Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម និង​ថៃ​នាំចូល​បន្លែ​ចូល​កម្ពុជា ដែល​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ថា កសិករ​កម្ពុជា​យើង ខ្វះ​នូវ​ទុន សម្ភារៈ និង​បច្ចេកទេស​

spot_img

បាត់ដំបង ៖ អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែង​ប្រាប់​កសិក​រថា សព្វថ្ងៃនេះ ប្រទេស​កម្ពុជា​បាន​នាំចូល​បន្លែ ដែល​គ្មាន​សុវត្ថិភាព ពី​ប្រទេស​ជិតខាង ជាពិសេស​វៀតណាម និង​ថៃ ដែល​ធ្វើឲ្យ​បញ្ហា​នេះ ឆ្លុះបញ្ចាំង​ឲ្យឃើញ​ថា កសិករ​កម្ពុជា​យើង ខ្វះ​នូវ​ទុន សម្ភារៈ និង​បច្ចេកទេស ក្នុង​ការផលិត និង​ព័ត៌មាន​ទីផ្សារ ។​

​ក្នុង​ពិព័រណ៍​ផ្សា​ណាត់​បន្លែ​សុ​វត្តិភាព និង​ផលិតផល​សុវត្ថិភាព​នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ ២០១៧ លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា គោលបំណង​នៃ​ការរៀបចំ​ពិព័រណ៍​នេះ ឡើង​គឺ ជួយ​សម្របសម្រួល​ទីផ្សារ​ជូន​កសិករ ជា​អ្នក​ផលិត និង​ជួយ​សម្របសម្រួល​ដល់​ប​ង​ប្អូន​ជា​អ្នក​បរិភោគ មាន​ទីកន្លែង​សម្រាប់​លក់ និង​ទិញ​បន្លែ ដែល​ធានា​ថា​គ្មាន​សារធាតុ​គីមី​ពុល ។​

​លោក អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើ និង​លើកទឹកចិត្ត ដល់​បងប្អូន​កសិករ​ដែល​ដាំ​បន្លែ ទាំងអស់​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់ ដាំ​បន្លែ​តាម​បទដ្ឋាន​បច្ចេកទេស និង​រក្សា​នូវ​សច្ចៈ​ភាព មិន​លួច​ប្រើប្រាស់​នូវ​សារធាតុ​គីមី​ពុល ខុស​លក្ខណៈ​បច្ចេកទេស ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខាភាព​អ្នក​បរិភោគ និង​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ មន្ត្រីរាជការ ជួយ​គាំទ្រ​នូវ​ផលិតផល​កសិករ​យើង ជា​ពិស​សេស​បន្លែ​សុ​វត្តិភាព​គ្មាន​ជាតិគីមី​ពុល​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×