Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​អ្នកជិះ​កង់​ដើម្បី​សុខភាព និង​ការអភិវឌ្ឍ ប្រចាំ​ខេត្ត​ស្វាយរៀង ជិះ​កង់​ចេញ​ពី​រង្វង់​មូល​ក្បាល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន តាម​ផ្លូវជាតិ​លេខ ៦​អា ឆ្នោះទៅ​កាន់​វិមាន​នយោបាយ​ឈ្នះ​ឈ្នះ​

spot_img

ខេត្ត​ស្វាយរៀង​ ៖ ​លោក កឹង ឃ​ន ជា​ប្រធាន​សមាគម​អ្នកជិះ​កង់​ដើម្បី​សុខភាព និង​ការអភិវឌ្ឍ ប្រចាំ​ខេត្ត​ស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃ ១៤​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃ​០៣-០២-២០១៩ បាន​ផ្តួចផ្តើម​គំនិត​អោយ​សមាជិក​ក្រុម​ជិះ​កង់ នៃ​សមាគម​​អ្នកជិះ​កង់​ដើម្បី​សុខភាព និង​ការអភិវឌ្ឍ ប្រចាំ​ខេត្ត​ស្វាយរៀង​បាន​ធ្វើដំណើរ​ដោយ​បាន​ជិះ​កង់​ចេញ​ពី​រង្វង់​មូល​ក្បាល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វា​) តាម​ផ្លូវជាតិ​លេខ ៦​អា ឆ្នោះទៅ​កាន់​វិមាន​នយោបាយ​ឈ្នះ​ឈ្នះ (​ប្រវែង​ទៅដល់ ២២ គីឡូម៉ែត្រ និង​ត្រឡប់មកវិញ ២២ គីឡូ​មែត្រ​) ដើម្បី​ទស្សនា​វិមាន​ឈ្នះ​ឈ្នះ ដែល​ជា​សំណង់​ដែល​បាន​បង្ហាញ អំពី​ប្រវត្តិសាស្ត្រ​នៃ​ការតស៊ូ​រំដោះជាតិ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋុមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក កឹង ឃ​ន ប្រធាន​សមាគម ក្រុម​អ្នក​ជិះ​កង់​ដើម្បី​សុខភាព និង​ការអភិវឌ្ឍ ប្រចាំ​ខេត្ត​ស្វាយរៀង​ធ្លាប់បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៍មាន​ឱ្យដឹងថា ៖ នាពេល​បច្ចុប្បន្ន​នេះ​សមាគម ក្រុម​អ្នក​ជិះ​កង់​ដើម្បី​សុខភាព និង​ការអភិវឌ្ឍ ប្រចាំ​ខេត្ត​ស្វាយរៀង​

​មាន​សមាជិក​ជិត​២០០​នាក់ ដោយ​បាន​នាំគ្នា​ជិះ​កង់​ហាត់ប្រាណ​ដើម្បី​សុខភាព​ជា​រៀងរាល់​ព្រឹក​មាន​រយៈពេល​២​ម៉ោង ដោយ​ចាប់ផ្តើម​ពី​ម៉ោង​៤​ទៀប​ភ្លឺ រហូតដល់​ម៉ោង​៦​ព្រឹក​។​

​លោក ប្រធាន​សមាគម ក្រុម​អ្នក​ជិះ​កង់​ដើម្បី​សុខភាព និង​ការអភិវឌ្ឍ ប្រចាំ​ខេត្ត​ស្វាយរៀង​បានឱ្យដឹង​ទៀត​ថា ៖ ក្នុង​រយៈ​២​ម៉ោង​នេះ​ជា​មធ្យម​ជិះ​កង់​បាន​ចម្ងាយ​ផ្លូវ​ចាប់ពី ៤០​គីឡូម៉ែត្រ​ទៅ​ជាង​៥០​គីឡូម៉ែត្រ​គឺ​ជិះ​កង់ តាម​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​ស្វាយរៀង​ហើយ​នា​ពេល​ខ្លះ​ក្រុម​អ្នកជិះ​កង់​ក៏​បាន​នាំគ្នា​ជិះ​កង់​ទៅ​តាម​បណ្តា​ក្រុង​-​ស្រុក​ផ្សេងៗ​ទៀត​ផង​ដែរ​តួយ៉ាង​ដូចជា ក្រុង​បាវិត ស្រុក​រមាស​ហែក ស្រុក​ស្វាយជ្រំ ស្រុក​កំពង់រោទិ៍ ស្រុក​រំដួល និង​ក៏​ធ្លាប់​ជិះ​កង់​ទៅ​ដល់​ស្ពាន​អ្នក​លឿង​ខេត្តព្រៃវែង​ដែល​មាន​ចម្ងាយ​ផ្លូវ រហូតដល់​ទៅ​ជាង​៦០​គីឡូម៉ែត្រ​ថែមទៀត​ផង ហើយ​សម្រាប់​សំលៀកបំពាក់​វិញ គឺ​២​ពណ៌​ក្នុង​សមាជិក​ម្នាក់ៗ​មាន​សំលៀកបំពាក់​អាវ​៣​កំប្លេរ មានព័ត៌​លឿង​២​កំប្លេរ សំរាប់​ពាក់​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សៅរ៍ ដោយឡែក​សំរាប់​ថ្ងៃអាទិត្យ​វិញ​គឺ​អាវ​ពណ៌​ស្លា​ទុំ​។​

​ដោយឡែក​សមាជិក​ក្រុម​អ្នកជិះ​កង់​ដើម្បី​សុខភាព និង​ការអភិវឌ្ឍ ប្រចាំ​ខេត្ត​ស្វាយរៀង​បានឱ្យ​ដឹង​ផង​ដែរ​ថា ៖ នៅពេល​ដែល​ជិះ​កង់​មក​ដល់​វិមាន​ឈ្នះ​ឈ្នះ​បើ​និយាយ​ពី​បរិយាកាស​ពេលទៅដល់​វិមាន​ឈ្នះ​ឈ្នះ គឺ ទេសភាព​ស្អាត ការរៀបចំ​បាន​ស្អាត មាន​សណ្តាប់ធ្នាប់​ល្អ រឺឯ​ទឹកចិត្ត​សមាជិកសមា​គ​មន​អ្នកជិះ​កង់ គឺ​រីករាយ សប្បាយចិត្ត អារម្មណ៍​ស្រស់ថ្លា និង​បាន​សំដែង​ការ​កោតស្ញប់ស្ញែង​ចំពោះ​ស្នាដៃ និង​វីរៈភាព​នៃ​ការតស៊ូ​ដឹកនាំ​ប្រទេស​របស់​សម្តេច​តេជោ​។​

​សូមបញ្ជាក់​ផងដែរ​ថាៈ​សមាគម ក្រុម​អ្នក​ជិះ​កង់​ដើម្បី​សុខភាព និង​ការអភិវឌ្ឍ ប្រចាំ​ខេត្ត​ស្វាយរៀង ត្រូវបាន​រដ្ឋបាលខេត្ត​ស្វាយរៀង​ធ្វើការ​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៩​នេះ ក្រោយពេល​ដែល​ក្រុម​អ្នកជិះ​កង់​បាន​នាំគ្នា​ជិះ​កង់​ហាត់​ប្រាណ​​ជា​រៀងរាល់​ព្រឹក​អស់​រយៈពេល​ប្រហែល​២​ឆ្នាំ​កន្លងមកហើយ ៕ ដោយ ៖ វ៉ៃកូ​

 

spot_img
×