Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​តែងតាំង​ព្រះគ្រូ​អនុគណ​ក្រុង​ស្វាយរៀង​និង​ស្រង់ព្រះសុគន្ធវារី​ដល់​មន្ត្រី​សង្ឃ​៥​អង្គ​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ព្រះ​វិសុទ្ធិ​ញាណ មុំ សយ ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​ព្រះ​មេគណ​ខេត្តស្វាយរៀង នា​រសៀល​ថ្ងៃ​១៥​រោច​ខែ​បុស្ស​ឆ្នាំច សំរិទ្ធិស​ក័​ពស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី​៤​ ខែ​កុម្ភៈ ​ឆ្នាំ ២០១៩​ បាន​​និមន្ត​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស់​តែងតាំង​ព្រះ​មន្ត្រី​សង្ឃ​ក្រុង​ព្រះគ្រូ​ចៅអធិការ​គ្រូសូត្រស្តាំ​ឆ្វេង​ចំនួន​២២​អង្គ​និមន្ត​មក​ពី​វត្ត​ចំនួន​១៦​ក្នុង​ក្រុង​ស្វាយរៀង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះ​មន្ត្រី​សង្ឃ លោក​អភិបាលរងក្រុ​អនុប្រធា​មន្ទីរ​ធម្មកា​រ​ខេត្ត​ក្រុង​មន្ត្រីរាជការ​ប្រជា​ពុទ្ធ​បរិ​សទ័​ប្រជាង​៣០០​អង្គ​នាក់​។​

​ពិធី​នេះ​រៀបចំ​នៅ​វត្តបុ​ទុ​ម្ព​បុប្ផារា​មហៅវត្ត​គយ​ត្របែក​ស្ថិត​នៅ​ភូមិគយ​ត្របែក​សង្កាត់​គយ​ត្របែក​ក្រុង​ស្វាយរៀង​។​បន្ទាប់​ពី​សូត្រ​បទ​សារភ័​ញ្ញ​រួច​មក​ព្រះ​មហា នួន សារិទ្ធ ព្រះ​សមុហ៍​គណ​ខេត្ត​អាន​ប្រកាស​នី​យ​ប​ត្រ័តែ​ង​តាំង​ព្រះគ្រូ​ព្រហ្ម​វី​វិយោ រឹត​សំបូ អនុគណ​ស្តីទី​ក្រុង​ស្វាយរៀង​ជា​ព្រះ​ធម្មបាល​វ​ង្សា រឹត​សំបូ ព្រះ​អនុគណ​ក្រុង​ស្វាយរៀង​និង​ព្រះ​មន្ត្រី​សង្ឃ​ព្រះគ្រូ​ចៅអធិការ គ្រូសូ​ត្រស្តាំ គ្រូសូត្រឆ្វេង​សរុប​២២​អង្គ​ក្នុង​ក្រុង​ស្វាយរៀង​។​

​ក្នុងឱកាស​នោះ​ដែរ​ព្រះ​វិសុទ្ធិ​ញាណ មុំ សយ ព្រះ​រាជាគណ​កិត្តិយស​ព្រះ​មេគណ​ខេត្ត​បាន​មាន​ព្រះសង្ឃ​ដិកា​ផ្តាំផ្ញើ​ដល់​ព្រះ​មន្ត្រី​សង្ឃ​ព្រះគ្រូ​ចៅអធិការ​គ្រូសូត្រស្តាំ​គ្រូសូត្រឆ្វេង​ដែល​ទើប​ប្រកាស់​តែងតាំង​ពេញសិទ្ធិ​ទាំង​២២​អង្គ​សូម​ឲ្យ​គោរព​ប្រតិបត្តិ​សិល​សិក្ខា​វិន័យ​ឲ្យបាន​ខ្ជាប់ខ្ជួន​ដឹកនាំ​ព្រះសង្ឃ​ក្រោម​ឱវាទ​ឲ្យបាន​ល្អ​បង្រៀន​ធម៌​វិន័យ​ដល់​សង្ឃ​ឲ្យមាន​ពុទ្ធិ​ដើម្បី​ថែរក្សា​សា​នា​ព្រះពុទ្ធ​បរមគ្រូ​ឲ្យ​គង់​នៅ​គម្រប់​៥​ពាន់​ព្រះវស្សា​និង​ជាទី​គោរព​ជា​ស្រែ​បុណ្យ​របស់​ប្រជា​ពុទ្ធ​បរិ​ស​ទ័និ​ង​ជា​ថ្នាល​បណ្តុះ​គុណធម៌​ដល់​កុលបុត្រ​ខ្មែរ​យើង​ឈានទៅរក​ឋាន​បរមសុខ​ពោល​គឺ​ព្រះនិពា​ន្វ​។​បន្ទាប់​មក​ពិធី​ប្រគេន​ប្រកាស់​នី​យ​ប​ត្រ័ដល់​ព្រះសង្ឃ​២២​អង្គ​រួច​សូត្រ​ស្វាធ្យាយ​ផ្សាយ​មេត្តាធម៌​និង​ពិធី​ស្រោច​សុគន្ធវារី​ព្រះ​មន្ត្រី​សង្ឃ​០៥​អង្គ​ព្រមទាំង​ព្រះសង្ឃ​ជា​សិស្សគណ​អាជ្ញាធរ​ប្រជា​ពុទ្ធ​បរិ​សទ័​ចូលរួម​ថ្វាយបង្គំ​ស្រោច​សុគន្ធវារី​ប្រគេន​ពរ​ជ័យ​ដល់​ព្រះគ្រូ​ព្រះ​ធម្មបាល​វង្សា​រឹត​សំបូ ព្រៅ​ចៅអធិការ​និង​ជា​ព្រះ​អនុគណ​ក្រុង​ស្វាយរៀង​ផងដែរ​៕​ ដោយ ៖ វ៉ៃកូ​

  

spot_img
×