Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​អាជ្ញាសាលា ត្រូវ​ស្នើ​សុំ​គោលការណ៍​ណែនាំ​ជាមុន ពី​ក្រសួង​យុត្តិធម៌ រាល់​ការអនុវត្ត​ដោយ​បង្ខំ ដែល​អាច​នឹង​មាន​ការ​ប្រឆាំង​

spot_img

​ភ្នំពេញ​៖ លោក​អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​ចេញ​ប្រកាស​ស្តីពី បែបបទ​សម្រាប់​អនុវត្ត​ការងារ របស់​មន្ត្រី​អាជ្ញាសាលា នៃ​ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩​។​

​សេចក្តីសម្រេច របស់​ក្រសួង​យុត្តិធម៌ គឺ​មន្ត្រី​អាជ្ញា​សាលា ត្រូវ​ទទួលបន្ទុក​អនុវត្តន៍​កិច្ចការ អាជ្ញា​សាលា​នៅក្នុង​ដែន​សមត្ថកិច្ច នៃ​សាលាដំបូង ដែល​ខ្លួន​ប្រចាំការ​។ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង រាជធានី ខេត្ត ត្រូវប្រគល់​កិច្ចការ​ទាំងឡាយ​ណា​ដែល​ជា​សមត្ថកិច្ច​របស់​អាជ្ញា​សាលា ជូនទៅ​មន្ត្រី​អាជ្ញា​សាលា ដែល​កំពុង​ប្រចាំការ​នៅ​ទីនោះ ដើម្បី​អនុវត្តន៍​ការងារ​តាម​ច្បាប់​ជា​ធរមាន លើកលែងតែ សាលាដំបូង និង​អយ្យការ​សាលាដំបូង​រាជធានី ខេត្ត ដែល​មិន​ទាន់​មាន​មន្ត្រី​អាជ្ញាសាលា​ប្រចាំការ ត្រូវ​បន្ត​អនុវត្តន៍​តាម​ប្រកាស​លេខ ៣០ ក​យ​ប្រក ០៧ ចុះ​ថ្ងៃ​ទី​១៩ ខែ​មក​ក្កដា ឆ្នាំ​២០០៧ របស់​ក្រសួង​យុត្តិធម៌ ស្តី​ពី​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាជ្ញាសាលា​។​

​បើ​តាម​ប្រកាស លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា “​មន្ត្រី​អាជ្ញាសាលា​ដែល​ប្រចាំការ​នៅ​សាលាដំបូង​រាជធានី ខេត្ត ត្រូវ​ស្នើ​សុំ​គោល​ការណ៍​ណែនាំ​ជាមុន ពី​ក្រសួង​យុត្តិធម៌ រាល់​ការអនុវត្ត​ដោយ​បង្ខំ​ទាំងឡាយណា​ដែល​អាច​នឹង​មាន​ការប្រឆាំង ជា​ហេតុ​បង្ក​ឲ្យមាន​ភាពចលាច​ល វឹកវរ ឬ​អសន្តិសុខ​ដល់​សង្គម និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ធ្ងន់ធ្ងរ ដែល​មិន​អាច​គ្រប់គ្រង​បាន​”​។​

​សូមបញ្ជាក់​ថា អាជ្ញា​សាលា​ជា​ស្ថាប័ន​អនុវត្ត​សាលក្រម ឬ​សាលដីកា​របស់​តុលាការ និងសេចក្តីសម្រេច​ផ្សេងៗ របស់​តុលាការ បើ​យោង​តាម​ច្បាប់​ក្រម​នីតិវិធី​រដ្ឋប្បវេណី អាជ្ញា​សាលា​បង្កើត​នៅ​ឆ្នាំ​២០០៦ តែ​មន្ត្រី​អាជ្ញាសាលា មិន​ទាន់​បង្កើត​បាន​នៅឡើយ ហេតុនេះហើយ​បាន​កិច្ចការ​អាជ្ញាសាលា ត្រូវបាន​ក្រសួង​យុត្តិធម៌ ចេញ​ប្រកាស​លេខ​៣០ ឆ្នាំ​២០០៧ ប្រគល់​កិច្ចការ​របស់​អាជ្ញា​សាលា ឲ្យទៅ​ស្ថាប័ន​អយ្យការ ពោល​គឺ​ព្រះរាជអាជ្ញា ឬ​ព្រះរាជអាជ្ញារង ជា​អ្នក​ធ្វើ​បណ្តោះអាសន្ន​សិន​។ ទើបតែ​នៅ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៩ ក្រសួង​យុត្តិធម៌ បាន​ចេញ​សេក្តីប្រកាស​លេខ​០៦២ ឲ្យ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង ប្រគល់​រាល់​កិច្ចការ ដែល​​ជា​សមត្ថកិច្ច របស់​អាជ្ញា​សាលា​ឲ្យ​អាជ្ញា​សាលា​វិញ មានន័យ​ថា រាល់​កិច្ចការ​របស់​អាជ្ញា​សាលា ដែល​ព្រះរាជអាជ្ញា ឬ​ព្រះរាជ​អាជ្ញារង ធ្វើ​បណ្តោះអាសន្ន គឺ​ត្រូវ​ប្រគល់​ឲ្យ​អាជ្ញា​សាលា ជា​អ្នក​ធ្វើ​វិញ​ទាំងអស់ ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩​នេះ​ទៅលើក​លែង​តែ​នៅតាម​បណ្តា​ខេត្ត​ទាំងឡាយណា ដែល​គ្មាន​មន្ត្រី​អាជ្ញាសាលា​ប្រចាំការ​នៅ​ទីនោះ​។ បច្ចុប្បន្ននេះ ស្ថាប័ន​អាជ្ញាសាលា កំពុងតែ​ប្រចាំការ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល សៀមរាប បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ព្រះសីហនុ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា អាជ្ញា​សាលា​ជា​ស្ថាប័ន​អនុវត្ត​សាលក្រម ឬ​សាលដីកា​របស់​តុលាការ និងសេចក្តីសម្រេច​ផ្សេងៗ របស់​តុលាការ ដូច​ជា​ការប្រគល់​ចលនវត្ថុ និង​អចល​ន​វត្តុ ការ​រឹបអូស​ចលនវត្ថុ ការលក់​ចលនវត្ថុ និង​អចលនវត្ថុ ការអនុវត្ត​ការរក្សារ​ការពារ ការស្រាវជ្រាវ​ស្ថានភាព​បច្ចុប្បន្ន អចលនវត្ថុ​ជាដើម ក្រៅពី​នេះ​កិច្ចការ​ផ្សេងៗ​ទៀត របស់​អាជ្ញា​សាលា គឺ​ការអនុវត្ត​លិខិតយថាភូត ដែល​ធ្វើឡើង​ដោយ​សារការី​៕ ​ដោយ​ ៖​ កូឡាប​

spot_img
×