Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរឆក់​ទូរស័ព្ទ​បាន​ហើយ រត់​ចូល​ខុន​ដូរ​ឡើង​ដល់​ជាន់​ទី​៧​ លោតចុះមក​ខាងក្រោយ បណ្តាលឲ្យ​ស្លាប់​

spot_img

​ភ្នំពេញ ៖ យុវជន​សង្ស័យ​២​នាក់ ឆក់​ទូរស័ព្ទ​ស្ត្រី​ជនបរទេស​ដែល​ជិះ​ម៉ូតូ​រ៉ឺម៉ក​កង់​បី តែ​មិនបាន​សំរេច​ដោយ​ផ្អើល​ឆា​ឡា​ជន​សង្ស័​យ​ផ្ដួល​ម៉ូតូ​រត់គេច​តែ​ម្នាក់​ចាប់បាន​នៅ​កន្លែងកើតហេតុ ចំណែក​ម្នាក់​ទៀត​រត់​ចូល​ខុន​ដូរ​ឡើងដល់​ជាន់​ទី​៧ លោត​ចុះ​មក​ខាងក្រោយ​ទើរ​លើ​ដំបូលផ្ទះ​ស័ង្កសី បណ្តាលឲ្យ​ក្អួត​ហូរ​ឈាម​ខ្លាំងពេក​ស្លាប់​នៅ​កន្លែងកើតហេតុ បង្ក​ការភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ ២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​៣C តាមផ្លូវ​១២៣ ក្រុម​៩ ស្ថិតនៅ​ភូមិ​២ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​

​ជនសង្ស័យ​ឈ្មោះ ផល ព្រួញ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ព្រែក​ព្នាយ ខណ្ឌ​ព្រែក​ព្នាយ​រាជធានី​ភ្នំពេញ​បាន​ឆ្លើយ​សារភាព​ខ្លួន​ជា​អ្នក​អង្គុយ​ខាងក្រោយ​ហើយ​មិត្ត​ភ័ក្ត្រ​ប្រុស​ជា​អ្នកបើក​ម៉ូតូ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ម៉ាក​ស៊ុយ​ស៊ូ​គីនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​១HL-៣៩៩៣​ឈ្មោះ អា​យួន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មិន​ស្គាល់​ទីលំនៅ​ទី​ដោយ​មុន​កើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​ដើរ​លេង​លុះ​មកដល់​ផ្លូវ​៤៣២​ក្នុង​ទិសដៅ​ពី​ជើង​មក​ត្បូង​ហើយ​ក៏​ឃើញ​ស្ត្រី​ជនបរទេស​ម្នាក់​អង្គុយ​ក្នុង​កង់​បី​ដៃ​កាន់​ទូរស័ព្ទ​មិន​ស្គាល់​ម៉ាក​អ្នកបើក​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​តែ​មិន​សំរេច​ទេ​ដោយ​អ្នក​បើក​កង់​បី​និង​ជនបរទេស​ស្រែក​ផ្អើល​ឆា​ឡា​ភ័យ​ពេក​ផ្ដួល​ម៉ូតូ​បំណង​រត់​តែ​ខ្លួន​ប្រជាពលរដ្ឋ​ចាប់បាន​ភ្លាមៗ​តែម្ដង ហើយ​អ្នក​ដែល​ឆក់​រត់ចោល​ម៉ូតូ​ក្រោយ​មក​ក៏​សមត្ថកិច្ច​នាំ​ខ្លួន​មក​អធិការដ្ឋាន​ខណ្ឌ​ចំការមន ។​

​សមត្ថកិច្ច​បន្ត​មាន​ជនសង្ស័យ​ម្នាក់​ស្លាប់​រត់​គេច​ឡើង​ខុន​ដូរ​ដល់​ជាន់​ទី​៧​លាត​ចុះមក​ទើរ​លើដំបូល​ស័ង្កសី​ផ្ទះ​លេខ​៣C តាមផ្លូវ​១២៣ សង្កាត់​បឹងត្របែក បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ស្ត្រី​ជនបរទេស​មិន​សម្រេច ហើយ​យោង​តាម​ចំលើយ​ជនសង្ស័យ​ម្នាក់​ដែល​រួម​ដំណើរ​ធ្វើ​សកម្មភាព​ឆក់​ជាមួយគ្នា​ហើយ​ធ្វើ​ការឃាត់ខ្លួន​ពី​បទ​ឆក់​ទូរស័ព្ទ​និង​ដកហូត​សម្ភារ​:​ម៉ូតូ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ម៉ាក​ស៊ុយ​ស៊ូ​គីនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១HL៣៩៩៣ និង​កសាង​សំណុំរឿង​បញ្ជូលទៅ​កាន់​តុលាការ​ចំណែកជ​ន​សង្ស័យ​ដែល​ស្លាប់​រងចាំ​នគរបាល​ការិយាល័យ​បច្ចេកទេស​កោសល្យវិច្ច័យ​ស្នងកា​ររាជធានី​ភ្នំពេញ​ចុះមកពិនិត្យ​សពនិង​យក​តំកល់​នៅ​វត្ត​ដើម្បី​ស្វែងរក​ក្រុមគ្រួសារ​សព​ជា​ក្រោយ​ទៀត ៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×