Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៥ ខែមករា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ មនុស្ស​ល្អប្រសើរ ។ អ្នកមាន​អារម្មណ៍​សុភមង្គល​ពេល​នៅក្បែរ​ខ្លួន​មាន​មនុស្ស​យល់ចិត្ត​អាច​ចែករំលែក​បាន​គ្រប់​រឿង ។ បុព្វហេតុ​ក៏​នឹងនរ​ពុំមាន​បញ្ហា​អ្វី​គួរ​ឲ្យ​បារម្ភ ។ ប៉ុន្តែ​ថ្ងៃនេះ​អ្នក​មិនត្រូវ​ចាយ​ធំ​លើ​ការទិញ​របស់​មិនចាំបាច់ ប្រាក់​ដែល​រកបាន​ត្រូវ​សន្សំទុក​បង្ការ​ពេល​ខ្វះខាត​មិនដឹង​ទៅ​ខ្ចី​អ្នកណា ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៣,៧​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ទឹកសមុទ្រ , ស ។ ឆ្នាំ​អ្នកយក​អាសា រកា , វក , ម្សាញ់ ។​

​ឆ្នាំឆ្លូវ ៖ អ្នក​ពុំបាន​សម្រាក​ដោយ​នៅតែរ​វល់​ដោះស្រាយ​ការងារ ។ ទោះបី​រឿងនេះ​ជួយ​ឲ្យ​អ្នក​ស្ថិតក្នុង​ចំណាប់អារម្មណ៍​ពិសេស​របស់​ថ្នាក់លើ តែ​អាចធ្វើ​ឲ្យ​គ្រួសារ​រកាំរកូស​នឹង​គ្នា ។ អ្នក​ត្រូវ​យកចិត្តទុកដាក់​ច្រើនជាង​ដល់​បញ្ហា​សុខភាព បរិភោគ​ឲ្យ​ទៀងពេល ព្រោះ​អាច​ជួប​បញ្ហា​រំលាយ​អាហារ ធ្ងន់ធ្ងរ​ជាង​គឺ​ឈឺក្រពះ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៩​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , កុរ ។​

​ឆ្នាំខាល ៖ មនោសញ្ចេតនា​ប្តី​ប្រពន្ធ​រង្គោះរង្គើរ ងាយ​មានទំនាស់​ឈ្លោះប្រកែក​គ្នាច្រើន ។ អ្នក​ត្រូវ​នឹងនរ​ដោះស្រាយ​រាល់​បញ្ហា​កំពុង​ជួបប្រទះ ។ តែ​ផ្ទុយ​មកវិញ​អ្នក​មិនចាំបាច់​ខ្វាយខ្វល់​ពី​បញ្ហា​លុយកាក់ ។ អ្នកមាន​បន្ថែម​ប្រភព​ចំណូល​ក្នុងថ្ងៃនេះ ។

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៦​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា មមែ , ចរ , កុរ ។​

​ឆ្នាំថោះ ៖ អ្នក​ងាយ​កើតមាន​កំហុស​ពិបាក​ចៀសផុត​ក្នុង​ការងារ ។ នេះ​ក៏​អាច​ដោយសារ​អារម្មណ៍រ​បស់​អ្នក​មិន​ប្រមូលផ្តុំ​ល្អ ។ មនោសញ្ចេតនា ក៏​មិនល្អ​ប្រសើរ , អ្នក​ទាំង​២ មានការ​ខ្វែងគំនិត​គ្នាច្រើន ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៧​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ទឹកសមុទ្រ , ខ្មៅ ។ ឆ្នាំ​អ្នកយក​អាសា ចរ , កុរ , មមែ ។​

​ឆ្នាំរោង ៖ ថ្ងៃនេះ​អ្នកមាន​ភាព​សោមនស្ស​រីករាយ​ច្រើន​អំពី​រឿង​មនោសញ្ចេតនា ។ គ្រួសារ​ចុះសម្រុង កក់ក្តៅ រួមគ្នា​សប្បាយ​ទទួល​ឆ្នាំ​ថ្មី ។ ការងារ​ប្រព្រឹត្តទៅ​ដូច​ធម្មតា ពុំមាន​បញ្ហា​អ្វី​គួរ​ឲ្យ​បារម្ភ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ២,៦​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ទឹក​លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា រកា , ចរ , វក ។​

​ឆ្នាំម្សាញ់ ៖ ថ្ងៃ​ដើម​សប្តាហ៍​នេះ​ពុំមាន​រឿង​អ្វី​ត្រូវ​ខ្វាយខ្វល់ ។ អ្នក​អាច​នឹង​បន្ថែម​ប្រភព​ចំណូល​ក្នុងថ្ងៃនេះ ។ លុយកាក់​ធូរធារ តែ​ពុំ​ត្រូវ​ខ្ជះខ្ជាយ​ធ្វើ​អ្វី​ក៏ត្រូវ​គិតដល់​អនាគត ប្រសិនជា​មិន​ដូច្នោះ​ទេ​ពេល​ខ្វះខាត ពុំ​ដឹង​ទៅរក​ខ្ចីបុល​អ្នកណា ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៣,៩​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ទឹក​ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា រកា , ឆ្លូវ , វក ។​

​ឆ្នាំមមី ៖ លាភ​ចូល​ហូរហែរ ពុំ​ចាំបាច់​បារម្ភ​ពី​ការខ្វះខាត ។ បុព្វហេតុ​រីកចម្រើន គ្រប់យ៉ាង​សុទ្ធតែ​ដំណើរការ​ទៅដោយ​រលូន ។ ប៉ុន្តែ​ផ្ទុយ​មកវិញ​រឿង​មនោសញ្ចេតនា​បែរជា​មាន​ភាព​សោះកក្រោះ​នឹង​គ្នា ងាយ​មានរឿង​យល់ច្រឡំ​គ្នា ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , ខាល ។​

​ឆ្នាំមមែ ៖ ការងារ​ល្អប្រសើរ អ្នកធ្វើ​អ្វី​ក៏​ម៉ត់ចត់ មានការ​ទទួលខុសត្រូវ ។ ប្រការនេះ​ធ្វើ​ឲ្យ​គ្រប់គ្នា​នៅ​ជុំវិញខ្លួន​ជឿជាក់ និង​ពឹងពាក់​អ្នក​យ៉ាងច្រើន ។ ប៉ុន្តែ​អាច​ដោយ​សារភាព​ចិត្តល្អ​របស់ខ្លួន បែរជា​ត្រូវ​គូស្នេហ៍​មិន​ពេញចិត្ត យល់ច្រឡំ​ថា​មានបំណង​ទាក់ទង​អ្នកផ្សេង ។ ចូរ​រក្សា​គម្លាត​បន្តិច​ជាមួយ​មនុស្ស​ខុស​ភេទ​គ្នា ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៦​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ទឹកក្រូច , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា កុរ , ថោះ , មមី ។​

​ឆ្នាំវក ៖ ការងារ​អំណោយផល​ល្អ​បំផុត អ្នក​មានឱកាស​បង្ហាញ​ស្នាដៃ​នឹង​សមត្ថភាព​ច្នៃប្រឌិត​បំពេញចិត្ត​ថ្នាក់លើ​រហូត​ទទួលបាន​ការសរសើរ​មិន​ដាច់​ពី​មាត់ ។ លុយកាក់​ធូរធារ , អ្នកចេះ​ក្តាប់​ឱកាស​រកប្រាក់​បាន​យ៉ាងច្រើន​ក្នុងថ្ងៃនេះ ។ ប៉ុន្តែ​ក៏ត្រូវ​ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ២,៥​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​លឿង , ស ។ ឆ្នាំ​អ្នកយក​អាសា ជូត , រោង , រកា ។​

​ឆ្នាំរកា ៖ ថ្ងៃនេះ​សមស្រប​សម្រាប់​ការបង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​ដែល​អ្នក​ប៉ង​យក​ជា​គូគាប់ អ្នកនឹង​ទទួលបាន​ការឆ្លើយតប​យ៉ាង​ពេញចិត្ត ។ ការប្រឹងប្រែង​លះបង់​ក្នុង​ការងារ​របស់​អ្នក​ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ អ្នក​រួម​ការងារ​ស្រឡាញ់​រាប់អាន ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៣,៨​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​លឿង , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , ឆ្លូវ , រោង ។​

​ឆ្នាំចរ ៖ អ្នកមាន​អារម្មណ៍​កក់ក្តៅ​បេ​ល​បាន​ជួបជុំ​សាច់ញាតិ​ក្នុង​គ្រួសារ ។ នាឱកាស​ចូលឆ្នាំថ្មី ។ ប៉ុន្តែ​ក្នុងថ្ងៃនេះ​អ្នក​ត្រូវ​ប្រយ័ត្ន​បញ្ហា​លុយកាក់ ។ កុំ​ជឿ​សម្តី​លួងលោម​របស់​អ្នកដទៃ ដោយ​ទិញ​របស់​មិន​សក្តិសម អ្នកនឹង​ស្តាយក្រោយ​បំផុត ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 7h-3h ។ ពណ៌​ត្នោត , ស ។ ឆ្នាំ​អ្នកយក​អាសា ខាល , មមី ។​

​ឆ្នាំកុរ ៖ អ្នកមាន​អារម្មណ៍​មិន​សប្បាយ​នឿយហត់​ពេល​ត្រូវ​បកស្រាយ​អំពី​ការយល់ច្រឡំ​មនោសញ្ចេតនា​ឲ្យ​គ្រប់គ្នា​ដើម្បី​បញ្ជាក់​ភាព​ស្អាតស្អំ​របស់ខ្លួន ។ មាន​អ្នក​ច្រណែន​នឹង​សុភមង្គល​របស់​អ្នក​បានជា​រក​គ្រប់​វិធី​ដើម្បី​បំផ្លាញ​វា ។ ចូរ​នឹងនរ​ដោះស្រាយ​បញ្ហា​ដោយ​ភាព​ប៉ិនប្រសប់​បំផុត ។ ថ្ងៃនេះ​អ្នក​ជួប​សំណាងល្អ មានឱកាស​រកប្រាក់​បាន​ច្រើន​ស្មាន​មិន​ដល់ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៥,៩​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ប្រាក់ , ស ។ ឆ្នាំ​អ្នកយក​អាសា ជូត , ឆ្លូវ , មមែ ។​

spot_img
×