Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃ អគ្គីសនី នៅក្នុង​ក្រុង​/​ខេត្តសៀមរាប ត្រូវ​ប​ញ្ជុះ​តម្លៃ ចាប់ពី​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​តទៅ តាម​ប្រភេទ​នៃ​ការប្រើប្រាស់​នីមួយៗ​

spot_img

​សៀមរាប​ ៖ រដ្ឋបាល​ខេត្តសៀមរាប នី​ថ្ងៃទី​៤​កុម្ភៈ​នេះ បាន​ឲ្យ​ដឹងថា​ ​ឆ្លើយតប​ចំពោះ​ជំនឿ​ទុកចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​តែងតែ បោះឆ្នោត គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា និង​ដើម្បី​អនុវត្ត​នូវ​កម្មវិធី​កាត់​បន្ថយថ្លៃ​ប្រើប្រាស់​អគ្គីសនី សម្រាប់​ទាំង​អ្នកប្រើប្រាស់ គ្រប់​ប្រភេទ នៅក្នុង​ក្រុង​/​ខេត្តសៀមរាប សម្រាប់​ឆ្នាំ ២០១៩ និង​ឆ្នាំ​២០២០ ដែល​ក្នុងនោះ រាប់បញ្ចូល​ទាំង​អ្នកប្រើប្រាស់​ធំ​គ្រប់​ប្រភេទ​,​អ្នកប្រើប្រាស់​ប្រភេទ​ឧស្សាហកម្ម ,​អ្នកប្រើប្រាស់ ប្រភេទ​ពាណិជ្ជកម្ម​និង​រដ្ឋបាល​,​សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព ក៏ដូចជា​ប្រជាពលរដ្ឋ​តាម​លំនៅឋាន ផងដែរ នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​អាជ្ញា​ធរ​អគ្គីសនី​កម្ពុជា​។​

​ក្នុងនោះ​សម្រាប់​ប្រជាពលរដ្ឋ​តាម​លំនៅដ្ឋាន ទទួល​បានការ ប​ញ្ជុះ​តម្លៃ អគ្គិសនី តាម​ប្រភេទ​នៃ​ការប្រើប្រាស់​នីមួយៗ​ដូចជា​…

-​អ្នកប្រើប្រាស់ ពី ១ ដល់ ១០Kwh(​គីឡូវ៉ាត់ម៉ោង​) ក្នុង​មួយខែ អ្នក​ភ្នំពេញ តម្លៃ ៦១០​រៀល និង​បណ្តា​ខេត្ត​៤៨០​រៀល នៅ​ឆ្នាំ​២០១៨​នេះ នឹង​បញ្ចុះ​មក​នៅ ៣៨០​រៀល​នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​។​

-​អ្នកប្រើប្រាស់ ពី ១១ ដល់ ៥០Kwh(​គីឡូវ៉ាត់ម៉ោង​) ក្នុង​មួយខែ ដែលមាន​តម្លៃ​៦១០​រៀល​នៅ​ឆ្នាំ​២០១៨​នេះ នឹង​បញ្ចុះ​មក​នៅ ៤៨០​រៀល​នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​។​

-​អ្នកប្រើប្រាស់ ពី ៥១ ដល់ ២០០Kwh(​គីឡូវ៉ាត់ម៉ោង​) ក្នុង​មួយខែ ដែលមាន​តម្លៃ​៧២០​រៀល​នៅ​ភ្នំពេញ និង​បណ្តា​ខេត្ត ៧៧០​រៀល​នៅ​ឆ្នាំ​២០១៨​នេះ នឹង​បញ្ចុះ​មក​នៅ ៦១០​រៀល​នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​។​

-​អ្នកប្រើប្រាស់​លើសពី​២០០Kwh(​គីឡូវ៉ាត់ម៉ោង​) ក្នុង​មួយខែ ដែលមាន​តម្លៃ​៧៥០​រៀល​នៅ​ភ្នំពេញ និង​បណ្តា​ខេត្ត ៧៧០​រៀល​នៅ​ឆ្នាំ​២០១៨​នេះ នឹង​បញ្ចុះ​មក​នៅ ៧៤០​រៀល​នៅ​ឆ្នាំ​២០១៩ និង ៧៣០​រៀល​នៅ​ឆ្នាំ​២០២០​។​

​ទាំងអស់នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​បច្ចុប្បន្ន​ដែលមាន​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ បានធ្វើអោយ​កម្ពុជា ទទួលបាន​នូវ​សមិទ្ធិផល​ថ្មីៗ ធំៗ​ជា​បន្តបន្ទាប់ ដើម្បី​រួមចំណែក​លើកស្ទួយ​ជីវភាព ប្រជាពលរដ្ឋ អោយ​កាន់តែ​ល្អប្រសើរ​ឡើង​៕​ ​ដោយ​ ៖ ​កូ​ឡាប

 

spot_img
×