Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃ​សែន​ចិន ផ្ទុះអាវុធ បន្ទាប់ពី​ជម្លោះ​ពាក្យសម្ដី​គ្នា​រវាង​អ្នកជិតខាង និង​អ្នកជិតខាង រហូត​ឈានដល់​ការដក​អាវុធ​ភ្ជង់​គ្នា​ទៅវិញទៅមក​

spot_img

ភ្នំពេញ​ ៖ មាន​ករណី​ផ្ទុះអាវុធ​មួយ បាន​កើតមានឡើង បន្ទាប់ពី​ជម្លោះ​ពាក្យសម្ដី​គ្នា​រវាង​អ្នកជិតខាង និង​អ្នកជិតខាង រហូត​ឈានដល់​ការដក​អាវុធ​ភ្ជង់​គ្នា​ទៅវិញទៅមក រហូតដល់​ថ្នាក់​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់​ផ្ទួនៗ ហើ​យ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។​

​ហេតុការណ៍​នេះ​បាន​កើតមានឡើង​នៅវេលា​ម៉ោង ៤​និង​៤០​នាទី​ល្ងាច ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែល​ស្ថិតនៅ​ចំណុច​មុខ​គ្លីនិក មួយកន្លែង យីហោ កង សំ​អូន ផ្លូវ​១៣៩ សង្កាត់​អូរឫស្សី​ទី​៣ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​ ។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ បុរស ២​នាក់ បាន​ឈ្លោះ​ទាស់សំដី​គ្នា បិទបាំង​ផ្លូវ​មិន​ឲ្យ​ដើរ ស្រាប់តែ​ពេលនោះ ក៏បាន​ឈ្លោះ​ប្រ​កែ​ត​គ្នា​រហូត​ឈានដល់​ការយក​អាវុធ​មក​ភ្ជង់​គ្នា​ទៅវិញទៅមក ដោយ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ក្រោយមក​ក៏​ឮ​សំឡេង​ផ្ទុះ​ឡើង​ចំនួន ៣​គ្រាប់​ផ្ទួនៗ​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដោយមាន​ការភិតភ័យ​យ៉ាងខ្លាំង​។ ភ្លាមៗ​នោះ គេ​ក៏​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា ចុះមក​អន្តរាគមន៍​ភ្លាមៗ​ផងដែរ​។​

​ក្រោយពី​មានការ​ផ្ទុះអាវុធ លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌ​៧​មករា បញ្ជា​ឲ្យ​ឃាត់ខ្លួន​បុរស​ម្នាក់​បញ្ជូន​ទៅធ្វើ​ការសាកសួ​រ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា​។ ចំណែកឯ​ភាគី​ម្ខាង​ទៀត​បាន​រត់​គេចខ្លួនបាត់​ស្រមោល​តែម្តង ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះអាវុធ​ខាង​លើនេះ លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌ​៧​មករា មិនទាន់​អាច​ធ្វើការបញ្ជាក់​បាន​នៅ​ឡើយ​ទេ ដោយពេល​នេះ លោក​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×