Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករកស៊ី​កង់​បី PassApp ម្នាក់ ទាក់ទង​នឹង​នារី​ម្នាក់ រហូត​បាន​រួម​ភេទ​ហើយ​ថតរូប​អ​ក្រា​ត​កាយ ត្រូវ​ចាប់ខ្លួន​ពី​បទ​គំរាម​សម្លាប់​

spot_img

​ភ្នំពេញ ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ។ ជនសង្ស័យ ជា​អ្នក​រកស៊ី​កង់​បី PassApp បាន​ទាក់ទង​នឹង​នារី​ម្នាក់ រហូត​បាន​រួម​ភេទ​ហើយ​ថតរូប​អ​ក្រា​ត​កាយ យក​មក​គំរាមកំហែង​ថា​នឹង​សម្លាប់​នារី​រូប​នោះ​បើសិនជា​នាង​មិន​មក​ជួប​រួម​ភេទ​ទៀត​។​

​នា​​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃ​ទី​៥​កុម្ភៈ​នេះ​បានឲ្យដឹងថា ៖ ​ដោយ​មាន​ការចង្អុលបង្ហាញ និង​សហការ​ជាមួយ​លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ អាយុ​២៩ ឆ្នាំ មុខរបរ រត់​កង់​បី PassApp នៅ​ថ្ងៃ​ពុធ ទី​៣០ ខែ​មករា ឆ្នាំ​២០១៩ ទាក់ទង​នឹង​ការគំរាមកំហែង​ថា​នឹង​សម្លាប់​នារី​ម្នាក់ ក្រោយ​ពី​ណាត់​នារី​នោះ​មក​រួម​ភេទ​មិនបាន​សម្រេច​ ។​

​នារី​រងគ្រោះ​បាន​ស្គាល់​ជនសង្ស័យ តាមរយៈ​ការហៅ PassApp ជិះ​ជា​ញឹកញាប់ ហើយ​ក៏​ត្រូវ​បាន​ជនសង្ស័យ លួងលោម​ក្នុងន័យ​បោក​​មនោសញ្ចេតនា ឲ្យទៅ​រួមភេទ​ជាមួយ ហើយ​លួច​ថតរូប​អាក្រាតកាយ​។ បន្ទាប់មក ជនសង្ស័យ​ក៏​បាន​ទាក់ទង​នារី​រងគ្រោះ​ឲ្យ​មក​រួម​ភេទ​ទៀត តែ​ជនរងគ្រោះ​បាន​បដិសេធ ពេលនោះ ជនសង្ស័យ ក៏​បាន​ផ្ញើ​រូបអាក្រាត​ឲ្យ​មិត្តភ័​ក្ត្រមើល និង​គំរាម​ថា​នឹង​សម្លាប់​ចោល បើសិន​ជា​បាន​ជួប​ម្តងទៀត​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ក្រោម​បទ គំរាមកំហែង​ថា នឹង​សម្លាប់ និងគំរាមកំហែង​ហែកកេរ្តិ៍​ ។​

​បើ​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ៖ ​នេះ​ជា​សារ​មួយ សម្រាប់​អប់រំ​ដល់​បងប្អូន​ទាំងអស់ឲ្យបាន​ដឹង​ថា សម័យនេះ ជាសម័យ​បច្ចេកវិទ្យា ដែល​តម្រូវ​ឲ្យ​យើង​មាន​ការពិចារណា​ខ្ពស់ កុំ​ជឿ​លើ​ការ​លួងលោម របស់​ជន​ខិលខូច​មួយ​ចំនួន ដែល​អាច​បណ្ដាល​ឲ្យ​យើង រងគ្រោះ​នៅ​ថ្ងៃមុខ​៕ ​ដោយ​ ៖​ កូឡាប​

spot_img
×