Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​យក​ឧបករណ៍ ទៅ​ឆក់​ត្រី បែរ​ជា​ឆក់​ខ្លួនឯង​ស្លាប់ នៅក្នុង​ស្រែ​មុខផ្ទះ​

spot_img

​ពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់ ដោយ​ឧបទ្ទវហេតុ​យក​ឧបករណ៍​ឆក់ ទៅ​ឆក់​ត្រី​តែ​បែរ​ជា​ឆក់​ខ្លួនឯង​​នៅ​ចំណុច​ក្នុង​ស្រែ​មុខ​ផ្ទះ​របស់​គាត់​ស្ថិតក្នុង​ភូមិ​ចាម​ថ្មី ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​៣​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ។​

តាម​ការ​ឲ្យដឹង​ពី​លោក​ស្លេះ ម៉ាត់ អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម ត្រូវជា​ប្តី​ស្ត្រី​រងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យដឹងថា ជារឿយៗ ប្រពន្ធ​របស់​គាត់ ឈ្មោះ​សឹម មុំ អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម ពេល​គាត់​មិន​នៅផ្ទះ ប្រពន្ធ​តែងតែ​លួច​ឧបករណ៍​ឆក់​ទៅ​ឆក់​ត្រី​នៅតាម​អូរ​ក្បែរ​ផ្ទះ​របស់​ខ្លួន ប៉ុន្តែ​មិន​ដែល​មាន​គ្រោះថ្នាក់​នោះ​ឡើយ ។ គាត់ បាន​ប្រាប់​ប្រពន្ធ​ថា ឈប់​លួច​យក​ទៅ​ឆក់​ទៅ​ព្រោះ ដុំ​ឆក់​នេះ​ប្រសិនបើ​មិន​ចេះ​ប្រើ ប្រយ័ត្ន​ឆក់​ខ្លួនឯង ចៃដន្យ​អាក្រក់ នៅ​ថ្ងៃកើតហេតុ​គាត់ មិន​នៅផ្ទះ លុះ​ត្រឡប់​មកពី​ផ្សារ​វិញ មិន​ឃើញ​ប្រពន្ធ​ក៍​ដើររក​ស្រាប់តែ​ប្រទះឃើញ​ប្រពន្ធ​ខ្លួន​ដេកស្លាប់ ក្នុង​ស្រែ​មុខផ្ទះ ។​

លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈើ​តុំ និង​អាជ្ញាធរ​មូលដ្ឋាន បានឲ្យដឹងថា ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើត​​ហេតុ ពិនិត្យ​និង​សន្និដ្ឋានថា ការស្លាប់​របស់​ជនរ​ង​គ្រោះ​ឈ្មោះ​សឹម មុំ គឺ​បណ្តាលមកពី​រូបគាត់​មិន​ព្រមស្តាប់​តាម​ការណែនាំ​របស់​ប្តី ដែល​ធ្លាប់​ប្រាប់​ប្រពន្ធ​ថា បើ​មិន​ចេះ​ប្រើ​ប្រយ័ត្ន​ឆក់​ខ្លួនឯង​ស្លាប់ ចោល​កូន​៣​នាក់​ឲ្យ​កំព្រា​ម្តាយ សមត្ថកិច្ច​បាន​បន្តថា នេះ​ជា​បទ​ល្មើស​មួយ ដែល​ច្បាប់​បាន​ហាមឃាត់ មិនឲ្យ​ប្រើ​ឧបករណ៍​ឆក់ ដែល​វា​ជា​ករណី​ខុសច្បាប់​ទៅ​នឹង​បទល្មើស​នេសាទ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×