Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ចំណាស់ និង​ការកាត់ក្តី​របស់​ចៅហ្វាយក្រុង ដែល​ចៅក្រម​ស្រុក​ខ្មែរ​គួរ​ពិចារណា​រៀនសូត្រ​តាម​

spot_img

…​រដូវរងារ​ឆ្នាំ ១៩៣៥ ជា​អំឡុង​ពេល​ដែល​សេដ្ឋកិច្ច​អាមេរិក​ធ្លាក់ចុះ​យ៉ាប់យឺន​បំផុត ។ បរិយាកាស​អាប់អួរ​គ្របដណ្តប់​ពេញ​ផ្ទៃ​ក្រុង​ញូវយ៉ក ។​

​នា​រាត្រី​ដ៏​ត្រជាក់​មួយ​ពាក់កណ្តាល​ខែ​មករា ឆ្នាំ ១៩៣៥ សវនាការ​មួយ​ត្រូវបាន​រៀបចំ​នៅ​តំបន់​ក្រីក្រ​បំផុត​មួយ​នា​ទីក្រុង​នេះ ។ ចៅក្រម​ជា​អភិបាលក្រុង​ដែល​ពលរដ្ឋ​ស្រឡាញ់ -​លោក Fiorello Laguardia ហើយ​ចុងចោទ​គឺ​ស្ត្រី​ចំណាស់​ម្នាក់​អាយុ​ប្រមាញ ៦០​ឆ្នាំ ស្លៀក​សម្លៀក​បំពាក់រ​ហែ​ក ប៉ះ​គ្រប់កន្លែង​និង​មាន​ទឹកមុខ​បង្កប់​ដោយ​ទុក្ខព្រួយ ។ ទន្ទឹម​នោះ លើ​ផ្ទៃមុខ​គាត់​ក៏​បង្ហាញឲ្យឃើញភាព​អៀន​ខ្មាស​ព្រោះ​តែ​គាត់​បាន​លួច​…​នំប៉័ង​១​ដុំ​របស់គេ ។​

​លោក Fiorello La Guardia សួរ ៖ “​ជនជាប់ចោទ​! អ្នក​ត្រូវ​គេ​ប្តឹង​ថា បាន​លួច​នំប៉័ង​គេ តើ​ត្រូវ​ដែរឬទេ​?​។​

​អល់ឯក​ក្នុង​ចិត្ត​មួយ​សន្ទុះ​ស្ត្រី​ចំណាស់​ឆ្លើយ ៖ “​ចាស៎​! លោក​តុលាការ​ខ្ញុំ​ពិតជា​លួច​មែន​!” ។​

​ចៅក្រម​សួរ​បន្ត ៖ “​មូលហេតុ​អ្វី​បានជា​លួច​នំប៉័ង អត់ឃ្លាន​ណាស់​មែន​ទេ​? ចាស៎​! ។ ឆ្លើយ​រួច​ស្រី​ចំណាស់​ងើបក្បាលឡើង​សំឡឹង​ចំ​ចៅក្រម រួច​ពោល​យ៉ាង​ម៉ឺងម៉ាត់​ថា ៖ “​ស្ងៀម​! តុលាការ​នឹង​ប្រកាស​សាលក្រម​” ។​

​ចៅក្រម​ងាក​មក​កាន់​ស្រី​ចំណាស់ រួច​ពោល​ខ្លាំងៗ ៖ “​ជនល្មើស​! យើងខ្ញុំ​ត្រូវ​ការបំពេញ​ភារកិច្ច​យ៉ាង​យុត្តិធម៌ ! តាម​ច្បាប់​កំណត់ ។ អ្នក​មាន​ជម្រើស​២​យ៉ាង ៖ ឬ​មួយ​ត្រូវ​ពិន័យ ១០​ដុល្លារ ឬ​ត្រូវ​ឃុំខ្លួន​រយៈពេល​១០​ថ្ងៃ ។ អ្នក​ត្រូវ​ជ្រើសរើស​! ។​”

​ស្រី​ចំណាស់​ប្តូរ​ទឹកមុខ​បង្ហាញ​ការសោកស្តាយ ហើយ​ខ្លោចផ្សា​មែនទែន គាត់​ពោល​ទៅកាន់​ចៅក្រម​ថា ៖ “​លោក​ចៅក្រម​! ខ្ញុំ​បាន​បំពាន​ទោស ខ្ញុំ​សុខចិត្ត​ទទួល​ទណ្ឌកម្ម ។ ប្រសិនបើ​ខ្ញុំ​មាន ១០​ដុល្លារ នោះ​ខ្ញុំ​ពុំ​ទៅ​លួច​នំប៉័ង​គេ​ទេ ។ ខ្ញុំ​សុខចិត្ត​ជាប់គុក ១០​ថ្ងៃ តែ​ចៅៗ​នៅ​តូច ៣​នាក់ របស់ខ្ញុំ តើ​មាន​អ្នកណា​មើលថែ​ទៅ​!? ។​

​អភិបាលក្រុង​សើច​ញឹមៗ លូក​ហោប៉ៅ​ដក​លុយ ១០​ដុល្លារ បោះ​ចូល​ក្នុង​មួក​ដ៏​ល្បីល្បាញ​របស់​គាត់ ។​

“​នេះ ១០​ដុល្លារ លុយ​ពិន័យ អ្នកស្រី​មាន​សេរីភាព​ហើយ​!” ។ និយាយ​ចប់​! ចៅក្រម​បង្វែរ​ចក្ខុ​ផ្តោត​ចំ​មនុស្ស​ទាំងឡាយ ដែល​ចូលរួម​សវនាការ ហើយ​ស្រែក​ខ្លាំងៗ​ថា ៖ “​ឥឡូវ​ដល់​វេន​អ្នក​ទាំងអស់​គ្នា​ម្តង​! ចូរ​យក​លុយ​ម្នាក់ ៥០​សេន លុយ​ពិន័យ​! គឺ​ពិន័យ​ចំពោះ​មិត្ត​មិនចេះ​ឈឺឆ្អាល​របស់​យើង​! ។ ខ្ញុំ​ពិន័យ​ខ្លួនឯង ហើយ​ពិន័យ​អ្នក​ទាំងអស់​គ្នា ព្រោះ​ថា​តើ​យើង​រស់នៅ​បែប​ណា ដែល​ស្រី​ចំណាស់​ម្នាក់​មាន​អាយុ​ស្របាល​នឹង​ឪពុក​ម្តាយ​អ្នក​ត្រូវ​ទៅ​លួច​នំប៉័ង ដើម្បី​ចិញ្ចឹម​ចៅ ! ” ។​

​កែវភ្នែក​អ្នកចូលរួម​បើក​ក្រឡង់ៗ​សំដៅ​ចៅក្រម និង​ជា​អភិបាលក្រុង​ដែល​ពួកគេ​ស្រឡាញ់ ។ បរិយាកាស​ស្ងៀមស្ងាត់ អាច​លឺ​ម្ជុល​១​ដើម ដែល​ធ្លាក់ ។ ក្រោយ​ពី​ភាព​ស្រឡាំងកាំង អ្នកចូលរួម​ទាំងអស់ បាន​ក្រោកឈ​រហើយ​យកលុយ ៥០​សេន មក​ដាក់​ក្នុង​មួក​របស់​អភិបាលក្រុង ។​

​បើ​យក​ហេតុផល​និយាយ​នោះ​រឿងស្រី​ចំណាស់​ត្រូវ​រង​ទណ្ឌកម្ម​ព្រោះ​លួច​នំប៉័ង​គេ មាន​អ្វី​ទាក់ទង​ដល់​អ្នកដទៃ ។ ប៉ុន្តែ​ច្បាស់​ណាស់​អភិបាលក្រុង និង​ជា​ចៅក្រម​រូប​នោះ បាន​លើក​ច្បាស់​ថា ៖ “​នេះ​ជា​លុយ​សម្រាប់​ទូទាត់​នឹង​ភាពសោះអង្គើយ មិនចេះ​ឈឺឆ្អាល​និង​ជនរួមជាតិ​ដូចគ្នា​!” ។​

​ត្រឹមនេះ​បាន​ហើយ ! តើ​អស់លោក​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​? ។ តែ​ក៏​ព្រោះ​វា​ខុស​វា​ខ្សោយ​…​តើ​អស់លោក​ដឹង​ទេ​!?

​ល្មម​យល់ដឹង​ក្នុង​ជំនឿ​ថា​នឹង​ទទួលបាន​យុត្តិធម៌​ហើយ​ធ្វើឲ្យ​ប្រសើរឡើង ។ ពិសេស​បង្ក​ឱកាស​ឲ្យ​ពលរដ្ឋ​ក្រីក្រ រងគ្រោះ ឬ​ឲ្យតែ​រង​ភាពអយុត្តិធម៌​គេរ​ត់​រក​…​តុលាការ ចៅក្រម ៕ ចន្ទ្រា​

spot_img
×