធ្វើ​ស្អី​!?

spot_img
×