Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក​ស៊ីម៉ាក់ និយាយ​ពីសង្គ្រាម​រដ្ឋប្រហារ​រហូត​ដល់​ខ្មែរ ស្លាប់​រាប់លាន​នាក់

spot_img

​ភ្នំពេញ ​៖ ឆ្លើយតប​នឹង​ការលើកឡើង​របស់​សហ​រដ្ឋ​អាមេរិក រឿង​គេចវេស​មិន​ទទួលស្គាល់​ក្នុង​ការគាំទ្រ​សេនាប្រមុខ លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច ព្រះ​នរោត្តម សីហនុ ឆ្នាំ​១៩៧០​នោះ នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បានចេញ​សារ​ឆ្លើយតប​ទៅ​អាមេរិក ដោយ​ប្រាប់​ឲ្យ​មហាអំណាច សូមកុំ​បន្ថែម​ការឈឺចាប់​ឲ្យ​កូន​ខ្មែរ​បន្តទៀត ខ្មែរ​មិន​ល្ងង់ខ្លៅ​ដល់​ថ្នាក់​មិនដឹង​អ្វី​ថា សង្គ្រាម រដ្ឋប្រហារ ការកាប់សម្លាប់​នោះទេ ។​

​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​-CMAC) បានបញ្ជាក់​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​កថា សូមកុំ​បន្ថែម​ការឈឺចាប់​ឱយ​កូន​ខ្មែរ​បន្តទៀត​! ថ្មីៗ​មាន​អត្ថបទ​ឆ្លើយឆ្លង​គ្នា​ជាច្រើន​និយាយ​ពី​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ការ​ទំលាក់​គ្រាប់បែក និង​គ្រាប់មីន​ជាដើម​។ ដោយមាន​អត្ថបទ​ខ្លះ​ខិតខំ​បោសសំអាត​ខ្លួន​ថា​គ្មាន​ភស្តុតាង ឬអ្វីៗ​ឡើយ​សម្រាប់​ជាការ​ដាក់បន្ទុក​ថា​ខ្លួន​គាំទ្រ​រដ្ឋប្រហារ​នោះទេ តែមាន​ភស្តុតាង​សម្រាប់​អ្នកគាំទ្រ​របប​ខែ្មរ​ក្រហម​។ ប្រជាជន​កម្ពុជា​មានប​ញ្ញា​និង​សតិ​គ្រប់គ្រាន់​ក្នុងការ​យល់ដឹង​ហេតុការណ៍​ទាំងឡាយ​។ សូមឱយ​មាន​ទង្វើ​ប្រកបដោយ​ការទទួលខុសត្រូវ​និង​សីលធម៌​ជា​មនុស្ស​ខ្លះ​ផង​ចំពោះ​ទង្វើ​របស់ខ្លួន ដើម្បី​ចៀសវាង​ការបង្កើត​នូវ​ប្រ​វ​តិ្ត​សាស្ត្រ​ច្រំ​ដែលមាន​មកលើ​ប្រទេស​និង​ប្រជាជន​ដ៏​កំសត់​មួយ​នេះ​។​
​ស្តីពី​គ្រាប់មីន​ដែល​បាន​ប្រើប្រាស់​និង​រកឃើញ​គឺមាន​ចំរុះ​គ្នា​មាន​ផលិត​នៅ​ប្រទេស​អឺរ៉ុប​ខាងកើត អឺរ៉ុប​ខាងលិច ចិន រុស្សី សហរដ្ឋអាមេរិក វៀតណាម ជាដើម​។ ល​។ មាន​ប្រមាណ​៤-៥​លាន​គ្រាប់​។ ជាមួយនេះ​គ្រាប់​ទម្លាក់​ពី​យន្តហោះ​គឺមាន​ពី​សហរដ្ឋអាមេរិក ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី​Johnson ចាប់ពី​ឆ្នាំ​១៩៦៥​បាន​ទំលាក់​គ្រាប់បែក​លើទឹក​ដី​កម្ពុជា​ចំនួន​៤៧៥,៥១៥​តោន (​ជិត​កន្លះ​លាន​តោន​)​ហើយ​ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី Richard Nixon ចាប់ពី​ឆ្នាំ​១៩៦៩​បាន​បញ្ជា​ដាច់​ណាត់​ឱ្យ ទំលាក់​គ្រាប់បែក​សម្លាប់​អ្វីៗ​ដែលមាន​ជីវិត​ដោយ​កុំឱ្យ​កង​ទ​ព័​ខ្វល់​ពីអ្វី​ទាំងអស់ ដោយ​រួមទាំង​ការចំណាយ​ផង​។ ការទម្លាក់​គ្រាប់បែក​ក្នុង​រដ្ឋបាល​លោក​Nisxon កាន់តែ​ខ្លាំងក្លា មាន​ចំនួន​ប្រមាណ​ជាង​២​លាន​តោន​ក្នុង​រយះពេល​៥​ឆ្នាំ (១៩៦៩-១៩៧៣)​។ នាំឱយ​ទិ​ដ្ឋ​ន័យ​សរុប​មាន​ចំនួន​ជាង​២​លាន​៨​សែន​តោន​ក្នុង​រយះពេល​ថ្ងៃទី​៤ តុលា ឆ្នាំ​១៩៦៥ ដល់​ឆ្នាំ ១៥ សីហា ឆ្នាំ​១៩៧៣ ដែល​ក្នុងនោះ​មានកូន​គ្រាប់បែក​ចង្កោម ជាង​២៨​លាន​គ្រាប់ និង​គ្រាប់បែក​គីមី​(​គ្មាន​កំណត់ត្រា​នៅឡើយ​ទេ​)​។ សុំ​បញ្ជាក់ថា តួរ​លេខ​នេះ​មិនទាន់​ពេញលេញ​ទេ​។​

​ករណី​លើកឡើង​បញ្ហា​ណាមួយ​គប្បី​គិតដល់​អារម្មណ៍​ការឈឺចាប់​ខ្លោចផ្សា វិនាស​ព្រាត់ប្រាស់ រលាយ​សាបសូន្យ​នូវ​អាយុជីវិត​ប្រជាជន​កម្ពុជា​ខ្លះ​ផង​! វប្បធម៌​ទំលាក់កំហុស​ឱយ​គ្នា​ទៅវិញទៅមក មើ​លម​កកូន​ខែ្មរ និង​ទឹកដី​អង្គរ​ដ៍​បវរ​នេះ​គ្រាន់តែ​ទីលាន​សាកល្បង​គ្រាប់​និង​លេងសើច​មែន​ទេ​? ឈាម​និង​ទឹកភ្នែក​កូន​ខែ្មរ​នៅ​បន្ត​ហូរ​នៅឡើយ ការបែកបាក់​ក្រុមគ្រួសារ​នៅតែ​រកគ្នា​មិនទាន់​ឃើញ​នៅមាន​ជា​ហូរហែរ​នៅឡើយ​។ សូមកុំ​យល់​ច្រ​ឡុំ​ថា ជាតិ​សាសន៍​នេះ​ល្ងង់ខ្លៅ​មិនដឹងខ្យល់​ស្អី​នោះ សូម្បីតែ​សង្គ្រាម រដ្ឋប្រហារ ការកាប់សម្លាប់​ក៏​មិនដឹង​ដែរនោះ​!
​យើង​គួរ​រួមគ្នា​ទទួលយក​ការពិត​និង​ខិតខំ​សហការគ្នា​ដើម្បី​ព្យាបាល​របួស និង​ការឈឺចាប់​ទាំងនោះ រក្សា​សន្តិភាព​និង​អនាគត​រុងរឿង ព្រមទាំង​ចៀសវាង​ដាច់ខាត​បង្កើត​ប្រវត្តិសាស្ត្រ​ជា​កំហុស​ច្រំ​ដែល​!៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×