Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធ​កាប់​ប្តី​ស្លាប់ រឿង​ប្រពន្ធ​សុំ​លែងលះ​ប្ដី ដោយសារ​ម្ដាយ​ខាង​ប្រុស មិន​ពេញចិត្ត​ទៅ​នឹង​ប្រពន្ធ​

spot_img

ខេត្តសៀមរាប ៖ ប្រពន្ធ​សុំ​លែងលះ​ប្ដី ដោយសារ​ម្ដាយ​ខាង​ប្រុស មិន​ពេញចិត្ត​ទៅ​នឹង​ប្រពន្ធ ទើប​មាន​ទំនាស់​ក្នុង​គ្រួសារ​ចេះ​តែ​កើត​ឡើង ដោយ​ប្រពន្ធ​បាន យក​កាំបិត​បុ័ង​តោ កាប់​លើ​ប្តី​ដែល​ជា​មន្ត្រី​យោធា បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​ជនរងគ្រោះ​ឈ្មោះ​ឆេង អាយុ​២៤​ឆ្នាំ មុខរបរ​ជា​យោធា នៅ​វរ​សេនា​តូច​បញ្ជូន​សារ​កងពលធំ​អន្តរាគមន៍​លេខ​២ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ​បេង សុខ​លាភ អាយុ​១៩​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន ព្រោះ​នាង​ឃាតករ​មិន​បាន​គេចខ្លួន​។​

​មន្ត្រី​មូលដ្ឋាន​បាន​បន្តថា មូលហេតុ​ផ្ដើមចេញពី​ប្រពន្ធ​សុំ​លែងលះ តែ​ប្ដី​មិន​ព្រម​។ នៅ​ពេល​ប្រពន្ធ​បម្រុង​នឹង​ចាកចេញ​ពី​ផ្ទះ ប្ដី​បាន​និយាយថា បើ​ទៅ​បង​សុំ​បន្សល់​ទុក​ស្នាក​ស្នាម​សិន​។ បន្ទាប់មក​ក៏​មាន​អំពើហិង្ស​កើតឡើង ។ ការ​ដែល​ប្រពន្ធ​សុំ​លែងលះ​ប្ដី​បែប​នេះ ដោយសារ​ម្ដាយ​ខាង​ប្រុស មិន​ពេញចិត្ត​ទៅ​នឹង​ប្រពន្ធ​ខ្លួន ទើប​មាន​ទំនាស់​ក្នុង​គ្រួសារ​ចេះ​តែ​កើត​ឡើង​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×