Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនមែន​ជា​ការធ្វើ​ទារុណកម្ម​លើ​ជនសង្ស័យ​ទេ គឺ​ជនសង្ស័យ​លួច​ខ្សែភ្លើង​បាន​ហើយ យក​មក​រុំ​ខ្លួន​រួច​ពាក់អាវ​ពីលើ​

spot_img

​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​កម្មករ​លួច​យក​ខ្សែភ្លើង​ជាច្រើន​ចង​លើក នៅក្នុង​ការដ្ឋាន​សំណង់​ខុន​ដូ​ព្រីមស៍​ផ្លា​ហ្សា នោះ​មិនមែន​ធ្វើ​ជា​ការធ្វើ​ទារុណកម្ម​ទេ ពីព្រោះ​ក្នុងពេល​ដែល​សន្តិសុខ​ឆែក​ខ្លួន​ឃើញ​មាន​រុំ​ខ្សែភ្លើង​យ៉ាងច្រើន​ពេញ​ខ្លួន ទើប​សន្តិសុខ ឲ្យ​ជនសង្ស័យ​ដោះអាវ​ចេញ ដើម្បី​ថតរូប​ទុក​ជា​វត្ថុតាង ប៉ុន្តែ​មាន​ការភ័ន្តច្រឡំ​ពី​មជ្ឈដ្ឋាន​ទូទៅ ក្នុងពេល​រូបថត​នេះ បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។ នេះ​បើ​តាម​ការ​បញ្ជាប់​របស់​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ចំការមន​។​

​សូម​បងប្អូន​កុំ​ជឿ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​១០០​ភាគរយ តាមរយៈ​ការសរសេរ​និង​ឃើញ​រូបភាព​បង្ហោះ​នោះទេ​។​

​ជនសង្ស័យ​ឈ្មោះ ហោ សុ​ភី អាយុ​៣០​ឆ្នាំ​ជា​កម្មករ​ក្នុង​ការដ្ឋាន​សំណង់​ខុន​ដូ​”​ព្រី​នស៍ ផ្លា​ហ្សា​” បាន​យក​ខ្សែភ្លើង​ជាច្រើន​ចាប់ចង ជាប់​ខ្លួន ក្រោយ​ជនសង្ស័យ​លួច​ខ្សែភ្លើង​យកទៅលក់ បង្ក​ការភ្ញាក់ផ្អើល កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​ធ្នូ តាម​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​កន្លងមក គេ​តែងតែ​សង្កេតឃើញថា រាល់​មាន​បទល្មើស​កើតឡើង​ពិសេស បទ​ឆក់​ឬ​បទ​ប្លន់ ជាដើម ប្រជាពលរដ្ឋ​តែង​ប្រព្រឹត្ត​ហិង្សា​លើ​ជនសង្ស័យ ដែល​ពេល​ខ្លះ​អាច​ដល់​ស្លាប់​ថែម​ទៀង​ផង ។ បញ្ហា​នេះ អ្នកច្បាប់ និង មជ្ឈដ្ឋាន​មួយចំនួន សំណូមពរ​ដល់​សាធារណជន មេត្តា​យល់​ឱ្យ​ច្បាស់​ពី​បញ្ហា​នេះ ដែល​ពេល​ខ្លះ អាច​ក្លាយ​ខ្លួន​ជា​ជនល្មើស​ដោយ​មិន​ដឹង​ខ្លួន ។ រាល់​បទល្មើស​កើតឡើង គម្បី​ទុក​សមត្ថកិច្ច ជូន​មន្ត្រីនគរបាល​យុត្តិធម៌​និង​តុលាការ ជា​អ្នក​មាន​ចំណាត់ការ​ផ្លូវច្បាប់​វិញ ៕ ដោយ​៖​កូឡាប​

 

spot_img
×