Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យចូលឆ្នាំ​ចិន​វៀតណាម ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៤​ដល់​ថ្ងៃទី​៧​ខែកុម្ភៈ​

spot_img

​ភ្នំពេញ ​៖ ​បុ​​ណ្យ​ចូលឆ្នាំ​ចិន ឬ ហៅ​ម្យ៉ាង​ទៀតថា បុណ្យ​នា​និ​ទាឃ​រដូវ គឺ​ថ្ងៃ​ឈប់សំរាក​ដ៏​សំខាន់បំផុត សំរាប់​ជនជាតិ​ចិន​។ មាន​ប្រជាជន​មួយចំនួន ជាពិសេស​ជនជាតិ​ចិន​នៅក្រៅ​ប្រទេស បាន​ហៅ​ពិធីបុណ្យ​នេះ​ថា បុណ្យចូលឆ្នាំ​ច័ន្ទ​គតិ​ថ្មី ។ ជា​ប្រពៃណី ពិធីបុណ្យ​នេះ ចាប់ផ្ដើម​នៅ​ថ្ងៃ​ទីមួយ នៃ​ខែ​ទីមួយ​តាម​ច័ន្ទ​គតិ (​ភាសា​ចិន​៖ 正月, pinyin៖ zhēng yuè) ក្នុង​ប្រតិទិន​ចិន ហើយ​បញ្ចប់​ទៅវិញ នៅ​ថ្ងៃទី​១៥ ដែល​គេ​ហៅ​ថ្ងៃនេះ​ថា ពិធីបុណ្យ​បង្ហោះគោម​។ ពេល​ល្ងាច នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ត្រូវគេ​ឲ្យ​ឈ្មោះថា ជូ​ស៊ី (除夕, ជា​ពាក្យកាត់ របស់​ពាក្យ 年除夕 នៀ​ន​ជូ​ស៊ី​, ហើយ​ពាក្យ​ជូ​ស៊ី សម្រាប់​ប្រើ​ក្នុងប្រទេស​តៃវ៉ាន់​)​។ ពាក្យ​នេះ​មានន័យថា “​ពេល​ល្ងាច​ឆ្លង​ឆ្នាំ​” ។​

​ពិធីបុណ្យ​នេះ ត្រូវ​ប្រារព្ធ​ឡើង នៅ​តំបន់​ដែលមាន​ចំនួន​ប្រជាជន ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដូចជា​ប្រទេស​កម្ពុជា​យើង​ជាដើម​។ ពិធីបុណ្យ​ចូលឆ្នាំ​ចិន ត្រូវបាន​ចាត់ទុកជា​ថ្ងៃ​ដ៏​មាន​សារៈសំខាន់ សម្រាប់​ប្រជាជន​ចិន ហើយ​វា​ក៏មាន​ឥទ្ធិពល ទៅលើ​ពិធីបុណ្យ​ចូលឆ្នាំថ្មី របស់​ប្រទេសជិតខាង​ផងដែរ ជាពិសេស​ចំណង​វប្បធម៌ ជាមួយ​ប្រជាជន ដែល​ជនជាតិ​ចិន​ធ្វើ​អន្ត​រកម្ម​ជាមួយ​។​

​ប្រទេស​ទាំងនោះ រួមមាន​ប្រជាជន​ដើម​នៃ​ជនជាតិ​តៃវ៉ាន់​, ជនជាតិ​កូរ៉េ​, ជនជាតិ​ម៉ុង​កូ​ល​, ជនជាតិ​នេ​ប៉ាល់​, ជនជាតិ​ប៊ូ​តង់​, ជនជាតិ​យួន​, និង​អតីត​ជនជាតិ​ជប៉ុន​នៅមុន​ឆ្នាំ​១៨៧៣​។ ពិធីបុណ្យ​ចូលឆ្នាំ​ចិន ក៏បាន​ប្រារព្ធ​ធ្វើ​ផងដែរ នៅក្នុង​ប្រទេស​សិង្ហ​បុរី​, ឥណ្ឌូនេស៊ី​, ម៉ាឡេស៊ី​, ភី​លី​ពី​ន​, ថៃ​, កម្ពុជា ក៏ដូចជា​ប្រទេស​ដទៃទៀត ដែលមាន​ប្រជាជន​ចិន​រស់នៅ​ដោយ​ស្របច្បាប់ ភាគច្រើន គឺ​ប្រទេស​ស្ថិតនៅ​ក្បែរ​សមុទ្រ​ចិន​។ ពិធីបុណ្យ​នេះ នឹងត្រូវ​ផ្លាស់ប្ដូរ​កំរិត ហើយ​ក្លាយទៅជា​ផ្នែក​មួយ នៃ​វប្បធម៌​ប្រពៃណី របស់​ប្រទេស​ទាំងនោះ​។ នៅក្នុង​ប្រទេស​កាណាដា ទោះបីជា ពិធីបុណ្យ​ចូលឆ្នាំ​ចិន មិនមែនជា​ថ្ងៃ​ឈប់សំរាក​ជា​ផ្លូវការ​ក៏ដោយ ក៏​ប្រជាជន​ចិន​ជាច្រើន នៅតែ​ប្រារព្ធ​ពិធី​នេះ យ៉ាង​ទូលំទូលាយ ហើយ​ប្រៃសណីយ​យ៍​នៃ​ប្រទេស​កាណាដា បាន​ចែកចាយ​តែម​សម្រាប់​ប្រើ​នៅ​ឆ្នាំ​ថ្មី នៅតាម​គេហដ្ឋាន​នីមួយៗ​ផងដែរ​។​

​ជា​ទំនៀម​ទំលាប់ ទោះបីជា ប្រតិទិន​ចិន មិនបាន​បង់​លេខ​ឆ្នាំ​បន្ត​ក៏ដោយ ក៏​ឥលូវ​ឆ្នាំ​របស់​វា​ត្រូវបាន​គេ​រាប់ ចាប់ពី​រជ្ជកាល​នៃ​ស្ដេច ហ៊ូ​ង​ឌី នៅក្រៅ​ប្រទេស​ចិន​។ ប៉ុន្តែ​ឥលូវ​នេះ ការរាប់ បី​ឆ្នាំ​ខុសគ្នា​យ៉ាងតិច ជា​លេខ​១ ត្រូវ​អ្នកនិពន្ធ​នីមួយៗ យកទៅ​ប្រើប្រាស់ ពីព្រោះ​តែ ឆ្នាំ​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០០៨ គឺ​ឆ្នាំ ៤៧០៦, ៤៧០៥, ឬ ៤៦៤៥​។

​ប្រតិទិន​ចិន​តាម​ច័ន្ទ​គតិ និង​សុរិយគតិ គឺជា​គោល​មួយ សម្រាប់​កំណត់​កាលបរិច្ឆេទ នៃ​បុណ្យចូលឆ្នាំ​ចិន​។ ប្រតិទិន​នេះ ក៏ត្រូវ​បាន​ប្រើ​នៅក្នុង​ប្រទេស ដែល​យល់ព្រម​ទទួល ឬក៏​បានទទួល​ឥទ្ធិពល​ពី​វប្បធម៌ នៃ​ជនជាតិ​ហាន (​ជាពិសេស ប្រជាជន​តៃវ៉ាន់​, ជនជាតិ​កូរ៉េ​, ជនជាតិ​ជប៉ុន និង​ជនជាតិ​យួន​) ហើយ​ប្រហែល​ជាមាន​ពូជពង្ស​ដ៏​សម​ញ្ញ​មួយ ជាមួយនឹង​ពិធីបុណ្យ​ចូលឆ្នាំ ស្រដៀង​គ្នា​ដែរ នៅក្រៅ​តំបន់​អាស៊ី​ខាងកើត (​ដូចជា ប្រទេស​អ៊ីរ៉ង់ និង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​នៃ​ប៊ុល​កា​)​។​

​នៅក្នុង​ប្រតិទិន​គ្រី​កូ​រី (​ប្រតិទិន​ដែល​ប្រើ​ក្នុងប្រទេស​កម្ពុជា​យើង និង​នៅ​ប្រទេស​មួយចំនួនធំ​ទៀត​) បុណ្យចូលឆ្នាំ​ចិន​ស្ថិតនៅ​ថ្ងៃ​ខុសៗ​គ្នា រៀងរាល់ឆ្នាំ គឺ​នៅ​ចន្លោះ​ថ្ងៃទី​២១ ខែមករា ដល់​ថ្ងៃទី​២០ ខែកុម្ភៈ​។ នេះ​មានន័យថា ជានិច្ចកាល ថ្ងៃបុណ្យ​ស្ថិតនៅ​ថ្ងៃទី​ពីរ​កើត (​កំរ​នឹង​ថ្ងៃទី​បី​ណាស់​) បន្ទាប់​ពីថ្ងៃ​ដែល​ខ្លី​ជាងគេ​ប្រចាំឆ្នាំ​។ នៅក្នុង​វប្បធម៌​ប្រពៃណី​ចិន លី​ចុន​គឺជា​ពេលវេលា សម្រាប់​ព្រះអាទិត្យ​ចាប់ផ្ដើម​និ​ទាឃ​រដូវ ដែល​កើតឡើង​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​។​

​កាលបរិច្ឆេទ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ចាប់ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ ២០១៩ (​តាម​ប្រតិ​ទីន​គ្រី​កូ​រី​) នៅ​ខាងស្ដាំ​ដៃ​នេះ គឺ​ធ្វើ​ទៅតាម​ចក្ររាសី នៃ​ឆ្នាំ​របស់​សត្វ​នៅក្នុង​តំរា​ទាំង​១២ និង​មែកធាង​លោកិយ​របស់​វា​។ ឈ្មោះ​នៃ​មែកធាង​លោកិយ មិនមែនជា​ការបកប្រែ​ឈ្មោះ​សត្វ​ជា​ភាសា​ចិន​ទេ​។ នៅក្បែរ​រង្វង់​១២​ឆ្នាំ នៃ​ចក្ររាសី​សត្វ​ក្នុង​តំរា មាន​រង្វង់​១០​ឆ្នាំ​នៃ​មែកធាង​ឋានសួគ៌​។ មែកធាង​នីមួយៗ នៃ​មែកធាង​ឋានសួគ៌​ទាំង​ដប់ ត្រូវបាន​បញ្ចូល​គ្នា​ជាមួយ​ធាតុ​មួយ ក្នុងចំណោម​ធាតុ​ទាំង​៥ នៃ​ហោរាសាស្ត្រ​ចិន ដែលមាន​ដូចជា ធាតុឈើ​, ធាតុភ្លើង​, ធាតុដី​, ធាតុដែក និង​ធាតុទឹក​។ ធាតុ​ទាំងនោះ ត្រូវ​បង្វិល​ចុះឡើង ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ម្ដង នៅពេលដែល​ការចូល​រួមមួយ​នៃ​ធាតុ​ញី និង ធាតុ​ឈ្មោល ឆ្លាស់គ្នា​រៀងរាល់ឆ្នាំ​។ ធាតុ​ប្លែកៗ រួមមាន​៖ ធាតុឈើ​ឈ្មោល​, ធាតុឈើ​ញី​, ធាតុភ្លើង​ឈ្មោល​, ធាតុភ្លើង​ញី ជាដើម​។ ធាតុ​ទាំងអស់នេះ បង្កើត​ឲ្យ​មាន​រង្វង់​រួមផ្សំ​មួយ ដែល​កើតឡើង​រៀងរាល់​៦០​ឆ្នាំ​ម្ដង​។ ជា​ឧទាហរណ៍ ឆ្នាំជូត​ធាតុភ្លើង​ឈ្មោល កើតឡើង​នៅ​ឆ្នាំ​១៩៣៦ និង​នៅ​ឆ្នាំ ១៩៩៦ ដែលមាន​គំលាត​គ្នា​៦០​ឆ្នាំ​។​

​មាន​ភាព​ភាន់ច្រឡំ​ជាច្រើន ជាមួយ​ឆ្នាំ​កំណើត​ចិន នឹង​ឆ្នាំ​កំណើត​គ្រី​កូ​រី (​តាម​ប្រតិទិន​គ្រី​កូ​រី​)​។ ពេលដែល បុណ្យចូលឆ្នាំ​ចិន ចាប់ផ្ដើម នៅ​ចុងខែ​មករា ដល់​ពាក់កណ្ដាល​ខែកុម្ភៈ កាលបរិច្ឆេទ​ឆ្នាំ​ចិន ពីថ្ងៃ​ទី​១ ខែមករា រហូតដល់​ថ្ងៃ​នៅក្នុង​ឆ្នាំ​គ្រី​កូ​រី​ថ្មី នៅសល់ ពី​ឆ្នាំ​គ្រី​កូ​រី​ឆ្នាំមុន ដែល​មិនអាច​ផ្លាស់ប្ដូរ​បាន​។ ជា​ឧទាហរណ៍ ឆ្នាំរោង ត្រូវ​នឹង​ឆ្នាំ​១៩៨៩ ចាប់ផ្ដើម​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ ១៩៨៦​។ ប្រជាជន​ខ្លះ បានចាត់ទុក​ឆ្នាំ​១៩៩០ ជា​ឆ្នាំមមី​។ យ៉ាងណាក៏ដោយ ឆ្នាំ​១៩៨៩ ដែលជា​ឆ្នាំជូត ត្រូវ​បញ្ចប់​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ ១៩៩០​។ វា​មានន័យថា ការពិត​អ្នកណា​ដែល​កើ​តនៅចន្លោះ​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី ២៥​ខែមករា ឆ្នាំ​១៩៩០ គឺ​ពួកគេ​កើត​ក្នុង​ឆ្នាំរោង មិនមែន​កើត​ក្នុង​ឆ្នាំមមី​ទេ​។​

​គេ​ពុំ​អាច​បញ្ជាក់បាន​ច្បាស់​ថា ការចាប់ផ្ដើម​នៃ​បុណ្យចូលឆ្នាំ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅមុន​សម័យ​រាជវង្ស​ជីន បានឡើយ​។ តាម​ទំនៀម​ទំលាប់ គេ​និយាយថា​បុណ្យចូលឆ្នាំ បានចាប់ផ្ដើម​នៅ​មួយខែ ក្នុង​រាជវង្ស​សៃ ១២​ខែ​ក្នុង​រាជវង្ស​សាង និង​១១​ខែ ក្នុង​រាជវង្ស​ស៊ូ​។ តែ​យ៉ាងណាក៏ដោយ មាន​ឯក​សារបាន​បង្ហាញថា រាជវង្ស​ស៊ូ បានចាប់ផ្ដើម​ឆ្នាំ ក្នុង​រយៈពេល​១​ខែ​។ អ​ធិ​មាស ធ្លាប់​បានធ្វើ​ឲ្យ​ប្រតិទិន​ច័ន្ទ​គតិ កើតឡើង​ដំណាលគ្នា ជាមួយ​ប្រតិទិន​សុរិយគតិ ដែល​បាន​បន្ថែម​១២​ខែ ក្រោយ​សម័យ​ទាំងពីរ គឺ​សម័យ​រាជវង្ស​សាង និង​រាជវង្ស​ស៊ូ​។ ព្រះ​ចៅ​អធិរាជ​ចិន​ដំបូង ព្រះអង្គ​ជី​ស៊ី​ហ៊ាង បាន​ផ្លាស់ប្ដូរ ការចាប់ផ្ដើម​នៃ​ឆ្នាំ ទៅ​ខែ​ទី​១០ ក្នុង​ឆ្នាំ​២២១ មុន​គ​.​ស​. ហើយ​ក៏បាន​ផ្លាស់ប្ដូរ​ទីតាំង​នៃ អ​ធិ​មាស ទៅ​៩​ខែ​មុន​វិញ​។ ទោះជា ឆ្នាំ​ថ្មី ត្រូវបាន​ប្រារព្ធ​ឡើង នៅ​ដើមខែ​១០ ឬ​ខែ​១ ឬ ក្នុងពេល​ទាំងពីរ​ក៏ដោយ ក៏​គ្មាន​នរណា​អាច​ដឹង​ច្បាស់លាស់​បានទេ​។ នៅក្នុង​ឆ្នាំ ១០៤ មុន​គ​.​ស​. ព្រះ​ចៅ​អធិរាជ វូ នា​សម័យ​រាជវង្ស​ហាន បានចាត់ទុក ខែ​មួយ គឺជា​ការចាប់ផ្ដើម​នៃ​ឆ្នាំ ដែលជា​ទីតាំង​នៃ​ពេលវេលា​។

​យោងទៅតាម រឿងនិទាន និង​រឿងព្រេង ការចាប់ផ្ដើម​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន បាន​ផ្ដើមឡើង​ជាមួយ​ការ​វាយ​ប្រយុទ្ធ ប្រឆាំង​ជាមួយ សត្វ​ក្នុង​ទេវ​កថា មាន​ឈ្មោះថា នៀ​ន មានន័យថា​ឆ្នាំ ជា​ភាសា​ចិន​។ នៅ​ថ្ងៃ​ទីមួយ ក្នុង​ឆ្នាំ​ថ្មី នៀ​ន​បានមក​កាប់សំលាប់​ពួក​បសុសត្វ សូម្បីតែ​អ្នកភូមិ​ក៏ដោយ ជាពិសេស​គឺ​ពួកក្មេងៗ​។ ដើម្បី​ការពារ​ខ្លួន ពួក​អ្នកភូមិ បានដាក់​ចំណីអាហារ​នៅមុខ​ផ្ទះ​របស់​ពួកគេ​ជា​រៀងរាល់​ដើមឆ្នាំ​។ គេ​មានជំនឿថា បន្ទាប់ពី​នៀ​ន បាន​ស៊ី​ចំណីអាហារ ដែល​ពួកគេ​ដាក់​ឲ្យ​រួចហើយ វា​នឹងមិន​ធ្វើបាប កាប់សម្លាប់​ប្រជាជន​ទៀត​ទេ​។ គ្រាមួយ អ្នកភូមិ​បានឃើញ នៀ​ន មាន​ភាពភ័យខ្លាច ជាមួយនឹង​ក្មេងៗ ដែល​ស្លៀកពាក់​ពណ៌​ក្រហម​។ រួចហើយ អ្នកភូមិ​ក៏​នាំគ្នា​យល់ថា នៀ​ន ខ្លាច​ពណ៌​ក្រហម​។ ហេតុនេះហើយ នៅពេលដែល​ឆ្នាំ​ថ្មី​មកដល់ អ្នកភូមិ​នាំគ្នា បំពាក់​គោម​ពណ៌​ក្រហម និង​បិត​ក្រដាស​ពណ៌​ក្រហម នៅតាម​ទ្វារ និង​បង្អួច​ផ្ទះ​រៀងៗ​ខ្លួន​។ អ្នកភូមិ ក៏បាន​ប្រើ​ផាវ ដើម្បី​បណ្ដេញ នៀ​ន ឲ្យ​ទៅ​ឆ្ងាយ​ផងដែរ​។ បន្ទាប់ពី​ពេលនោះ​មក នៀ​ន ពុំ​បានមក​ក្នុងភូមិ​ម្ដង​ទៀតឡើយ​។ នៅ​ចុងក្រោយ ហុង​ជុន​ឡាវ​ស៊ូ ជា​ព្រះសង្ឃ​សាសនា​តាវ​បុរាណ​ម្នាក់ បាន​ចាប់​សត្វ នៀ​ន នោះ​។ សត្វ នៀ​ន ក៏​ខ្លាច​ទៅជា យានជំនិះ របស់ ព្រះសង្ឃ​ហុង​ជុន​ឡាវ​ស៊ូ ទៅ​។

​ក្នុង​ពី​ធី​បុណ្យចូលឆ្នាំ​ចិន​ឬក៏​ពី​ធី​ផ្សេងៗ​ជា​ជំនឿ​របស់​បងប្អូន​ជាប់​សែ​ចិន មាន​ការគោរព​ប្រណិប័តន៍ នូវ​ជំនឿ​ផ្សេងៗ​ជាច្រើន​ក្នុងនោះ មាន​ការបិទ​យ័ន្ត​ផ្ទះ មានការ​ដុត​ផាវ មានការ​លោត​ម៉ុង​សាយ មានការ​សែនព្រេន មាន​ការដុត​ក្រដាស ដុត​ធូប​នៅ​ព្រះវិហារ ការនាំយក​អំពៅខ្មៅ និង​ស្លឹក​មៀន និង​ការតាំង​ផ្កា​អង្គសីល​ក្នុងផ្ទះ​ជាដើម ។​ល​។

​ជំនឿ និង​តំណម​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​កែប្រែ​៖

​តាម​ប្រវត្តិសាស្ត្រ​ចិន មាន​ជំនឿ​លើ​ការគោរព​បុណ្យចូលឆ្នាំថ្មី​យ៉ាង​កប់​ជ្រៅ​។ គេ​មាន​តំណម​ជាច្រើន នៅក្នុង​អំឡុង​ចូលឆ្នាំ​បី​ថ្ងៃ ជាពិសេស​ថ្ងៃទី​១ ឫ​ហៅថា ឈឺ​អ៊ិ​ច​។ ក្នុង​រយ​: ពេល ៣ ថ្ងៃនេះ គេ​ចាត់ទុក ជា​ថ្ងៃ​ពិសេស​បំផុត​ដែល​មិន​ត្រូវធ្វើ​អ្វី​ល្អក់កករ​នាំឱ្យ​ប៉ះពាល់​ដល់​មង្គល ឫ​ដល់​ឆ្នាំ​ថ្មី​ឡើយ​។ គេ​ត្រួវ​ធ្វើ ឱ្យ​សប្បាយ​នាំ​សិរី​សួស្តី​ចូលខ្លួន និង​ក្រុមគ្រួសារ​។​

តំណម​មិន​យំ​កែប្រែ​៖

​ក្នុងអំឡុង​បុណ្យចូលឆ្នាំថ្មី​ជនជាតិ​ចិន​មាន​តំណម​មិនឱ្យ​កើតរឿង​យំសោក​សៅ ពីព្រោះ​វា​អាច​នាំមក នូវ​រឿង​អពមង្គល​ដល់​ឆ្នាំ​ថ្មី រហូត​ពេញ​មួយឆ្នាំ​។ តំណម​នេះ​សូម្បីតែ​កូនចៅ ដែល​រឹងរូស​ក៏​ឳ​ពុក​ម្តាយ ឫ​មនុស្ស​ចាស់​មិន​វាយ​ប្រៀនប្រដៅ​ដែរ គឺ​អត់ទ្រាំ​រហូត​ចប់​បុណ្យចូលឆ្នាំថ្មី​សិន​។​

តែងខ្លួន​ស្អាត ប៉ុន្តែ​មិនគួរ​កក់សក់​កែប្រែ​៖

​ការ​ស្លៀកពាក់​ខោអាវ​ថ្មី និង​ខ្លួន​ស្អាតបាទ​ជា​រឿង​សំខាន់បំផុត​សម្រាប់​មនុស្ស​គ្រប់រូប​ក្នុង​ការទទួល ឆ្នាំ​ថ្មី​។ ទោះបីយ៉ាងណា​ក្នុងអំឡុង​ពេលនេះ គេ​មាន​តំណម​មួយ​គឺ​ហាម​កក់សក់​ក្បាល ប៉ុន្តែ​កន្លែង ដទៃៗ​ទៀត​អាចធ្វើ​ការសម្អាត​បាន​ធម្មតា​ពីព្រោះថា ការ​កក់សក់​គេ​មានជំនឿថា​ហាក់បីដូច​ជាការ លាងជម្រះ​ជោគ​សំណាង​ចេញពី​ខ្លួន​ដូច្នេះ​ដែរ​។ ចំពោះ​សម្លៀកបំពាក់​ពណ៌​ក្រហម​ជាទី​ពេញនិយម បំផុត ដែល​គេ​ប្រើ​សម្រាប់​ស្លៀកពាក់​ក្នុងអំឡុង​ចូលឆ្នាំ​ចិន​។ ពណ៌​នេះ​គេ​ចាត់ទុកជា​ពណ៌​ងូវ​ហេង​នាំ ជោគ​លាភ និង​សិរី​សួស្តី​។ សម្រាប់​ក្មេង ឫ​មនុស្ស​នៅ​លីវ គេ​តែង​ឱ្យ អាំង​ប៉ាវ ដែលជា​កញ្ចប់ លុយ​ពណ៌​ក្រហម ព្រមទាំង​ក្រដាសប្រាក់​ថ្មីៗ ដើម្បី​ទទួល​ជោគ​លាភ​។​

ហាម​ចូល​បន្ទប់​របស់​អ្នកដទៃ​កែប្រែ​៖

​ការចូល​ទៅរក​នរណា​ម្នាក់​ក្នុង​បន្ទប់ដេក​របស់គេ​ក្នុង​ថ្ងែ​បុណ្យចូលឆ្នាំ​ចិន ចាត់ទុកជា​ជោគ​សំណាង អាក្រក់​។ ដូច្នេះ​ទោះបី​អ្នកមាន​រោគ​ជំងឺ​ដែល​ត្រូវ​ចូលទៅ​សួរសុខទុក្ខ ក៏​ចាំបាច់​ត្រូវ​ចេញមក​អង្គុយ ក្នុង​បន្ទប់ទទួលភ្ញៀវ​ដែរ​។ មិនគួរ​ប្រើ​កាំបិត ឬ​កន្ត្រៃ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ព្រោះ​គេ​មានជំនឿថា នេះ​ជាការ​កាត់​ជោគ​លាភ ហើយ​បើ​មាន​មុត​ដៃជើង​ផង គឺ​កាន់តែ​ជួប​រឿង​អាក្រក់​ថែមទៀត​។​

មិនឱ្យ​បែក​ចាន ឬ​កែវ​កែប្រែ​៖

​ក្នុងថ្ងៃនេះ​គេ​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​កាន់​ចាន ឬ​កែវ ព្រោះ​បើ​មាន​បង្ក​ឱ្យ​ប្រេះស្រាំ ឬ​ធ្លាក់ បែក​ជាការ​នាំឱ្យ​បាត់បង់​ជោគ​លាភ ហើយ​ជីវិត​ក្នុង​ឆ្នាំ​នោះ​នឹង​ជួបតែ​រឿងប្រេះឆា​ពុំ​សូវ​មាន​សេចក្តី សុខ​ឡើយ​។

​អគ្គស្នងការ​នគរបាល​ជាតិ ត្រៀម​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​៣៣៨​គ្រឿង និង​កម្លាំង​អន្តរាគមន៍​មាន​ចំនួន​១៣៣៩​នាក់ នៅ​ទូទាំងប្រទេស ដើម្បី​ត្រៀម​ឆ្លើយតប​ករ​ណ​
​ី​អគ្គិភ័យ និង​បញ្ហា​ផ្សេងៗ​ដែល​កើតឡើង​ក្នុងអំឡុងពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​វៀតណាម ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៤​ដល់​ថ្ងៃទី​៧​ខែកុម្ភៈ​។ បន្ថែម​លើ​នេះ អាជ្ញាធរ​ក៏បាន​អំពាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ជាប់សែស្រឡាយ​ចិន​និង​វៀតណាម ប្រុងប្រយ័ត្ន​ចំពោះ​ភ្លើង​ធូប​និង​បណ្ដាញ​អគ្គិសនី​ជាដើម​។​

​ក្នុងចំណោម​រថយន្ត​ពន្លត់​អគ្គិភ័យ​៣៣៨​គ្រឿង​ដែល​ត្រៀម​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ទូទាំងប្រទេស​នេះ គឺ​នៅ​រាជធានី​ភ្នំពេញ អាជ្ញាធរ​បានដាក់​រថ​យន្ត​ពន្លត់​អគ្គិភ័យ​និង​រថយន្ត​សង្គ្រោះ​ជិត​៤០​គ្រឿង​មកពី​គ្រប់​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ប្រតិបត្តិការ​នៅ​គោលដៅ​ចំនួន​៨​។ គោលដៅ​ចំនួន​៨​នោះ​រួមមាន ខណ្ឌ​ឬ​ស្សី​កែវ ខណ្ឌទួលគោក ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​ច្បារអំពៅ និង​នាយកដ្ឋានអង្គរក្ស​ជាដើម​។​

​លោក នេត្រ វណ្ណ​ថា ប្រធាន​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ការណ៍​ដែល​អាជ្ញាធរ​ត្រៀម​រថយន្ត​ពន្លត់​អគ្គិភ័យ​ជិត​៤០​គ្រឿង​ប្រចាំការ​នៅ​រាជធានី​ភ្នំពេញ ព្រោះ​រាជធានី​ភ្នំពេញ​ជា​កន្លែង​ប្រមូលផ្ដុំ សំបូរ​ទៅដោយ​ពលរដ្ឋ​ខ្មែរ​ជាប់សែស្រឡាយ​ចិន ខណៈដែល​រាល់​ឆ្នាំ​អគ្គិភ័យ​នៅ​ភ្នំពេញ​កើតឡើង​ញឹក​ជាង​នៅតាម​បណ្ដា​ខេត្ត​។​

​មូលហេតុ​ចំបង​ដែល​នាំ​ឲ្យ​អគ្គិភ័យ​កើតឡើង​មិនដែល​ខាន ក្នុងឱកាស​នៃ​ពិធី​សែន​ចូលឆ្នាំ​ចិន គឺ​ការធ្វេសប្រហែស​របស់​ព​ល​រដ្ឋ ដែល​សកម្មភាព​ទាំងនោះ​ផ្សារភ្ជាប់​ទៅនឹង​ការដុត​ធូប​ទៀន និង​ក្រដាសសែន​ជាដើម​។ ឆ្លៀតឱកាស​នេះ នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​និង​អាជីវករ កុំ​ប្រើប្រាស់​និង​លក់​សា​ធាតុ​ផ្ទុះ ដែល​អាច​បង្ក​គ្រោះ​អគ្គិភ័យ​។​

​ជាមួយគ្នានេះ សាលា​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ពលរដ្ឋ មិនត្រូវ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ ព្រមទាំង​មិន​ឲ្យ​លេង​ល្បែងស៊ីសង​។ ដោយឡែក រាល់​ការហែក្បួន​ផ្សេងៗ ទាំង​បែប​សាសនា​ឬ​ប្រពៃណី​ដែល​គ្មាន​ការអនុញ្ញាត ក៏​ត្រូវបាន​ហាមឃាត់​ផងដែរ​៕​ ដោយ ៖ កូឡាប

spot_img
×