Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាណិត​ណាស់​! បុគ្គលិក​ស្រី​ធ្វើការ​នៅ​ជញ្ជឹង​ថ្លឹង​ឡាន លួច​​ខំ​ញញឹម​ទាំង​ទឹកភ្នែក បន្ទាប់​ត្រូវ​អ្នកដំណើរ​នាំគ្នា​ជេរ​ស្តី​ឲ្យ​ធ្ងន់ៗ ព្រោះតែ​… (​វីដេអូ​)

spot_img

​វី​ដេ​មួយ​កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​ជាខ្លាំង និង​ត្រូវបាន​ចែករំលែក​តៗ​គ្នា​ជាច្រើន នៅលើ​បណ្តាញ​សង្គម​ចិន បានបង្ហាញ​ឲ្យ​ឃើញ​នារី​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​កន្លែង «​ជញ្ជីង​ថ្លឹង​ឡាន​» មួយកន្លែង លួច​សម្ងំ​យំ​តែឯង នៅតែ​ទប់​ញញឹម​ហាក់ដូច​គ្មាន​រឿង​អ្វី​កើតឡើង ដែល​មើលទៅ​ពិតជា​គួរ​ឲ្យ​អាណិត​ខ្លាំងណាស់ ។​

​បើ​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ បុគ្គលិក​ស្រី​ម្នាក់​មកពី​ខេត្ត Guizhou បាន​ទៅ​ជួយ​រុញ​រថយន្ត​ខូច​១​គ្រឿង​ចាក​ចេញពី​កន្លែង​ជញ្ជីង ដែល​បង្ក​ឲ្យ​មានការ​កកស្ទះ​ការធ្វើដំណើរ ។ អ្នកដំណើរ​ដែល​កំពុង​ឈប់​រថយន្ត​បន្តកន្ទុយ​គ្នា​ក្នុង​ជួរ​រង់ចាំ បាន​មាន​ការមិន​ពេញចិត្ត រហូត​នាំគ្នា​ស្ទុះ​ទៅ​ជេរ​ស្តី​ឲ្យ​នាង​កប់ៗ​មាត់​តែម្តង ដោយ​ពុំបាន​គិតពី​ហេតុផល​នេះ​ទេ ។​

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​បានសរសេរថា​៖ «​ខ្ញុំ​យំ​តាម​ហើយ ខណៈ​បាន​មើល​វីដេអូ​នេះ ។ ខ្ញុំ​ក៏​ធ្លាប់មាន​បទពិសោធន៍​ដូចគ្នានេះដែរ ។ ជីវិត​មិន​ងាយស្រួល​ទេ​» ។ អ្នកខ្លះ​ទៀតថា​៖ «​ខ្ញុំ​ពិតជា​អាណិត​នាង​ខ្លាំងណាស់ នៅពេល​ឃើញ​នាង​យំ​បែបនេះ ។ ជីវិត​គឺ​លំបាក​ណាស់ ។ សូម​បង្ហាញ​សេចក្តី​សប្បុរស និង​ការយោគយល់​គ្នា​ទៅវិញទៅមក​ផង​» ៕ រក្សា​

spot_img
×