Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ឃាតកម្ម​គិតទុក​មុន កាប់សម្លាប់​បុរស​ម្នាក់ សម​ត្ត​កិច្ច​ស្រាវជ្រាវ​ចាប់​ជនដៃដល់​៤​នាក់ យកមក​ធ្វើ​ត្រាប់​

spot_img

​កំពត ​៖ ករណី​ឃាតកម្ម​គិតទុក​មុន កាប់សម្លាប់​បុរស​ម្នាក់ សម​ត្ត​កិច្ច​ស្រាវជ្រាវ​ចាប់​ជនដៃដល់​៤​នាក់ ។ ផែន​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពត នៅ​ថ្ងៃទី​៥​កុម្ភៈ​នេះ នាំខ្លួន​ជនដៃដល់​មក​ធ្វើ​ត្រាប់ នៅ​កន្លែងកើតហេតុ​។

​សូមបញ្ជាក់ថា ករណី​ឃាតកម្ម​គិតទុក​មុន ថ្ងៃទី​៣១ មករា ២០១៩ ម៉ោង​១២​ថ្ងៃត្រង់ លើ​ជនរងគ្រោះ អ៊ួ​ន វណ្ណា ហៅ​ម៉ិ​ល ភេទ​ប្រុស ៤៦​ឆ្នាំ នៅ​ចំណុច វាលស្រែ​ប្រិ​យ ក្នុងភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត គឺ​ជនល្មើស ដៃដល់​មាន​៖

១/ មឿ​ន វាសនា ហៅ​ខ្នា ភេទ​ប្រុស ២៦​ឆ្នាំ នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​
​ជា​មេក្លោង និង​ទទួលបញ្ជា​ពី ច្រឹង ចេក​។​

២/ សឿង បុល ភេទ​ប្រុស ៤៦​ឆ្នាំ នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​ ។

៣/ ព្រីង ឡ​ន ភេទ​ប្រុស ៦៥​ឆ្នាំ នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​ ។

៤/ ហ៊ាន ចាន់ ហៅ ស្រ​ម៉ូ​ម ភេទ​ប្រុស អាយុ ៤១​ឆ្នាំ សព្វថ្ងៃ​នៅ​ភូមិ ដូន​ស៊យ ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត​។​
ឧបករណ៍​សម្លាប់​រួមមាន​៖ ពូថៅ ១ កាំបិត​១ ដំបង​១​ដើម ចំ​ពាម​កៅស៊ូ ១ ។ ដំបូង​បាន​ចេញទៅ​មើល​ដី​ដោយ​ថ្មើរជើង គឺ​នៅ​ម៉ោង​ប្រហែល​៧​ព្រឹក ថ្ងៃទី​៣១ មករា ២០១៩​។ បន្ទាប់មក​បាននាំគ្នា​ចូលទៅ​ផ្ទះ​ឈ្មោះ ម៉ិ​ល ដើម្បី សម្លាប់ ។ ទៅដល់​ផ្ទះ​ឈ្មោះ​ម៉ិ​ល ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់​។ បច្ចុប្បន្ន​សម​ត្ត​កិច្ចចាត់ការ​តាមច្បាប់​ ៕ ដោយ​៖​កូ​ឡាប​

spot_img
×