Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនអណាថា ស្នាក់នៅ​នឹង​វត្ត បង្ក​ហឹង្សា​ដល់​ព្រះសង្ឃគង់​ក្នុង​វត្ត​

spot_img

​បន្ទាយមានជ័យ ​៖ លោក​នេន​១​អង្គ ព្រះនាម រ៉ា​ន់ ភារុំ ភេទ​ប្រុស ព្រះ​ជន្ន​១៨​វស្សា គង់នៅ​វត្ត​តា​សល់ ភូមិ​តា​សល់ ឃុំ​ចំណោម រងរបួស​ធ្ងន់​ត្រង់​គល់ ក ខាងឆ្វេង ដោយសារ​បុរស​ម្នាក់ គ្មាន​ទីលំនៅ​ពិតប្រាកដ យក​កាំបិត​ចិតបន្លែ​ចាក់ ។​

​លោក​វរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាល​ស្រុក​មង្គល​បូរី បានឲ្យដឹងថា​៖ នៅ​មុនពេល​កើតហេតុ ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង ១១​និង​៣០​នាទី​យប់ មាន​ករណី​អំពើហឹង្សា​ដោយ​ចេតនា កើតឡើង​នៅក្នុង​វត្ត​តា​សល់ ភូមិ​តា​សល់ ឃុំ​ចំណោម ដែល​បង្កឡើង​ដោយ​ឈ្មោះ ចក់ វុទ្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​តា​សល់ ឃុំ​ចំណោម បាន​ផឹក​ស្រវឹង ហើយ​បាន​យក​កូន​កាំបិត​ចិតបន្លែ ទៅ​ភ្ជង់​កលោក​នេន បណ្តាលឲ្យ​រងរបួស​ត្រង់​គល់ ក ខាងឆ្វេង​ឈាម​ហូរ​យ៉ាងច្រើន​។​

​លោក​អធិការ​បាន​បន្តថា​៖ ក្រោយ​ពី​បង្ក​ឲ្យ​លោក​នេន មាន​របួស ជនសង្ស័យ បាន​យក​កាំបិត​ចិតបន្លែ​នោះ ទៅ​ជៀរ​ខ្សែភ្លើង រួច​អា​ដៃ​ឆ្វេង​ខ្លួនឯង បណ្តាលឲ្យ​ដាច់​សរសៃឈា​ម ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព កម្ពុជា​-​ជប៉ុន ស្រុក​មង្គល​បូរី ។​ចំណែក​លោក​នេន ត្រូវបាន​គ្រូពេទ្យ​មក​ព្យាបាល​នៅ​វត្ត​។ ជនសង្ស័យ ជា​មនុស្ស​អណាថា ស្នាក់នៅ​ក្នុង​វត្ត ហើយ​តែងតែ​ផឹកស្រា​ស្រវឹង រករឿង​លោក​គ្រប់ៗ​អង្គ មិន​ដែល​ខាន​។ ករណីនេះ បន្ទាប់​ពី​ព្យាបាល​រួច ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក រៀបចំ​សំណុំរឿង បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×