Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់ បើកបរ​ម៉ូតូ​បុក​បុរស​ម្នាក់​កំពុង​ដើរ បណ្ដាលឲ្យ​ស្លាប់​

spot_img

​កណ្ដាល ៖ យុវជន​ម្នាក់​បើក​ម៉ូតូ​បុក​បុរស​កំពុង​ដើរ​បណ្ដាលឲ្យ​រងរបួស​ធ្ងន់ និង​បាន​ដាច់ខ្យល់​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ នៅវេលា​ម៉ោង​១៦​និង​៥០​នាទី ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ព្រែក​តា​ទាវ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល​។​
​មន្ត្រី​នគរបាល​ចរាច​រណ៍​ស្រុក​ស្អាង បានឲ្យដឹងថា ជនរងគ្រោះ​ស្លាប់​មានឈ្មោះ អ៊ុត រុំ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ទាវ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្ដាល (​ជា​អ្នក​ថ្មើរជើង​) ។ ចំណែក​ភាគី​ខាង​ម៉ូតូ​បើកបរ​ដោយ​ឈ្មោះ ហៃ ដា​រិទ្ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ​ស្រក់ ឃុំ​ស្រក់ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៍​ខ្មៅ បឹទ​ស្កុត​ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ចាម 1N-2950 ដោយមាន​អ្នករួមដំណើរ​មនុស្ស​ស្រី​២​នាក់​នៅ​ក្រោយ​ផង​ដែរ​។​

ប្រភព​ដដែល​បន្តថា នៅ​មុនពេល​កើតហេតុ សាក្សី​បាន​ឃើញ​ជនរងគ្រោះ​ខាងលើ បាន​ចុះ​ពីលើ​រថយន្តឈ្នួល រួច​ដើរ​ឆ្លងផ្លូវ​ពី​លិច​ទៅ​កើត ខណៈ​កំពុង​ដើរ​ឆ្លង ក៏​មាន​ម៉ូតូ​មួយគ្រឿង បើកបរ​ដោយ​យុវជន​ខាងលើ រួម​ទាំ​មាន​អ្នករួមដំណើរ​២​នាក់​ពី​ក្រោយ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក៏​ឈប់​មិនទាន់​បាន​បុក​បុរស​រងគ្រោះ​ខាងលើ​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​បុរស​រងគ្រោះ​ដួល​បោក​ក្បាល​ទៅ​នឹង​ផ្លូវ​រងរបួស​ធ្ងន់ ។ ចំណែក​អ្នកបើកបរ​ម៉ូតូ​និង​អ្នករួមដំណើរ​ទទួលរ​ង​របួសស្រាល ។​

ក្រោយពី​មាន​ហេតុការណ៍​កើតឡើង ជនរងគ្រោះ​របួស​ធ្ងន់​ត្រូវ បាន​រថយន្ត​សាមុយ​ដឹកបញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​កោះធំ តែ​ដោយ​សភាព​ធ្ងន់ធ្ងរ​ពេក ជនរងគ្រោះ​ក៏​បាន​បញ្ជូន​បន្ត​ទៅកាន់​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ដើម្បី​សង្គ្រោះបន្ទាន់ តែ​ជា​អកុសល ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់ ខណៈ​ដល់​មន្ទីរពេទ្យ ។​

ចំណែក​អ្នកបើកបរ​ម៉ូត និង​ម៉ូតូ​ត្រូវបាន​នគរបាល​ចរាច​រណ៍​ស្រុក ធ្វើការ​ឃាត់ខ្លួន និង​វាស់វែង រួច​កសាង​ឯកសារ យកមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×