Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែ​ឃើញ ព្រឺក្បាល​ហ្មង​! រកឃើញ​ផ្នូរ​ចំណាស់​មួយ​មាន​ផ្ទុក​សាកសព Mummy ប្រហែល ៥០ ស្ថិតនៅ​…

spot_img

កាសែតអង់គ្លេស ​independent បាន​ចុះផ្សាយ​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​នេះ អ្នកស្រាវជ្រាវ​បុរាណ​វិទូ​អេ​ហ្ស៊ី​ប បាន​រកឃើញ​ផ្នូរ​បុរាណ​មួយ ដែល​ផ្ទុក​ទៅដោយ​សាកសព​ម៉ាំ​មី (Mummy) ប្រមាណ​ជា ៥០ ។

​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ សព Mummy ដែល​ក្នុង​មានកូន​ក្មេង​ចំនួន ១២ ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​បុរាណ​ឋាន Tuna El-Gebel មាន​ជម្រៅ ៩ ម៉ែត្រ នៅក្នុង​ខេត្ត​វាល​ខ្សាច់ Minya ភាគខាងត្បូង​នៃ​ទីក្រុង Cairo គឺ​បាន​បន្សល់ទុក​តាំងពី​សម័យ​អាណាចក្រ Ptolemaic ដែលមាន​អាយុកាល​តាំងពី ៣០៥-៣០ ឆ្នាំ មុន​គ្រឹ​ស្ត​សករាជ ។​

​ទោះយ៉ាងណា អត្តសញ្ញាណ​របស់​ពួកគេ​នៅតែ​មិនទាន់​ដឹង​នៅឡើយ ប៉ុន្តែ ពួក​អ្នកស្រាវជ្រាវ​បាន​សន្ម​ត់​ថា សាកសព​ទាំងអស់នេះ គឺ​អាចជា​អ្នកកាន់កាប់​មុខតំណែង​សំខាន់ៗ ឬ មាន​កិត្យានុភាព នៅក្នុង​សម័យកាល​នោះ ៕ រក្សា​

spot_img
×