Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ជនជាតិ​សាំង​ហ្គា​ពួរ​៣​នាក់ រងរបួស​ធ្ងន់ ពេល​រថយន្ត​បើក​លឿន វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ធ្លាក់​ផ្លូវ​ដោយ​ខ្លួនឯង​

spot_img

​ខេត្តព្រៃវែង ៖ រថយន្ត​សាំ​យ៉ុង​ដឹក​ភ្ញៀវទេសចរ​១​គ្រឿង បើក​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ បានធ្វើអោយ បាន​ជ្រុល​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ ទៅដល់​ជើងទេ​ខាងក្រោម​ផ្លូវ បណ្តាលអោយ​ស្ត្រី​ចំនួន​៣​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​៣​កុម្ភៈ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ស្ថិតក្នុង​ភូមិ​វាល ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង​។

​រថយន្ត​ដែល​បើក​ធ្លាក់​ផ្លូវ​ដោយ​ខ្លួនឯង​នេះ ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AE ៣៧១៥ ជា​រថយន្ត​ដឹក​ភ្ញៀវទេសចរ​ណ៌ និង​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ម៉ៅ វិសុទ្ធ អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ចំណែក​ស្ត្រី​រងគ្រោះ​ទាំង​៣​នាក់ គឺជា​ជនជាតិ​សាំ​ហ្គា​ពួរ ប៉ុន្តែ​មិនត្រូវ​បាន​គេ​ប្រាប់​អត្ថ​សញ្ញាណ​នោះទេ​។​

មុនពេល​កើតហេតុ រថយន្ត បើកបរ​ក្នុង​ល្បឿន​លឿន ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ពេលមកដល់​កន្លែងកើតហេតុ មាន​រថយន្ត​ធំ​មួយ​នៅ​ពីមុខ ហើយ​រថយន្ត​សាំ​យ៉ុង​បាន​ព្យាយាម​វ៉ា​ជែង​ឲ្យ​ផុត ប៉ុន្តែ​គាប់​ជួន​ពេលនោះ​មាន​រថយន្ត​ផ្សេងទៀត បើក​មកដល់​ក្នុងទិសដៅ​បញ្ច្រាស គ្នា ធ្វើអោយ​រថយន្ត​សាំ​យ៉ុង កាច់ចង្កូត​គេច​ទៅ​ស្តាំ​ដៃ​វិញ ជ្រុល​ចង្កូត​ផុត​ផ្លូវ​ធ្លាក់​ចុះទៅ​ក្រោម ក្រឡាប់​បះជើង​មួយ​ចំហៀង​ខ្លួន និង​ធ្វើអោយ​អ្នកជិះ រងរបួស​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×