Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្នាក់ងារ​សារព័ត៌មាន​បាត់ដំបង ​ប៉ុស្តិ៍​ប្រចាំ​ខេត្ត​ក្រចេះ​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ​១​ក្រុម​ស្ទាក់​វាយ​បណ្តាលឱ្យ​ស្លាប់​

spot_img

ខេត្ត​ក្រចេះ​៖ ជនរងគ្រោះ​ដែល​ភ្នាក់ងារ​សារត៍​ពិមាន បាត់ដំបង​ប៉ុស្តិ៍​ម្នាក់​ត្រូវបាន​ក្រុម​ជនដៃដល់​១​ក្រុម​ស្ទាក់​វាយ​ធ្លាក់​ពីលើ​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​នៅ​កន្លែង នៅ​ចំណុច​ផ្លូវកែង​៨៨ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ កាលពី​វេលា​ម៉ោង​០០​និង​១០​នាទី​ឈានចូល​ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​

​ជនរងគ្រោះ​ឈ្មោះ សន ឬ​ទ្ធី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ ស្នាក់នៅ​ឃុំ​ស្នួល ស្រុក​ស្នួល​ខេត្ត​ក្រចេះ ​ជា​ភ្នាក់ងារ​សារព័ត៌មាន​បាត់ដំប​ង​ប៉ុស្តិ៍​។​
​បើ​តាម​សេចក្ដីរាយការណ៍​ពី​កន្លែងកើតហេតុ បាន​និយាយថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​មាន​គ្នា​បី​នាក់​នាំគ្នា​ជិៈ​ម៉ូតូ​ទៅ​រាំ​លេង​​ធុងបាស់ នៅ​ចំណុច​គី​ឡូ​៩០ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល​ខេត្តក្រចេះ​លុះដល់​ម៉ោង​កើតហេតុ ពួកគេ​បាន​ឡើង​ជិះ​ម៉ូតូ បំណង​វិលត្រឡប់​មក​ផ្ទះ​វិញ​។​ដោយ​ឈ្មោះ នី ធី​រ៉ា ជា​អ្នក​ឌុប និង​ឈ្មោះ ប៉ែ នៅ​កណ្ដាល ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ សន ឬ​ទ្ធី ជិះ​ពីក្រោយ​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​លេចមុខ​ក្រុម​ជនដៃដល់ ស្ទាក់​ចាំ​វាយ​និង​យក​ដុំថ្ម​មក​គប់​លើ​ពួកគេ​
​បណ្ដាលឲ្យ​ជនរងគ្រោះ ដែល​អង្គុយ​ខាងក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​នាំគ្នា​ព្រួត​វាយ​រហូត​ដល់​ស្លាប់​នៅ​កន្លែង​តែ​ម្ដង​។ ក្រោយ​កើតហេតុ​ក្រុម​ជនដៃដល់​បាន​រត់គេច​បាត់ ចំណែក​ជនរងគ្រោះ​ស្លាប់​នៅ​ចិញ្ចើមផ្លូវ​ជាប់​ព្រៃ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​តាម​ចាប់​ក្រុម​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

   

spot_img
×