Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល​ប្រកាសថា នឹង​ព្យាបាល​ជំងឺមហារីក​បាន​ក្នុង​អំឡុង​ពេល​តែ​…១​ឆ្នាំ​ទៀត ប៉ុណ្ណោះ !

spot_img

​តាម​កាសែត Jerusalem Post ចេញផ្សាយ​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ ២០១៩​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល​ប្រកាសថា គេ​នឹង​មាន​វិធីសាស្ត្រ​ព្យាបាល​ជំងឺមហារីក​នៅ​ឆ្នាំ ២០២០ ខាងមុខនេះ ។​

​វិធីសាស្ត្រ​ថ្មី​នេះ កំពុង​ត្រូវបាន​ស្រាវជ្រាវ​ដោយ​ក្រុមហ៊ុន Accelerated Evolution Biotechnologics ក្រោម​ការដឹកនាំ​ដោយ​នាយក​ប្រតិបត្តិ​លោក​បណ្ឌិត Ilan Morad ។​

​លោក Dan Aridor ប្រធាន​ក្រុមប្រឹក្សា​អភិបាល​ក្រុមហ៊ុន​ឲ្យដឹង​ថា ៖ “​យើងខ្ញុំ​ជឿជាក់​ក្នុង​ឆ្នាំ​ខាង​មុខ​នឹង​បង្ហាញ​អំពី​វិធីសាស្ត្រ​ព្យាបាល​យ៉ាង​សុ​ក្រិត​ចំពោះ​ជំងឺមហារីក​” ។ លោក​ពោល​បន្ត ៖ “​វិធីសាស្ត្រ​ព្យាបាល​របស់​យើងខ្ញុំ​នឹង​មាន​ប្រសិទ្ធភាព​តាំងពី​ថ្ងៃ​ដំបូង ហើយ​វា​អូសបន្លាយ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ព្រមទាំង​គ្មាន ឬ​មាន​ប្រតិកម្ម​បន្ទាប់បន្សំ​តិចតួច ហើយ​តម្លៃ​ព្យាបាល​ថោក​ជាង​តម្លៃ​ព្យាបាល​ទាំងឡាយ​បច្ចុប្បន្ន​ច្រើនណាស់ ។​

​លោក​បង្ហើប​ប្រាប់ថា វិធីសាស្ត្រ​ព្យាបាល​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ​ហៅថា Mutato គឺជា​ការ​គួបផ្សំ​រវាង​បណ្តា “Peptit” ផ្តោត​សំដៅលើ​កោសិកា​មហារីក​គួបផ្សំ​នឹង​ឱសថ​ពិសេស​ម្យ៉ាង​កម្ទេច​កោសិកា​ដ៏​សាហាវ​នេះ​ចោល ។​

​លោក Morad សង្កត់ធ្ងន់​ថា ៖ វិធីសាស្ត្រ​ព្យាបាល​នឹង​អនុវត្ត​តាម​ស្ថានភាព​របស់​អ្នកជំងឺ​ម្នាក់ៗ និង​ប្រភេទ​មហារីក​ដែល​ពួកគេ​កំពុង​ប្រឈម ។​

​ពិត​ជា​ព័ត៌មាន​គួរ​ឲ្យ​រីករាយ​មែន​!

spot_img
×